កែវ នីសា ស្នេហា​មិន​ដាច់​ស្រេច​ធ្វើឲ្យ​ឧកញ៉ា​ខកចិត្ត

4
Cambodia Website Design

ភ្នំពេញ: ជាមួយ​នឹង​សាច់​ឈាម​កាន់តែ​ស្រស់ថ្លា​ក្រមុំ​មិន​ដូរ អ្នក​មេម៉ាយ​ឡូយឆាយ ដែល​ល្បី​ថា ត្រូវ​បាន​លោកឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​​ម្នាក់​បង្ខំ​ឲ្យ​​បោះបង់​បង្គង​​ស្នេហ៍​រួម​វិថី​សិល្បៈ​​ប្រុសក្មេង លឹម ជាឡាយ នោះ បែរជា​មាន​ព័ត៌មាន​ទម្លាយ​ពី​អ្នកសិល្បៈ​វិញ​ថា អ្នកមេម៉ាយ​ចាយ​សម្រស់​សាច់​សខ្ចី​ដូច​បណ្ដូល​ចេក​នាង កែវ នីសា ហាក់​មិន​ខ្វល់​នឹង​លក្ខខណ្ឌ​ឧកញ៉ា​នោះ​ប៉ុន្មាន​ទេ ដោយ​នាង​នៅ​តែ​ដក់ជាប់​នូវ​អនុស្សាវរីយ៍​ស្នេហ៍​បុរស​ក្មេង​រួម​អាជីព​ដដែល​។

សម្ដី​ពី​មាត់​អ្នកសិល្បៈ​ដែល​ដឹង​រឿងរ៉ាវ​នាង​បាន​​បញ្ជាក់​ថា៖ «បើ​ទោះ​ដឹង​ថា លោកឧកញ៉ា​មិន​សប្បាយ​ចិត្ត​ក៏ដោយ តែ​នាង​នៅ​តែ​ស្កាត់​ជួប​ប្រុសស្នេហ៍​ក្មេង លឹម ជាឡាយ​»។

ពន្លក​ស្នេហ៍​រវាង​អ្នកមេម៉ាយ​សម្រស់​ឡូយឆាយ អ្នកនាង កែវ នីសា និង​តារាសម្តែង​ប្រុស​រូបសង្ហា​ឫកពា​អ្នក​ស៊ីវិល័យ លឹម ជាឡាយ ត្រូវ​បាន​គេ​ដឹង​ថា ដុះពន្លក​ឡើង​គ្រា​ដែល ពួកគេ​សម្តែង​រួម​គ្នា​ក្នុង​រឿង​ភាគ​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន ចំណង​ជើង​ថា «ត្រៀម​ចិត្ត​សម្រាប់​ឈឺ»។

Cambodia Website Design

ប៉ុន្តែ​មិន​បាន​យូរ​ប៉ុន្មាន​ដំណឹង​ពី​ដំណើរ​ស្នេហ៍ អ្នកមេម៉ាយ​ និង​កំលោះ​រូបសង្ហា​មួយ​គូ​នេះ ក៏​ផ្ទុះ​ចំហាយ​មិន​សូវ​ល្អ ដែល​ពេល​នោះ សូម្បីតែ​មិត្តភក្ដិ​ក្នុង​​វិថី​សិល្បៈ​ក៏​លើក​មក​បរិយាយ​ដោយ​អារម្មណ៍​សោកស្តាយ ថា៖ «​​ពួកគេ​អាច​នឹង​ឈាន​ដល់​ផ្លូវបញ្ចប់​ផង​ក៏​មិន​ដឹង ពីព្រោះ​ថា ជា ឡាយ ហ្នឹង​បែប​មិន​អាច​ប្រជែង​នឹង​មារ​ជ្រែក​ស្នេហ៍ ជា​ឧកញ៉ា​នោះ​បាន​ទេ​មើល​ទៅ ដែល​គេ​នោះ មាន​ទាំង​ប្រាក់ និង​មាន​អំណាច​ទៀត​ផង​»។

ប៉ុន្តែ​ជាធម្មតា​ទៅ​ហើយ ពាក់ព័ន្ធ​នឹង​ការ​សម្ភាស​ជាមួយ​នឹង​អ្នក​សារព័ត៌មាន​អ្នកមេម៉ាយ ឡូយឆាយ​នាង កែវ នីសា តែង​និយាយ​ថា នាង​មិន​ចង់​និយាយ​អ្វី និង​ផ្តល់​បទសម្ភាស​អ្វី​ទាំងអស់ ពិសេស​គឺ​ជុំវិញ​ការ​បកស្រាយ​ដំណឹង​ចចាមអារ៉ាម​ស្នេហា​។ ដូច​គ្នា​នេះ​ដែរ លោក លឹម ជាឡាយ រាល់​ពេល​ស្នើសុំ​បកស្រាយ​ពី​រឿង​នោះ ក៏​មិន​ខុស​ពី​នាង​ កែវ នីសា ប៉ុន្មាន​ដែរ។

តារា​សម្តែង​រូប​សង្ហា​នេះ បាន​អះអាង​ថា លោក និង កែវ នីសា មិន​បាន​ស្នេហា​គ្នា​ទេ ភាព​ស្និទ្ធស្នាល​ទាំងនោះ គ្រាន់តែ​ជា​ការ​រាប់អាន​លក្ខណៈ​​បែប​មិត្តភក្ដិ​ប៉ុណ្ណោះ​។

ទោះ​ជា​មាន​ការបដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត ខណៈ​ដែល​អ្នកនាង កែវ នីសា ស្ងៀមស្ងាត់​ជានិច្ច​ក្នុង​ការ​ចេញ​មក​បកស្រាយ​នោះ បែរ​ជា​ថ្មីៗ​នេះ​ស្រាប់តែ​ផ្ទុះ​ដំណឹង​​បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​វិញ​ទៀត ដោយ​អ្នក​​ក្នុង​ចង្កោម​សិល្បៈ​នាំគ្នា​ជជែក​ថា កែវ នីសា មាន​បុរស​អ្នកមាន​តាម​ច្រើន​ជាង​គេ ហើយ​ក្នុង​នោះ​មាន​តែ​ឧកញ៉ា​មួយ​រូប​ដែល​អាច ហួងហែង​នាង​បាន ។ ឧកញ៉ា​នោះ​ហើយ​ដែល​ល្បី​ថា ជា​ជន​ជ្រែក​បេះដូង​នាង​ពី​ប្រុសក្មេង លឹម ជាឡាយ។

ជាមួយ​នឹង​ការ​លើក​ឡើង​ដូច្នោះ​ពី​អ្នក​រួម​អាជីព​សិល្បៈ​​ក្រោម​ទ្រនំ​ស៊ីធីអិន​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រភព​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ «បុរស​វ័យ​រាង​ជ្រេ​ដែល​ជា​អ្នក​ជំនួញ​ និង​មាន​ងារ ជា​ឧកញ៉ា​បាន​ព្យាយាម​ឃុំគ្រង​បេះដូង កែវ នីសា មិន​ចង់​ឲ្យ​នាង​នឹកនា​ដល់​ប្រុសក្មេង លឹម ជាឡាយ ហើយ​ឲ្យ​តែ​នាង​បំភ្លេច​បាន នាង​ចង់​បាន​អី​ក៏​លោក ឧកញ៉ា នោះ អ្វី​ក៏​ព្រម​ឲ្យ​ដែរ​»។

ប៉ុន្តែ​តាម​ការ​បង្ហើប​ពី​អ្នក​សិល្បៈ​ម្នាក់​នោះ កែវ នីសា ហាក់​មិន​សូវ​អើពើ​ពី​ការ​ព្រមាន និង​មិន​សូវ​ជា​បើក​ភ្នែក​សម្លឹង​មើល​លុយ​បុរស​ងារ​ជា​ឧកញ៉ា​ម្នាក់​នោះ​ទេ ខណៈ​បេះដូង​អ្នក​មេម៉ាយ សម្រស់​ឡូយឆាយ កែវ នីសា នៅតែ​ត្រូវការ​ស្នេហ៍​ប្រុសក្មេង​រូប​សង្ហា​នោះ​។

អ្នកសិល្បៈ​នោះ​ថា លោក​ ជាឡាយ ​​មិន​ព្រម​បែកបាក់​ជាមួយ​កែវ នីសា ទេ ដោយ​ប្រភព​ដដែល​នោះ​ប្រាប់​ថា៖ «ពួកគេ​នៅ​តែ​លួច​ស្កាត់​ជួប​គ្នា​ដដែល ហើយ នីសា ក៏​ដូចគ្នា នៅតែ​ត្រូវការ​ស្នេហា​ពី លឹម ជាឡាយ»។

ពី​ជុំវិញ​ការ​លើក​ឡើង​នេះ កែវ នីសា មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ដែល​នេះ​ជា​ទម្លាប់​របស់​នាង​ទៅ​ហើយ​។

រីឯ​លោក លឹម ជាឡាយ ដែល​ទូរស័ព្វ​ចូល​ហើយ លោក​ក៏​មិន​ស្វាគមន៍​ការ​ស្នើសុំ​ធ្វើ​បទសម្ភាស​ដែរ ខណៈ​លោក​បាន​ប្រាប់​យ៉ាង​ខ្លី​ថា៖ «រឿង​ស្នេហា​ជាមួយ នីសា នោះ​គេ​ចេះ​តែ​និយាយ ខ្ញុំ​មិន​និយាយ​ច្រើន​ទេ ចំពោះ​រឿង​នេះ វា​ដដែលៗ»។ រួច​លោក​ក៏​ប្រាប់​ថា ជាប់​រវល់ និង​ផ្តាច់​ទំនាក់ទំនង​តែ​ម្តង​។

ប៉ុន្តែ​ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា៖ «ដំណឹង​ថា នីសា មិន​ដាច់​អាល័យ​ស្នេហ៍​ប្រុសក្មេង លឹម ជាឡាយ និង​បាន​ស្កាត់​ជួប​គ្នា​នោះ ធ្វើឲ្យ​ឧកញ៉ា​មិន​សប្បាយ​ចិត្ត ដែល​ធ្វើឲ្យ​គម្រោង​ដាក់ទុន​លើ​រូបនាង​ត្រូវ​ស្ទះ​កណ្តាល​ទី»៕

Comments

comments

You might also like More from author