កាន់តែ​រួមភេទ គឺ​កាន់តែ​ធ្វើ​ឲ្យ​ល្អប្រសើរ​ដល់​ការគិត​និង​ប្រាជ្ញា

5
Cambodia Website Design

ក្រុម​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​សុខភាព ដែល​បាន​សិក្សា​ស្រាវជ្រាវ​លើ​សត្វ​កណ្តុរ បាន​រកឃើញថា​ការរួម​ភេទ​ជួយ​បង្កើន​កោសិកា​

ក្រុម ​អ្នកវិទ្យាសាស្ត្រ​នៃ​សកល​វិទ្យាល័យ​Maryland​នៅ​អាមេរិក បាន​និយាយថា ការរួមរ័ក​អាចជួយ​បង្កើន​សមត្ថភាព​ខួ​ល​ក្បាល ពោលគឺ​ធ្វើ​ឲ្យ​មានគំនិត​ភ្លឺ​ថ្លា ។

​ការសិក្សា​ផ្នែក​សុខភាព​ផ្លូវភេទ​ចុងក្រោយ​នេះ បាន​និយាយថា ការកើនឡើង​នៃ​សកម្មភាព​រួមភេទ នឹង​ជំរុញ​ឲ្យ​សកម្មភាព​ខួរក្បាល​ពោលគឺ​ធ្វើអោយមាន​អ៊ុក​ស៊ី​ហ្សែ​ន​គ្រប់គ្រាន់​ដែល​ធ្វើ​ឲ្យ​មានការ​ចង់ចាំ​និង​ការគិត​បានល្អ​ឡើង​។​

Cambodia Website Design

ការរកឃើញ ​ថ្មី​នេះ បាន​បន្ថែម​ទៅលើ​ការសិក្សា​ស្រាវជ្រាវ​មុនៗ​ដែល​បង្ហាញថា​ការរួម​ភេទ​មិន​ ត្រឹមតែ​ជួយ​កាត់បន្ថយ​ភាព​តឹង​ក្នុង​អារម្មណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដុតបំផ្លាញ​ចោល​កាឡូរី ។​

សេចក្តីរាយការណ៍ ​មួយ​ដែល​បាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​Glamour magazine បាន​និយាយថា ប្តី​ប្រពន្ធ​វ័យចាស់​ដែលមាន​សកម្មភាព​ផ្លូវភេទ​កាន់តែ​ច្រើនជាង​មុន អាចជួយ​កាត់បន្ថយ​ជំងឺផ្លូវចិត្ត​៕ – See more at: http://www.cen.com.kh/health/show_detail/84?token=MTBhODA4M2Q4Nzg1NzRjZWM5MjJmMzYxM2ViMThi#sthash.jcy2vAEk.dpuf

Comments

comments

You might also like More from author