មាស សុខសោភា ស្និទ្ធ​នឹង​តារា​ប្រុស​ថៃ​បង្ក​ការ​សង្ស័យ

2
Cambodia Website Design

ភ្នំពេញ: ជាមួយ​នឹង​ការ​ក្តោប​បាន​ទីផ្សារ​បន្ថែម​ប្រជាប្រិយភាព​លើ​អាជីព​ចម្រៀង​ពី​ឱកាស​ផ្សព្វផ្សាយ​ផលិតផល​ទូរស័ព្ទ Huawei តារាចម្រៀង​សំនៀង​ស្រទន់​មាន​មន្តស្នេហ៍ នាង មាស សុខសោភា ថ្មីៗ​នេះ ត្រូវ​បាន​ក្រុមហ៊ុន ហៅ​ឲ្យ​ទៅ​សម្តែង​ក្នុង​កម្មវិធី​សម្ពោធ​ស្មាតហ្វូន Huawei P8 នៅ​ទីក្រុង​បាងកក​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ។

អ្វី​ដែល​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​លាយឡំ​នឹង​ចំណោទ​សង្ស័យ​ក្នុង​ចិត្ត​នោះ គឺ​តារាចម្រៀង​ខ្មែរ នាង មាស សុខសោភា ក្រោម​ក្រសែ​ភ្នែក​មហាជន​ជាង​ ៦០០ នាក់​មកពី​ ១១ ​ប្រទេស​នោះ នាង​ស្រាប់តែ​រំលេច​ភាព​ស្និទ្ធស្នាល​ប្លែក​ជាមួយ​តារា​ថៃ​រូប​សង្ហា​លោក អាឡេក ធីរ៉ាដេតច៍ (Alek Teeradetch) រហូត​សូម្បី​តែ​បុគ្គលិក​ក្រុមហ៊ុន​ Huawei ក៏​មាន​ការ​ភ្ញាក់ផ្អើល​ដែរ​នោះ​។

រូបភាព​ស្និទ្ធស្នាល​ដ៏​កម្រ​រវាង តារា​ចម្រៀង​ទៅ​ពី​ប្រទេស​កម្ពុជា នាង មាស សុខសោភា ជាមួយ​នឹង​តារា​សម្តែង​ជនជាតិ​ថៃ​វ័យ​ ២៥ ​ឆ្នាំ នៅ​លើ​ទឹកដី​ថៃ ត្រូវ​បាន​អ្នក​ដែល​មាន​វត្តមាន​ក្នុង​ឱកាស​នោះ​ពិពណ៌នា​ថា៖ «កាយវិការ​សម្តែង ស្និទ្ធស្នាល របស់ មាស សុខសោភា និង​លោក អាឡេក ធីរ៉ាដេតច៍ តារាសម្តែង​ថៃ​រូប​សង្ហា​នោះ មិនមែន​ត្រឹម​តែ​ភ្ញៀវ​នៅ​ទី​នោះ​ទេ​ដែល​គេ​នាំ​គ្នា​សួរ​គ្នា​ថា តារា​ពីរ​នាក់​នេះ ស្និទ្ធស្នាល​គ្នា​ចម្លែក បែប​នេះ​មាន​តែ​គូ​ស្នេហ៍​ទេ ធ្វើ​អ៊ីចឹង​?»។

Cambodia Website Design

20e_4

 

ប្រភព​ដែល​ប្រាប់​ថា​ខ្លួន​ក៏​​បាន​ឃើញ​ផ្ទាល់​​ភ្នែក​នោះ​បរិយាយ​ពី​សកម្មភាព មាស សុខសោភា និង​លោក អាឡេក ធីរ៉ាដេតច៍ ទៀត​ថា៖ «កន្លងមក​កាយវិការ​សម្តែង​របស់ មាស សុខសោភា មិន​ដែល​ឃើញ​ស្និទ្ធស្នាល​ជាមួយ​អ្នក​ណា​ដូចជា​តួ​ថៃ​រូប​ស្អាត​នោះ​ទេ​។ សូម្បី​តែ Line និង​លេខ​ទូរស័ព្ទ​ក៏​ពួកគេ​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ដែរ»។

ទោះជា​យ៉ាង​ណា ជុំវិញ​ដំណឹង​​ស្អិតល្មួត​ជាមួយ​តួ​ថៃ​នេះ តារាចម្រៀង មាស សុខសោភា មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​តាម​ទូរស័ព្ទ​បាន​ទេ។

ប៉ុន្តែ​លោក ឯម យុទ្ធូ ប្រធាន​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Huawei កម្ពុជា​ក៏​ទទួល​ស្គាល់​ថា៖ «កាយវិការ សោភា និង​តារា​ថៃ នៅ​ថ្ងៃ​សម្ពោធ​ស្មាតហ្វូន​ស៊េរី​ថ្មី​នោះ ពិតជា​ស្និទ្ធស្នាល​ប្លែក​មែន​។ អ្នក​មើល​ឃើញ​ភាគច្រើន​ប្រាកដ​ជា​ថា ពួកគេ​មាន​អីៗ​នឹង​គ្នា​មិន​ខាន ប៉ុន្តែ​ការ​ពិត​មិនមែន​អ៊ីចឹង​ទេ»។

ទោះ​ជា​លោក​បាន​ទទួល​ស្គាល់​ថា សកម្មភាព​សម្តែង​របស់ មាស សុខសោភា និង​តារាថៃ អាឡេក ធីរ៉ាដេតច៍ ក្នុង​វីដេអូ​បង្ហោះ​ក្នុង​ប្រព័ន្ធ​យូធូប​ដែល​មាន​គេ​ចូល​មើល​ច្រើន ហើយ​ក៏​មាន​អ្នក​ខ្លះ​ថា អ្នក​ទាំង​ពីរ​មាន​ស្នេហា​នឹង​គ្នា​ដែរ​នោះ ប៉ុន្តែ​លោក ឯម យុទ្ធូ បាន​បញ្ជាក់​ថា៖ «ការ​ពិត​នោះ​មិនមែន​ជា​ស្នេហា​ទេ វា​ជា​ការ​សម្តែង តែ​ពួកគេ​សម្តែង​បាន​ល្អ ចូល​តួ ទើប​ទៅ​ដូចជា ស្នេហា​ពិតៗ​អ៊ីចឹង នាំឲ្យ​មាន​អ្នក​យល់ច្រឡំ​»៕

You might also like More from author

Comments are closed.