ប្រទេស​កោះ ឃុ​គ​អាយ​លែ​ន (Cook Islands)៖ កោះ​រ៉ា​រ៉ូ​តុង​ហ្គា (Rarotonga)

10
Cambodia Website Design
ជារឿយៗ​ត្រូវបាន​គេ​បៀ​ប​ធៀប​ទៅនឹង​ប្រទេស​តា​ហ៊ី​ទី ដែលជា​ប្រទេសជិតខាង​ក្នុង​ប្រជុំ​កោះ​របស់​បារាំង​ដែល​ល្បី​ជាង និង​ធំ​ជាង​ស្ថិតនៅ​ភាគ​ខាងកើត កោះ​រ៉ា​រ៉ូ​តុង​ហ្គា (Rarotonga) មាន​ពោរពេញ​ដោយ​ភាពសប្បាយ​រីករាយ​ក្នុង​ទីកន្លែង​ចង្អៀត​ជាង​នៅ​បណ្តា​កោះ​តំបន់

​ប៉ា​ស៊ី​ហ្វិ​ច​ដទៃ​ផ្សេងទៀត​ទៅទៀត​។ រាល់​សកម្មភាព​ភាគច្រើន​នៅក្នុង​កោះ​ដ៏​មានតម្លៃ​តូច​មួយ​នេះ​គឺ​កើតឡើង​នៅ​បឹង​ទឹកប្រៃ មូ​រី (Muri Lagoon) ដ៏​ល្បីល្បាញ ដែលជា​កន្លែង​សក្តិសម​បំផុត​សម្រាប់​ហែល​ទឹក មុជទឹក ជិះ​ស្គី​លើទឹក និង​ជិះទូក​ក្តោង​។ សូម្បី​ការ​មុជទឹក​ដ៏​ល្អប្រសើរ​ក៏​អាច​រកបាន​ដែរ​នៅក្នុង​តំបន់​សម្បូរ​ផ្កាថ្ម​ក្នុង​សង្កាត់ Titikaveka ស្ថិតនៅ​ឆ្នេរ​ភាគខាងត្បូង​។ នៅលើ​គោក​វិញ ផ្លូវ​ថ្មើរជើង​ដែល​ប្រើពេល​ដើរ ៣​ទៅ​៤ ម៉ោង និង​មាន​ស្លាក​សញ្ញា​សម្គាល់​ត្រឹមត្រូវ ឈ្មោះ Cross-Island Track បាន​គ្របដណ្តប់​ពេញ​ជួរ​ភ្នំ​ភាគ​កណ្តាល​ដ៏​រដិបរដុប ដោយ​ចាប់ផ្តើម​នៅក្នុង​ទីក្រុង Avarua និង​បន្ត​ដល់​ឆ្នេរ​ខាងត្បូង ឆ្លងកាត់​ជើងភ្នំ​ថ្ម​រាង​ដូច​ម្ជុល​ឈ្មោះថា Te Rua Manga ដែលជា​តំបន់​ចាប់អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​របស់​កោះ​រ៉ា​រ៉ូ​តុង​ហ្គា​។
​ ​ប៉ុន្តែ​អ្វីដែល​ពិតជា​បានធ្វើ​ឲ្យ​ទីក្រុង​របស់​ប្រទេស​ឃុ​គ​អាយ​លែ​ន​មាន​លក្ខណៈ​ប្លែក​ពី​គេ​គឺ​ជីវិត​ពេល​រាត្រី​ដ៏​រស់​រវើក ដែលមាន​រាល់ថ្ងៃ​លើកលែងតែ​ថ្ងៃអាទិត្យ ដោយ​អ្នកនឹង​បានឃើញ​ពិធីបុណ្យ “​រាត្រី​លើ​កោះ​” និង​ការសម្តែង​របាំ យ៉ាងហោច​ក៏​មួយ​ដែរ​។ អ្នករស់នៅ​ប្រទេស​ឃុ​គ​អាយ​លែ​ន​ត្រូវបាន​គេ​ចាត់ទុកជា​អ្នករាំ​ដ៏​ប៉ិនប្រសព្វ​បំផុត​នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ច​ខាងត្បូង ហើយ​ព្រឹត្តិការណ៍​ទាំងអស់នេះ ដែល​រៀបចំ​ដោយ​សណ្ឋាគារ​ក្នុងស្រុក គឺជា​ការបង្ហាញ​ពិតៗ​នូវ​ប្រពៃណី និង​មោទនភាព​ជាតិ​។ ដូច​ប្រទេសជិតខាង​តា​ហ៊ី​ទី​ដែរ ពួកគេ​សម្តែង​របាំ​គ្រវី​ត្រគាក​ម្យ៉ាង​ហៅថា Tamure ទោះបីជា​ប្រជាជន​ឃុ​គ​អាយ​លែ​ន​ដ៏​រួសរាយ​នឹង​ព្យាយាម​បញ្ចុះបញ្ចូល​លោកអ្នក​ថា​របាំ​នេះ​គឺជា​កម្មសិទ្ធិ​ផ្តាច់មុខរ​បស់​ពួកគេ​ក៏ដោយ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​គឺ​ជំនាញ​របស់​ពួកគេ ដែល​នឹងធ្វើ​ឲ្យ​អ្នក​ចង់​ពិចារណា​រៀបចំ​គម្រោង​ធ្វើដំណើរ​នៅ​អំឡុង​ការប្រកួត​រាំ​មួយ​ហៅថា Te Mire Kapa (​ការប្រកួតប្រជែង​រក​អ្នករាំ​ឆ្នើម​ប្រចាំឆ្នាំ​) ក្នុង​ខែមេសា​ឬ​ឧសភា នៅពេល​ក្រុម​រាំ​ប្រចាំ​ភូមិ​នានា​នៅ​ប្រទេស​កោះ​នេះ និង ក្រុម​របាំ​របស់​សាលា​នានា​ធ្វើដំណើរ​មកកាន់​កោះ​រ៉ា​រ៉ូ​តុង​ហ្គាស​ម្រា​ប់​បុណ្យ​ចម្រៀង និង​របាំ​ប្រពៃណី ដែល​នឹងធ្វើ​ឲ្យ​អ្នកមាន​ភាព​រំជើបរំជួល​រក​អ្វី​ថ្លាថ្លែង​ពុំបាន​ឡើយ​៕
Cambodia Website Design

ពួក​អ្នករាំ​នា “​រាត្រី​លើ​កោះ​” បាន​ជួយ​រក្សា​នូវ​មោទនភាព​ជាតិ​ឲ្យ​រស់​រវើក​ជានិច្ច

 

ទេសភាព​កោះ​រ៉ា​រ៉ូ​តុង​ហ្គា 

 

ផ្លូវ​ថ្មើរជើង Cross-Island Track

 

បឹង​ទឹកប្រៃ មូ​រី (Muri Lagoon)

 

ការប្រកួត​រាំ Te Mire Kapa ដែល​និយម​ធ្វើ​នៅ​ខែមេសា​-​ឧសភា​នៅ​កោះ​រ៉ា​រ៉ូ​តុង​ហ្គា ​

– ព័ត៌មាន​សម្រាប់​អ្នកទស្សនា​: www.cookislands.travel​។​
– ទីកន្លែង​ស្នាក់នៅ​: មាន​អ្វីមួយ​សម្រាប់​គ្រប់គ្នា​នៅ​រមណីយដ្ឋាន Rarotongan Beach Resort and Spa, ក្នុងនោះ​រួមមាន​បន្ទប់​គេង​ច្រើនបែប​ច្រើន​សណ្ឋាន​សម្រាប់​ជ្រើសរើស​។ ទូរស័ព្ទ 682/25-800; www.therarotongan.com​។ តម្លៃ​: ចាប់ពី ២១៥ ដុល្លារ​ឡើងទៅ​។
– ពេលវេលា​ល្អ​បំផុត​: ខែមេសា​-​ឧសភា​សម្រាប់​ការប្រកួត​រាំ​; ខែមេសា​-​តុលា សម្រាប់​អាកាសធាតុ​ស្ងួត​ល្អ​។​

– See more at: http://travel.cen.com.kh/tourism/show_detail#sthash.erVXXLmR.dpuf

You might also like More from author

Comments are closed.