តារា​ចម្រៀង តារា​សម្តែង​ស្ម័គ្រចិត្ត ប្រគំ​តន្ត្រី​អនុវត្តច្បាប់​ចរាចរណ៍ ​

1
Cambodia Website Design

ភ្នំពេញ​: ក្រៅពី​វត្តមាន​កំពូលតារា​ចម្រៀង​យុវវ័យ​មក​ពី​ទ្រនំសាន់​ដេ លោក ខេមរៈ សិរីមន្ត និង​ ខាន់ ជេម ​សិល្បករ និង​សិល្បការិនី​ជា​ច្រើន​​រូប​បង្ហាញ​វត្តមាន​ជាមួយ​ឆន្ទៈ​មនុស្សធម៌​ជួយកិច្ចការសង្គមក្នុង​ការ​រួម​ចំណែក​ផ្សព្វផ្សាយ​អំពីច្បាប់​ចរាចរណ៍​ថ្មីក្នុង​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​បៃតង។

នៅទី​ស្តីការ​ក្រសួង​ព័ត៌មាន​ក្រោម​វត្តមាន​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​ អម​ដោយ​វត្តមាន​សិល្បករ​ និង​សិល្បកា​រិនី​ជា​ច្រើន​រូប​ បាន​រៀបចំ​សន្និសីទសារ​ព័ត៌មាន​មួយ ​កាល​ពី​រសៀល​ថ្ងៃទី​៨ ខែ​មិថុនា​ ឆ្នាំ ២០១៥ ​តន្ត្រី​សប្បុរសធម៌​តារា​បៃតង​កម្ពុជា​ឆ្នាំ​ ២០១៥​ ក្រោម​ប្រធានបទ​ «រួមគ្នា​គោរព ​និង​អនុវត្ត​ច្បាប់ចរាចរណ៍​នៅកម្ពុជា​»។

លោក ​ខេមរៈ ​សិរីមន្ត​ បាន​បង្ហាញពី​ជំហរ​ក្នុង​ចេតនា​បំផុស​ឲ្យមាន​ការ​ចូលរួម ​គាំទ្រពី​មិត្តភក្ដិ និង​អ្នកគាំ​ទ្រថា ​យើង​រួមគ្នា​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ និង​បង្ហាញ​យុវជនខ្មែរ​ និង​ជនរួមជាតិ​ទាំងអស់​គោរព​ច្បប់ចរាចរណ៍​ទាំង​អស់​គ្នា»​។

Cambodia Website Design

ជាមួយ​ការ​ចូលរួម​របស់​សិល្បករ​ជា​ច្រើន​ក្នុង​ការអប់​រំច្បាប់​ចរាចរណ៍​ តារា​ចម្រៀង​ល្បី​រូបនេះ បាន​បញ្ជាក់​ថា៖​ «នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយទេ​។ ដោយ​សារតែ​គ្រោះ​ថ្នាក់​ចរាចរណ៍​មិនមែន​ការ​ចូលរួម​ត្រឹមតែ​ស្ថាប័ន​ពាក់ព័ន្ធ ក៏​ដូចជា​អ្នក​សិល្បៈ​នោះ​ទេ​»។

លោក​ថា​៖ «​បង្ហាញ​គំនិត​ដាស់​តឿន ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ និង​បង្កើន​ការ​គោរពច្បាប់ចរាចរណ៍​ យើង​ខ្លួន​ឯង ​កុំ​ចាំបាច់​ឲ្យ​ប៉ូលិស​ចរាចរណ៍​ ចាប់​ផាក​ពិន័យ»។

លោក សិរីមន្ត​ បន្ថែមថា៖​ «​ត្រូវ​ការ​ចូលរួម​ទាំងអស់គ្នា​ពី​សំណាក់​បងប្អូន​រួម​ទាំង​ជនបរទេស​រស់​នៅ​កម្ពុជា​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​របស់​ប្រទេស​កម្ពុជា​ទាំង​អស់គ្នា​»។

​ដោយ​បាន​គាំទ្រ និង​លើក​ទឹកចិត្ត​ ព្រមទាំង​ចូលរួម​ពេញ​ទំហឹង​ចំពោះ​ការ​ប្រគំ​តន្ត្រី​បៃតងផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ ​លោក ​ម៉ៅ ​អាយុទ្ឋ ​រដ្ឋ​លេខា​ធិការ​ក្រសួង​ព័ត៌មាន ថ្លែង​ចំណាប់​អារម្មណ៍​ថា ​ក្រសួង​ព័ត៌មាន​សូម​គាំទ្រ​យ៉ាង​ខ្លាំង​ក្លាចំពោះ​ក្រុមហ៊ុន​ហូម​ម៉េឌា ​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ និង​សិល្បករ​ទាំងអស់​ បាន​រៀបចំ​កម្មវិធី​ការ​ប្រគំតន្ត្រី​សប្បុរសធម៌​តារា​បៃតង​ក្នុង​ការ​ផ្សាយ​ពី​ច្បាប់​ចរាចរណ៍​នេះ​។

​ហានិភ័យ​ពីគ្រោះថ្នាក់​ចរាចរណ៍​ ក្រុម​ហ៊ុន ហូមម៉េឌា ​ជាអ្នកផ្ដួច​ផ្តើម​ការ​ប្រគំ​តន្រ្តីបៃតង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​នោះ ​ឲ្យ​ដឹងថា៖ «​ស្ថិតិ​អ្នក​ស្លាប់​ក្នុង​មួយ​ថ្ងៃ ៦​ នាក់​។ ​ពេល​នេះ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​បាន​ក្លាយ​ជាក្តី​កង្វល់រ​បស់​ប្រជាជន​ខ្មែរ​ខ្លាំង​ជាង​ជំងឺអេដស៍​ ​គ្មាន​ថ្នាំព្យាបាល​ទៀត»។

ថ្លែងក្នុង​ចំណោទ​សួរថា ​មួយ​នាទី ​ចុះ​ ១​ ថ្ងៃ​ ២៤​ ម៉ោង​ស្លាប់​ប៉ុន្មាន​នាក់? ​ខាត​លុយ ​ខាត​ធនធាន​មនុស្ស​ទៀត​ បូក​ទាំង​ពេលវេលា​ប៉ុន្មាន?​​

ហូមម៉េឌា បាន​លើកឡើងថា៖ «យើង​មើល​ដូច​ជា​សាមញ្ញ​ តែ​ជីវិតមនុស្ស​មានតម្លៃ​។ យើង​គួរតែ​គោរពច្បាប់​ មិន​ថាច្បាប់​ផ្សេងៗ​ក្នុង​សង្គម ​រាប់​ទាំង​ចរាចរណ៍​នេះ​ផងដែរ​»៕

 

You might also like More from author

Comments are closed.