តារា​សិចស៊ី ពៅ វីរីយ៉ា ល្បី​បុរស​នៅ​កាណាដា​ចិញ្ចឹម

ភ្នំពេញ: ក្រោយពី​ទទួល​បាន​ងារ​តារា​សិចស៊ី​ទើប​នឹង​រះ​ថ្មី ហើយ​ទីផ្សារ​សម្តែង​ភាពយន្ត​ភាគ​ក្នុង​តំណែង​តួឆ្នាស​ក៏​កាន់តែ​ទទួល​ការ​គាំទ្រ​ច្រើន​​នោះ តារា​ដើមទ្រូង​មូលក្បំ​កញ្ញា ពៅ វីរីយ៉ា ត្រូវ​បាន​ប្រភព​ជា​ច្រើន​ទម្លាយ​ព័ត៌មាន​ថា នាង​កំពុង​ស្ថិត​ក្នុង​ការ​តាម​ឃ្វាល​ក្រោម​ក្រសែ​ភ្នែក អាណិកជន​កាណាដា ជាមួយ​នឹង​ការ​ធានា​ពី​បុរស​នោះ​ថា យីអ៊ុន​នាង​នឹង​អណ្តែត​មិន​បាច់​ខំប្រឹង​ក្នុង​សិល្បៈ​ក៏​មិន​ខ្វះ​ប្រាក់​ចាយ​ដែរ​។

ពៅ វីរីយ៉ា ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មួយ​រយៈ​ចុងក្រោយ នាង​ហាក់​កំពុង​ឡើង​កាលីប​ខ្លាំង។ ភាព​ហ៊ឺហា ស៊ីវិល័យ​ដោយ​ការ​លេង​ខ្លួន ជាមួយ​នឹង​ការ​ប្រើ​សម្ភារ​ថ្លៃៗ​ទំនើប​ជា​កត្តា​ដែល​​ជំរុញ​ឲ្យ​នាង​មាន​ភាព​លេចធ្លោ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​។

ពិពណ៌នា​ពី​រាសី​បុប្ផា​ក្រុង​បាវិត ស្រាប់តែ​អណ្តែត​ឡើង​ទាំង​អាជីព​សិល្បៈ​ទាំង​ខ្លួន​នាង​ទើប​នឹង​ប្រឡូក​នេះ ត្រូវ​បាន​អ្នក​សិល្បៈ​រួម​អាជីព​ទម្លាយ​ថា៖​ «ទាំងនោះ វីរីយ៉ា ទទួល​បាន​ពី​ការ​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​នឹង​បុរស​អាណិកជន​កាណាដា​»។

ការ​បង្ហើប​ពី​អ្នក​សិល្បៈ​នោះ បាន​ប្រាប់​ទៀត​ថា ពៅ វីរីយ៉ា បាន​បង្កាត់​ភ្លើង​ស្នេហ៍​ត្រជាក់​ល្ហឹម​ឆ្លង​ទ្វីប ជាមួយ​នឹង​បុរស​អាណិកជន​កាណាដា​រយៈពេល​ជិត​មួយ​ឆ្នាំ​ហ្នឹង​ទេ​។ ស្នេហា​នេះ​មិន​បាន​ទម្លាយ​ឲ្យ​បែក​ខ្ចាយ​ទេ សូម្បីតែ​អ្នក​សិល្បៈ​មួយ​ចំនួន​ក៏​មិន​ដឹង​ដែរ​។

យោង​តាម​ការ​បង្ហើប​ពី​ប្រភព​ដដែល កន្លង់​កាណាដា​នោះ​វ័យ ៤០ ឆ្នាំ​ប្លាយ ជា​មនុស្ស​ប្រុស​មិន​ជាប់​ពាក់ព័ន្ធ​ស្នេហា​ពី​មុន។

22-Story-1

ក្រៅពី​បញ្ជាក់​ថា​កន្លង់​តាម​ក្រេប​លម្អង​នាង​ជា​បុរស​ខ្លួន​មួយ​មាន​ជីវភាព​ធូរធារ​ផង​ដែរ​នោះ អ្នក​សិល្បៈ​ទាំង​នោះ បាន​បង្ហើប​ទៀត​​ថា៖ «បុរស​អាណិកជន​ម្នាក់​នេះ ក៏​តែង​ជួយ​ឧបត្ថម្ភ ទំនុក​បម្រុង​ដល់ ពៅ វីរីយ៉ា ជាមួយ​ការ​ស្នើសុំ​ងោចៗ សុំ​ហោះហើរ​មក​ជួប​មុខ​ផ្ទាល់​នៅ​ប្រទេស​កំណើត​នេះ ប៉ុន្តែ​ត្រូវ​បាន​នាង សុំ​ពន្យារពេល​ក្រោយ​​»។

ពួកគេ​បញ្ជាក់​ថា៖ «វីរីយ៉ា ក៏​យក​ចិត្ត​ទុកដាក់​ចំពោះ បុរស​កាណាដា នោះ​ខ្លាំង​ណាស់​ដែរ​។ ដូចគ្នា​នោះ ភាព​ហ៊ឺហា​ក៏​ជា​ចំណែក​របស់​បុរស​កាណាដា នោះ​ដែរ»។

ប៉ុន្តែ​ពេល​សួរ​ពី​ដំណឹង​ភ្ជាប់​សម្ព័ន្ធ​ស្នេហ៍​ និង​ភាព​ហ៊ឺហា ថា បាន​ការ​ឧបត្ថម្ភ​ពី​កន្លង់​កាណាដា នោះ បែរ​ជា​ស្រី​ស្រស់​សម្ផស្ស​ដើមទ្រូង​ទ្រលុកទ្រលន់ មាន​កំណើត​ពី​តំបន់​ច្រក​អន្តរជាតិ​បាវិត កញ្ញា ពៅ វីរីយ៉ា បដិសេធ​ថា នាង​មិន​ដែល​បាន​ស្គាល់​បុរស​អាណិកជន​កាណាដា​ម្នាក់​ណា​ផង​។

ក្រៅពី​លាន់​មាត់​ថា បើ​មិន​មាន​ស្គាល់​អ្នក​នៅ​កាណាដា​ម្នាក់​ផង ឲ្យ​ទៅ​ឲ្យ​បង្កាត់​ភ្លើង​ស្នេហ៍​ម៉េច​កើត​ទៅ​នោះ កញ្ញា ពៅ វីរីយ៉ា បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ពិតជា​មិន​មាន​ស្នេហា​ណា​ជាមួយ​អ្នក​កាណាដា មែន ។ ចំពោះ​ដំណឹង​នេះ​ម៉េច​ក៏​ខ្លួន​ខ្ញុំ​មិន​ដឹង​ហើយ​បែរ​ជា​អ្នក​សិល្បៈ​ដឹង​ទៅ​វិញ? ឆ្ងល់​ដែរ គេ​ដឹង​មកពី​ណា ប្រហែល​ជា​អ្នក​ថា​នោះ​ច្រឡំ​តារា​ផ្សេង​ក៏​មិន​ដឹង​»។

ថ្លែង​ក្នុង​អារម្មណ៍​បែប​ចង់​បាន​កន្លង់​ក្រៅ​ប្រទេស​នែបនិត្យ​មែន​នោះ ពៅ វីរីយ៉ា បាន​ព្រលយ​ថា៖ «បាន​មាន​អ្នក​កាណាដា​ស្រឡាញ់​មែន​នោះ ពិតជា​សប្បាយ​ចិត្ត ព្រោះ​វា​ជា​រឿង​ល្អ តែ​នេះ​វា​មិន​មាន​មែន​ទៅ​ឲ្យ​ខ្ញុំ​ថា មាន​ម៉េច វីវរ​គេ​ថា ខ្ញុំ​នេះ​ចេះ​តែ​អួត​ខុស​រឿង​ទៅ?»​។

តារា​ស្រី​កំពុង​មាន​ទីផ្សារ​លើ​វិស័យ​ភាពយន្ត និង​​​ត្រៀម​ទទួល​តំណែង​តួឯក​ឆ្នាស​ក្នុង​រឿង​ថ្មី ផលិត និង​ចាក់​បញ្ចាំង​ដោយ​ទូរទស្សន៍ ស៊ីធីអិន រូប​នេះ​បាន​សារភាព​ថា នាង​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ជា​គ្រូពេទ្យ​នៅ​បារាំង។

ប៉ុន្តែ ស្រីស្រស់​វ័យ​ ២៣ ​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា៖ «យើង​រាប់អាន​គ្នា​ធម្មតា​ទេ មិនមែន​ក្នុង​ន័យ​ស្នេហ៍​នោះ​ទេ ហើយ​ខ្ញុំ និង​បុរស​នោះ​ក៏​ធ្លាប់​ជួប​គ្នា​នៅ​ភ្នំពេញ​ដែរ​»៕

You might also like More from author

Comments are closed.