នូ​វែ​ល​សេ​ឡង់ (New Zealand)៖ បឹង​ថាវ​ប៉ូ និង​ឧទ្យាន​ជាតិ​តុង​ហ្គា​រី​រ៉ូ​, ឋានសួគ៌​របស់​ត្រី​ព្រួល​ឥន្ទធនូ​

6
Cambodia Website Design
ស្លាក​ឃោសនា​បិត​នៅ​គូទ​ឡាន​ក្នុងស្រុក​ជាច្រើន​បាន​ហៅ​បឹង​ថាវ​ប៉ូ (Lake Taupo) ថា “​រដ្ឋធានី​ចក្រ​វា​ឡ​របស់​ត្រី​ព្រួល​ឥន្ទធនូ​” (The Rainbow Trout Capital of the Universe) ហើយ​សា្ល​ក​ឃោសនា​ទាំងនោះ​ពុំបាន​និយាយ​ពន្លើស​នោះទេ​។ សូម្បី​តាម​ស្តង់ដារ​របស់​នូ

​វែ​សេ​ឡង់ ត្រី​ទាំងនេះ​គឺ​ពិត​ជាមាន​ទំហំ​ធំ​សម្បើម​ពិតមែន ដោយ​ត្រី​ចាប់បាន​មាន​ទម្ងន់​ជា​មធ្យម ២ ទៅ ៤,៥ គីឡូក្រាម ដោយ​ធ្វើ​ឲ្យ​ពួក​អ្នក​ស្ទូចត្រី ដែល​សម្រុក​មក​ទីនេះ​មាន​ភាព​ស្រឡាំងកាំង​ស្ទើរតែ​ដាច់​ផ្ងារ​។ ជា​បឹង​ធំ​បំផុត​របស់​ប្រទេស​នេះ (​ប្រវែង ៣២ គុណ ៤០ គីឡូម៉ែត្រ​) បឹង​ថាវ​ប៉ូ​គឺជា​ក្រហូង​របស់​ភ្នំភ្លើង​បុរាណ​មួយ​។ បឹង​នេះ​មាន​ទីតាំង​ស្ថិតនៅ​កោះ​ខាងជើង (​ក្នុងចំណោម​កោះធំ​ទាំងពីរ​របស់​នេ​វែ​សឡង់​) និង​ព័ទ្ធជុំវិញ​ដោយ​ភ្នំភ្លើង​សកម្ម​ចំនួន ៣ នៅក្នុង​ឧទ្យាន​ជាតិ​ក្បែរ​នេះ​ឈ្មោះថា ឧទ្យាន​ជាតិ​តុង​ហ្គា​រី​រ៉ូ (Tongariro)​។
​ ​Huka Lodge គឺជា​រមណីយដ្ឋាន​ល្អ​ដាច់​គេ​របស់​តំបន់​នេះ ព្រោះ​ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ដែល​យក​លំនាំ​តាម​អឺរ៉ុប​ដ៏​ល្អ​ប្រណីត​។ ជាមួយនឹង​ទីតាំង​ស្ថិត​ក្បែរ​បឹង​ថាវ​ប៉ូ (​តែ ៤,៥ គីឡូម៉ែត្រ​ប៉ុណ្ណោះ​) និង​ទន្លេ​វ៉ៃ​កា​តូ (Waikato River) ដែល​ហូរ​ឆ្លងកាត់​ដី​ទំហំ ៦,៨ ហិកតា​របស់​រមណីយ​ដ្ឋា​ន​នេះ ឈ្មោះ Huka របស់​រមណីយដ្ឋាន​ត្រូវបាន​គេ​និយាយ​ជាមួយនឹង​ការគោរព​ដ៏​ជ្រាលជ្រៅ​ក្នុងចំណោម​អ្នក​ស្ទូចត្រី​នៅ​ជុំវិញ​ពិភពលោក​។ បន្ទប់ និង Suite ដ៏​ធំ​ទូលាយ​ចំនួន ១៨ បន្ទប់ និង​ផ្ទះ​ឈើ​ឯកជន​ផ្តាច់មុខ​ចំនួន ២ ខ្នង គឺមាន​ទីតាំង​ស្ថិតនៅតាម​មាត់ច្រាំង​ដែល​ដុះ​ស៊ុបទ្រុប​ទៅដោយ​ដើម វី​ល​ឡូ (willow) ដ៏​ស្ងប់ស្ងៀម​។ សូម​ប្រាប់​ឲ្យ​គេ​រៀបចំ​ឈុត​អាហារ​ថ្ងៃត្រង់​ដ៏​ឆ្ងាញ់​ពិសារ និង​ចំណាយពេល​ល្ងាច​ងូតទឹក​នៅ​ទឹកធ្លាក់ ហ៊ូ​កា (Huka Falls) ដ៏​អស្ចារ្យ ដែល​បង្កើតឡើង​ដោយ​លំហូរ​ទឹក​ដ៏​កញ្ជ្រោល​ចេញពី​ទន្លេ​វ៉ៃ​កា​តូ​។ បន្ទាប់មក​សូម​ទៅ​លង​នៅ​មជ្ឈមណ្ឌល​ភ្នំភ្លើង​សកម្ម Volcanic Activity Center ដែល​ផ្តល់នូវ​ការយល់ដឹង​ដ៏​ទូលំទូលាយ​អំពី​សកម្មភាព​កំដៅ​ក្នុង​ផែនដី​នៅ​តំបន់​នេះ ឬ​បើ​មិន​អ​ញ្ជឹ​ង​ទេ សូម​ធ្វើដំណើរ​ឆ្ពោះទៅ​ខាងជើង​រយៈពេល ១ ម៉ោង​ទៅកាន់​បឹង​ទៅ​ក្តៅ Rotorua ដ៏​ស្រស់ត្រកាល ហើយ​សូម​ទស្សនា​វា​ដោយ​ខ្លួនឯង​ចុះ​។
Cambodia Website Design
​ ​ពួក​អ្នក​ចូលចិត្ត​ផ្សងព្រេង​ច្បាស់​ជា​ចង់​លៃលក​ពេល​ដើម្បី​តស៊ូ​ដើរកាត់​ច្រក​ភ្នំ​ហៅថា Tongariro Alpine Crossing ដែល​ស្ថិតនៅក្នុង​តំបន់ភ្នំ​ភ្លើង​ដ៏​អស្ចារ្យ​ក្នុង​ឧទ្យាន​ជាតិ​តុង​ហ្គា​រី​រ៉ូ​។ ដោយ​ត្រូវបាន​ចាត់ទុកថា​ជាការ​ដើរលេង​ដោយ​ថ្មើរជើង​រយៈពេល​មួយថ្ងៃ​ដ៏​ល្អ​ដាច់​គេ​ក្នុងប្រទេស ក្រុមហ៊ុន PureORAwalks មាន​ផ្តល់ជូន​នូវ​សេវា​ដើរ​កម្សាន្ត​ដោយ​ថ្មើរជើង ដឹកនាំ​ដោយ​មគ្គុទេសក៍​ជនជាតិ​ភាគតិច Maori ម្នាក់ ដែល​នឹងធ្វើ​ឲ្យ​ការដើរ​កម្សាន្ត​នេះ​ក្លាយជា​អនុស្សាវរីយ៍​ចងចាំ​មិន​ភ្លេចរបស់​អ្នក​។ នៅ​ចុងបញ្ចប់​នៃ​ការដើរ​កម្សាន្ត សូម​អញ្ជើញ​រក​កន្លែង​សម្រាក​នៅផ្ទះ​សំណាក់​ធម្មជាតិ​នា​សតវត្សរ៍​ទី ២០ ឈ្មោះថា Bayview Chateau Tongariro ដែល​សង់​នៅ​ជើងភ្នំ​ភ្លើង​សកម្ម​ឈ្មោះថា រ៉ូ​ប៉េ​ហ៊ូ (Raupehu)​។ ជា​ផ្ទះសំណាក់​ស្ថិតនៅ​ទីតាំង​ល្អ​ជាងគេ​នៅក្នុង​ឧទ្យាន​ជាតិ​តុង​ហ្គា​រី​រ៉ូ ផ្ទះសំណាក់​ធម្មជាតិ​នេះ​នឹង​សម្បូរ​ទៅដោយ​អ្នក​ឡើង​ភ្នំ​នៅ​រដូវក្តៅ និង​អ្នក​ដែល​មក​ដើម្បី​ទៅ​កន្លែង​ជិះ​ស្គី​ក្បែរ​នេះ​ឈ្មោះថា Whakapapa Ski Field នៅក្នុង​រដូវរងា​។ ទីកន្លែង​នេះ​សក្តិសម​នឹង​ចូលមក​ទទួលទាន​ទឹកតែ​ឈ្មោះថា Devonshire ខ្លាំងណាស់ បើទោះបីជា​លោកអ្នក​មិន​ស្នាក់នៅ​ពេលយប់​ក៏ដោយចុះ​៕

បឹង​ថាវ​ប៉ូ (Lake Taupo) ដែល​គេ​និយម​ហៅថា “​រដ្ឋធានី​ចក្រ​វា​ឡ​របស់​ត្រី​ព្រួល​ឥន្ទធនូ​” ស្ថិតនៅ​កោះ​ខាងជើង​នៃ​ប្រទេស​នូ​វែ​សេ​ឡង់ 

 

បឹង​ថាវ​ប៉ូ​គឺជា​កន្លែង​ស្ទូចត្រី​ព្រួល​ឥន្ទធនូ (Rainbow Trout) ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ចូលចិត្ត​ស្ទូចត្រី​

 

Huka Lodge គឺជា​រមណីយដ្ឋាន​ល្អ​ដាច់​គេ​របស់​តំបន់​បឹង​ថាវ​ប៉ូ​

 

មជ្ឈមណ្ឌល​ភ្នំភ្លើង​សកម្ម Volcanic Activity Center

 

ក្រៅពី​ការស្វែងយល់​នៅ​មជ្ឈមណ្ឌល​ភ្នំភ្លើង​សកម្ម Volcanic Activity Center លោកអ្នក​ក៏​អាចធ្វើ​ដំណើរ​ទៅ​ទស្សនា​បឹង​ទឹក​ក្តៅ Rotorua ដ៏​ស្រស់ត្រកាល​បាន​ផងដែរ​

 

ពួក​អ្នក​ចូលចិត្ត​ផ្សងព្រេង​ច្បាស់​ជា​ចង់​លៃលក​ពេល​ដើម្បី​តស៊ូ​ដើរកាត់​ច្រក​ភ្នំ​ហៅថា Tongariro Alpine Crossing

 

ផ្ទះសំណាក់​ធម្មជាតិ Bayview Chateau Tongariro

– ទីកន្លែង​: ២៨០ គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​រដ្ឋធានី Auckland​។
– មធ្យោបាយ​: ក្រុមហ៊ុន Chris Jolly Boats ផ្តល់ជូន​នូវ​សេវាកម្ម​ជិះ​នាវា​ចំនួន ៤ គ្រឿង រួម​ជាមួយនឹង​មគ្គុទេសក៍​ជំនាញ​ខាង​ស្ទូចត្រី​។ ទូរស័ព្ទ 64/7-378-0623; www.chrisjolly.co.nz​។ តម្លៃ​: ចាប់ពី ១៣៥ ដុល្លារ​ឡើងទៅ​ក្នុង​មួយ​ម៉ោង ឬ ចាប់ពី ១២ ដុល្លារ​ឡើងទៅ​សម្រាប់​មនុស្ស​ម្នាក់ ក្នុង​មួយ​ម៉ោង​។​
– ផ្ទះសំណាក់​ធម្មជាតិ Huka Lodge: ទូរស័ព្ទ 64/7-378-5791; www.hukalodge.co.nz​។ តម្លៃ​: ចាប់ពី ៦៣០ ដុល្លារ​ឡើងទៅ រួមទាំង​សេវា​ផ្សេងៗ (​រដូវ​ពុំ​សូវ​សម្បូរ​ភ្ញៀវ​), ចាប់ពី ១.០៩៥ ដុល្លារ​ឡើងទៅ (​រដូវ​សម្បូរ​ភ្ញៀវ​)​។
– មជ្ឈមណ្ឌល Volcanic Activity Center: ទូរស័ព្ទ 64/7-374-8375; www.volcanoes.co.nz​។​
– ក្រុមហ៊ុន PureOR Awalks: ទូរស័ព្ទ 64/21-042-2722; www.pureorawalks.com​។
– ផ្ទះសំណាក់​ធម្មជាតិ Bayview Chateau Tongariro: ទូរស័ព្ទ 64/7-892-3809; www.chateau.co.nz​។ តម្លៃ​: ចាប់ពី ១៩៥ ដុល្លារ​ឡើងទៅ​។
– ពេលវេលា​ល្អ​បំផុត​: ខែតុលា​-​មេសា សម្រាប់​ស្ទូចត្រី​; ខែកក្កដា​-​ពាក់កណ្តាល​ខែវិច្ឆិកា សម្រាប់​ជិះ​ស្គី​។

– See more at: http://travel.cen.com.kh/tourism/show_detail?token=NTUxO#sthash.8U4xwwU4.dpuf

Comments

comments

You might also like More from author