ខេមបូភេគ – ទំព័រព៌តមានកម្ពូជា​ – ពត៌មានសំបូរបែបសម្រាប់អ្នក

Blog

 Breaking News
  • អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ (ភ្នំពេញ)៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅ...
  • អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដីពលរដ្ឋ​ខ្មែរ​ជាង៦​សែន​នាក់​ អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដី លើកឡើងថា ពលរដ្ឋខ្មែរប្រមាណ៦សែននាក់ជាពិសេសកុមារ មានអាការៈពិបាកក្នុងការនិយាយ ហើយសេវាព្យាបាលអាការៈនេះនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ លោក ណឹម សុភ័ក្រ្តបញ្ញានៃ VOA បានសម្ភាសអ្នកស្រី Claire Salter អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដីនៃមន្ទីរព្យាបាល Happy Kids Clinic អំពីកង្វះសេវាព្យាបាលនិងបញ្ហាពិបាកនិយាយនេះដូចតទៅ៖...
  • ករណីឆ្លងថ្មីនៃវីរុស HIV ចំនួន៣១៩ បានផ្ទុះឡើងក្នុងប្រទេសសិង្ហបុរី គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ប្រភព ៖ Fresh News (សិង្ហបុរី)៖ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ការឆ្លងថ្មីនៃរីរុស HIV ដ៏កាចសាហាវនិងគ្មានថ្នាំព្យាបាលចំនួន៣១៩ករណី បានផ្ទុះកើតមានឡើងនៅក្នុងចំណោមពលរដ្ឋសិង្ហបុរី។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល (MOH) នៃប្រទេសសិង្ហបុរីផ្ទាល់ ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា ករណីឆ្លងចំនួន២០៦ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ និងបានរកឃើញថា៩៤ភាគរយ នៃករណីថ្មីទាំងនោះគឺជាបុរស ខណៈ៤៩.៥ភាគរយមានអាយុចាប់ពី២០ដល់៣៩ឆ្នាំ ហើយប្រហែលជា៣៨ភាគរយបានឈានដល់តំណាក់កាលចុងក្រោយទៅហើយ នៅពេលដែលពួកគេបានពិនិត្យឈាមរកឃើញថា មានផ្ទុកវីរុស HIV។ ទន្ទឹមគ្នានេះដែរ...
  • ត្រឡប់​ពី​បត់ជើង​វិញ ស្រាប់តែ​ស្រែក​ទ្រហោយំ ប្រភព៖ កោះសន្តិភាព ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ខណៈដើរត្រឡប់ពីបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ ស្រាប់តែក្តៅក្រហល់ក្រហាយពេញខ្លួនស្រែកទ្រហោយំខ្លាំងៗបង្កឲ្យកាលពីវេលាម៉ោងប្រហែល៥ទៀបភ្លឺ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កស្រុកស្រីសន្ធរ ។ នគរបាលស្រុកកោះសូទិនបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរទៅបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ លុះពេលដើរត្រឡប់មកផ្ទះវិញមិនទាន់ទាំងដល់ផ្ទះផង ស្រាប់តែមានជនមិនស្គាល់មុខបានជះទឹកអាស៊ីតចំក្បាល និងដងខ្លួន តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែបណ្ដាលឲ្យស្ត្រីរងគ្រោះក្តៅក្រហល់ក្រហាយស្រែកទ្រហោយំយ៉ាងខ្លាំង ។ ភ្លាមៗនោះស្ត្រីរងគ្រោះត្រូវបានសាច់ញាតិប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ។...
  • ឧបករណ៍ចល័ត Android ច្រើនជាង ១លានគ្រឿងត្រូវបានហេគ ដោយមេរោគ Gooligan បើសិនជាអ្នកមានប្រើប្រាស់នូវ Android Smartphone សូមមានការប្រុងប្រយ័ត្ន! មេរោគ Android ថ្មីមួយដែលបានវាយប្រហារទទៅលើគណនី Google ច្រើនជាង ១លានគណនីហើយនោះ បាននឹងកំពុងរីករាលដាលនិងវាយប្រហារទៅលើ ១៣០០០ ឧបករណ៍ជាប្រចាំថ្ងៃ។ ប្រភព៖ secudemy.com មេរោគមួយឈ្មោះថា Gooligan បានធ្វើការជ្រៀតចូលទៅកាន់ឧបករណ៍ Android ណាដែលមានចំនុចខ្សោយដើម្បីលួចយកនូវអាស័យដ្ឋានអ៊ីម៉ែល និង authentication tokens ដែលរក្សាទុកក្នុងឧបករណ៍នោះ។ ជាមួយនឹងព័ត៌មានទាំងនោះ អ្នកវាយប្រហារអាចធ្វើការជ្រៀតចូលទៅកាន់គណនី Google ហើយធ្វើការអាក់សេសទៅលើព័ត៌មានសំខាន់ៗរបស់អ្នក មានដូចជា Gmail, Google...

ឱក សុគន្ធកញ្ញា មិន​ហ៊ាន​មាន​ស្នេហា​ខ្លាច​គ្មាន​អ្វី​ថ្មី​ជូន​អ្នក​គាំទ្រ

ឱក សុគន្ធកញ្ញា មិន​ហ៊ាន​មាន​ស្នេហា​ខ្លាច​គ្មាន​អ្វី​ថ្មី​ជូន​អ្នក​គាំទ្រ
May 26
22:48 2015

ភ្នំពេញ: ក្រៅពី​ប្រជាប្រិយ​ភាព​កាន់តែ​ស្ទុះ​ឡើង​វ៉ាដាច់​អស់​អ្នក​ចម្រៀង​ស្រី​រួម​អាជីព​នោះ ក៏​ទទួល​បាន​សរសើរ​​ពី​មហាជន​ចំពោះ​កំពូល​តារាចម្រៀង​ស្រី​របស់​ផលិតកម្ម​រស្មី​ហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ថា នាង​មិន​មាន​រឿង​អាស្រូវ​ស្នេហ៍​បោកបក់​។ ប៉ុន្តែ​រំឭក​រឿង​ស្នេហា តារាចម្រៀង​ក្នុង​ដួង​ចិត្ត​យុវវ័យ កញ្ញា ឱក សុគន្ធកញ្ញា បន្លឺ​សំឡេង​ខ្លី​ថា មិន​ទាន់​មាន​ពេល​គិត​ដល់​រឿង​ហ្នឹង​ទេ។

ឱកាស​បង្ហើរ​សំនៀង​ជាមួយ​ក្បាច់​រាំ​ដ៏​ទាក់ទាញ​ការ​គាំទ្រ​ពី​យុវវ័យ នៅលើ​ឆាក​ប្រគំ​តន្រ្តី​ដ៏ពិសេស អបអរ​ការ​ប្រកួត​បាល់​​ទាត់​ដ៏ធំ​នៅ​រដូវកាល​ឆ្នាំ​ ២០១៥ នៃ​ក្របខ័ណ្ឌ​កំពូល​របស់​​អង់គ្លេស (EPL) នា​ជំនួប​ចុងក្រោយ​នៃ​រដូវកាល រវាង​ក្រុម​តោខៀវ Chealsea និង​ក្រុម​ឆ្មាខ្មៅ Sunderlan នា​ទីក្រុង​កោះពេជ្រ ក្នុង​សាល​តាំង​ពិព័រណ៍​នោះ។

បន្ទាប់ពី​តារាចម្រៀង​មាន​កំណើត​​ពី​ទឹកដី​នាង​កង្រី កំពុង​ទទួល​ការ​គាំទ្រ​ពី​យុវវ័យ​​ក្រោម​​បទចម្រៀង «ទឹកភ្នែក​ក្មេង​ពាល» ​ជាមួយ​ក្បាច់​រាំ​ដ៏​ទាក់ទាញ​​របស់​លោក ខេម សម្ដែង​ចប់ កញ្ញា ឱក សុគន្ធកញ្ញា បាន​លេច​វត្តមាន​បកស្រាយ​បទចម្រៀង​លើស​ពី​​ការ​គ្រោងទុក​ជាប់ៗ​គ្នា​ចំនួន​ ៥ បទ​។

នាង​ខ្លួនឯង​ស្រែក​ថា៖ «បើ​បងប្អូន​គាំទ្រ​នៅ​ចង់​ទស្សនា ខ្ញុំ​អាច​ច្រៀង​ថែម​ជូន​មួយ​បទ​ទៀត​បាន»​។

មិន​ឲ្យ​ចាញ់​តារាចម្រៀង​លោក ខេម មកពី​ផលិតកម្ម​ថោន កំពូល​តារាចម្រៀង​របស់​ផលិតកម្ម​ហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ស្រែក​សួរ​អ្នក​ទស្សនា ការ​ប្រគំ​តន្រ្តី Singha Stadium ថា៖ «សប្បាយ​ទេ​បង​ប្អូន? ពេល​នេះ ខ្ញុំ​អស់​នាទី​នៅលើ​ឆាក​ប្រគំតន្រ្តី​នេះ​ហើយ ព្រោះ​ថា​ចម្រៀង​ចំនួន ៥ បទ ខ្ញុំ​បាន​ច្រៀង​អស់​ហើយ។ តែ​បើ​បងប្អូន​ចង់​ស្តាប់ និង​ទស្សនា ខ្ញុំ​នឹង​ច្រៀង​ជូន​ ១ ​បទ​ទៀត»​។

សាទរ​នឹង​បទចម្រៀង​ច្រៀង ​free free ពី​កំពូល​តារា និង​ជា​គណៈកម្មការ​ផ្តល់​ពិន្ទុ​នៅ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​អន្តរជាតិ Cambodia idol កញ្ញា ឱក សុគន្ធកញ្ញា ដែល​ផ្តល់​​ជូន​អ្នក​ទស្សនា​ទាំង​ដង្ហើម​ហត់​ស្ទើរ​ដក​មិន​ដល់​គ្នា​នោះ ក្រុម​ទស្សនិកជន​ជា​យុវវ័យ បាន​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ដើម្បី​​លើក​ទឹកចិត្ត សុគន្ធកញ្ញា ច្រៀង​ថែម​មួយ​បទ​ភ្លាម​។

សំឡេង​ចេញ​ពី​ក្រុម​អ្នក​ក្រេប​ស្រាបៀរ Singha ស្រែក​ថា៖ «ច្រៀង​ក៏​ពីរោះ​រូប​ក៏​ស្អាត ចិត្ត​ក៏​ល្អ មាន​សង្សារ​នៅ​? បើ​មិន​ទាន់​មាន នឹង​គិតគូរ​ដាក់​ដឺ​ម៉ង់»។ ប៉ុន្តែ​ឆ្លើយតប​ភ្លាម តារាចម្រៀង​រូប​នេះ​បាន​និយាយ​ថា៖ «អរគុណ​ចំពោះ​ក្តីស្រឡាញ់​ប៉ុន្តែ​សម្រាប់​ខ្ញុំ​មិន​មាន​ពេល​គិត​រឿង​ស្នេហា​ទេ​ពេល​នោះ​»។

កញ្ញា​ថា​៖ «​បើ​អាល័យ​គិត​ស្នេហា គ្មាន​ពេល​គ្រប់គ្រាន់​រិះរក​អ្វី​ថ្មី និង​ប្លែក ជា​សិល្បៈ​មក​ជូន​បងប្អូន​ទេ​»៕

ស្លាក
ចែករំលែក

អំពីអ្នកនិព្ធ

ខេមបូភេគ

ខេមបូភេគ

អត្ថបទទាក់ទង

អំពីយើង

ខេមបូភេគ ជាគេហទំព័រក្នុងស្រុកមួយដែលផ្ដល់នៅពត៌មានកំសាន្ដ សុខភាព ការងារ កីឡា ពត៌មានជាតិទូទៅ ផ្សារលើអ៊ីធើណេត និង សេវាកម្មផ្សេងៗទៀតជាច្រើន។


យើងខ្ញុំរីករាយ និងផ្ដល់នៅពត៌មានទាន់ហេតុការណ៍ ដែលយើងដកស្រង់ចេញពីគេហទំព័រនានា ដែលអាចផ្ដល់ជាប្រយោជន៍ដល់បងប្អូន។


សូមបងប្អូនមេត្ដាផ្ដល់កម្លាំងចិត្ដដល់ក្រុមយើងខ្ញុំផង ដោយគ្រាន់តែចូលមកគេហទំព័រយើងខ្ញុំនៅពេលទំនេរ។


យើងខ្ញុំរងចាំការរិះគន់ និងស្ថាបនាពីបងប្អូនគ្រប់ពេលវេលាទាំងអស់



សូមអរគុណ!

ពត៌មានផ្សេងៗ

loading...

អត្រាប្ដូរប្រាក់ប្រចាំថ្ងៃ

អត្រាប្តូរប្រាក់ : ២៨​ តុលា ២០១៦
៤,០៥០ រៀល / ដុល្លារអាមេរិក
រូបិយប័ណ្ណ ឯកតា ទិញ លក់
ដុល្លារអូស្រ្តាលី ៣,០៧៤ ៣,១០៤
យ៉ន់ចិន ៥៩៧ ៦០៣
អ៊ឺរ៉ូ ៤,៤១៣ ៤,៤៥៧
យេនជប៉ុន ១០០ ៣,៥៥៨ ៣,៥៩៣
បាតថៃ ១១៥ ១១៦
ដុងវៀតណាម ១,០០០ ១៨២ ១៨៣

តម្លៃប្រេងពិភពលោក

តម្លៃទំនិញថ្ងៃនេះ (​រៀល)

ម្ទេសហាវ៉ៃ: 5000.00/kgs
ខ្ទឹមស្លឹក: 13000.00/kgs
ស្ពៃថៃស៊ីម/ស្ពៃផ្កា: 6000.00/kgs
ស្ពៃតឿ: 5250.00/kgs
ស្ពៃចង្កឹះ: 3250.00/kgs
ផ្កាខាត់ណា: 7000.00/kgs
ស្ពៃក្រញ៉ាញ់: 5250.00/kgs
ស្ពៃខៀវ: 3175.00/kgs
ត្រកួនចិន/គ្រាប់: 5000.00/kgs

បណ្តាញសង្គ្រោះបន្ទាន់

ចំនួនអ្នកទស្សនា

0035972
Visit Today : 132
Visit Yesterday : 205
This Month : 550
This Year : 35972
Total Visit : 35972
Hits Today : 1101
Total Hits : 278077
Who's Online : 3
Your IP Address: 54.204.139.136