ចោរ​ព័ត៌មានវិទ្យា​ចិន លួច​យក​ទិន្នន័យ​ដ៏​សំខាន់​របស់​សន្តិសុខ​ជាតិ​អាមេរិក

0
Cambodia Website Design

កាល​ពី​ពេល​ថ្មីៗ​នេះ ​ចោរ​ព័ត៌មានវិទ្យា​មួយ​ក្រុម ​បាន​លួច​បន្លំ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​ របស់​បុគ្គលិក​រដ្ឋ​សំខាន់ៗ​ ដែល​ធ្វើការ​ឲ្យ​សហរដ្ឋ​អាមេរិក ​ដើម្បី​លួច​យក​ព័ត៌មាន​ផ្សេងៗ​របស់​បុគ្គលិក​ម្នាក់ៗ។ ប៉ុន្តែ​អ្វី​ដែល​គេ​ទើប​បាន ​រក ឃើញ​ នៅ​ពេល​នេះ​ គឺ​ថា ​ក្រុមចោរ​ព័ត៌មានវិទ្យា​បាន​លួច​យក​ព័ត៌មាន​ទាក់ទង​ ទៅ​នឹង​បុគ្គលិក​សំខាន់ៗ​ មួយ​ចំនួន ​ដែល​គឺ​ជា​បុគ្គលិក​មាន​សិទ្ធិ​ដឹងឮ ​ពី​កិច្ចការ​សម្ងាត់​ និង​សន្តិសុខ​ជាតិ​អាមេរិក។ នេះ​គឺ​ជា​ការ​គម្រាម​កំហែង​ធំ​ណាស់ សម្រាប់​សន្តិសុខជាតិ​របស់​អាមេរិក។ គេ​បាន​ដាក់​ការ​សង្ស័យ ​ថា​ក្រុម​ចោរ​ព័ត៌មានវិទ្យា​ទាំង​នោះ ​មាន​ប្រភព​ មក​ពី ចិន។

Cambodia Website Design

ព័ត៌មាន​ដែល​បាន​លេច​ឮថា ​ក្រុមចោរ​ព័ត៌មានវិទ្យា រឺ​ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា « Hackers » ​បាន​លួច​យក​ទិន្នន័យ​ ទាក់ទង​នឹង​បុគ្គលិក​រដ្ឋ​របស់​អាមេរិក​ ពេល​នេះ ​បាន​រីក​កាន់​តែ​ធំ ​និង​បង្ក​ការ​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង ដោយសារ ​អ្នក​ជំនាញ​ការ​អាមេរិក ​ទើប​បាន​រក​ឃើញ​ថា ​ក្រុម​ចោរ​នេះ ​បាន​លួច​យក​ទិន្នន័យ​ទាក់ទង​នឹង​បុគ្គលិក​រដ្ឋ​សំខាន់ៗ ​ដែល​ធ្លាប់​ធ្វើ​ការ ​នឹង​មាន​សិទ្ធិ​ដឹងឮ ​ពី​កិច្ចការ​សម្ងាត់ ​និង​សន្តិសុខ​ជាតិ​របស់​អាមេរិក។

ការិយាល័យ​គ្រប់គ្រង​បុគ្គលិក​ជាតិ​អាមេរិក​ បាន​បញ្ជាក់​ថា ​ពិត​ជា​មាន​ការ​លួច​បន្លំ​ យក​ទិន្នន័យ​នេះ​មែន។ បុគ្គលិក​ដែល ​ត្រូវ​គេ​លួច​យក​ទិន្នន័យ​នេះ ​គឺ​ជា​បុគ្គលិក​ធំៗ​ជាច្រើន ​មិន​ថា​ជា​អ្នក​ដែល​ធ្លាប់​ធ្វើការ​ រឺក៏​ជា​អ្នក​ដែល​កំពុង​តែ​ធ្វើការ​បច្ចុប្បន្ន​នោះ​ទេ ​ឲ្យតែ​បុគ្គលិក​នោះ​មាន​មុខងារ​សំខាន់ ​ក្នុង​កិច្ចការ​ឆ្លងឆ្លើយ ​នឹង​ដឹងឮ ​ពី​ព័ត៌មាន​សម្ងាត់​នានា ​របស់​សហរដ្ឋ​អាមេរិក​ ឧទាហរណ៏ ​ដូច​ជា​ភ្នាក់ងារ​សម្ងាត់​របស់​ CIA​ ជាដើម។ ព័ត៌មាន​ទាក់ទង​នឹង​បុគ្គលិក​ម្នាក់ៗ​ ដែល​ក្រុម​ចោរ​បាន​លួច​យក​ទៅ​ គឺ​មាន​ជា​ព័ត៌មាន​ផ្ទាល់​ខ្លួន ​ទាក់ទង​នឹង​លុយកាក់ ​មិត្តភ័ក្រ​ក្រុមគ្រួសារ អ្នក​មាន​ទំនាក់​ទំនង​នៅ​បរទេស ហើយ​សូម្បីតែ​អ្នក​រស់នៅ​ក្បែរខាង​ក៏​មាន​ដែរ។ ក្រុមចោរ​អាច​ប្រើ​ប្រាស់​ ព័ត៌មាន​ទាំង​អស់​នេះ​ ដើម្បី​គំរាម​កំហែង​បុគ្គលិក​ទាំង​នោះ រឺ​មួយ​ក៏​យក​លេខ​សម្ងាត់ ​ដើម្បី​ចូល​ទៅ​លួច​ យក​ព័ត៌មាន​សម្ងាត់​ ​ដោយ​ផ្ទាល់​តែម្តង។

សូម​បញ្ជាក់​ថា ​រដ្ឋាភិបាល​អាមេរិក ​បាន​បញ្ជាក់​កាល​ពី​សប្តាហ៍​មុន​ថា ​មាន​បុគ្គលិក​រដ្ឋ​អាមេរិក ​ប្រហែល​ជា​ ៤លាន​នាក់ ​ដែល​ត្រូវ​បាន​ក្រុម​ចោរ​ព័ត៌មានវិទ្យា ​លួច​បន្លំ​យក​ទិន្នន័យ​ផ្ទាល់ខ្លួន។ ការ​ស៊ើបអង្កេត​ស្តីពី​សំណុំ​រឿង​នេះ​ហើយ ​ទើប​បាន​ឈាន​មក​ដល់​ដំណាក់​កាល​នេះ​ ​គឺ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ ​ដោយសារ​វា​កំពុង​តែ​គម្រាម​ដល់ ​សន្តិសុខ​ជាតិ​ របស់​សហរដ្ឋ​អាមេរិក​តែម្តង។ ក្រុម​អ្នក​ជំនាញ ​បាន​អះអាង​ថា ​ក្រុម​ចោរ​មាន​ប្រភព​មកពី​ប្រទេស​ចិន។ ប៉ុន្តែ​ទោះជា​យ៉ាងណា រដ្ឋាភិបាល​អាមេរិក​ នៅ​មិន​ទាន់​ បាន​ធ្វើការ​ចោទ​ប្រកាន់​ ទៅលើ​ចិន​ជា​សាធារណៈ​នៅ​ឡើយ​ទេ។

ក្រសួង​ការបរទេស​ចិន ​បាន​ប្រតិកម្ម​ភ្លាមៗ ​បន្ទាប់​ពីបាន​ទទួល​ពាក្យ​ចចាម​អារ៉ាម ​ហើយ​បាន​អះអាង​ថា ​ការ​ចោទ​ប្រកាន់​ថា​ចិន​ជាអ្នក​នៅ​ពី​ក្រោយ​អំពើ​នេះ ​គឺ​គ្មាន​ភស្តុតាង​ត្រឹមត្រូវ​នោះ​ទេ។ ដោយឡែក ​សារព័ត៌មាន ​ញូយ៉កថែមស៍ ​បាន​ចុះផ្សាយ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី ​១១​ មិថុនា​ថា ​ក្រុមចោរ ​Hackers ចិន​បាន​បន្លំ​លួច​យក​ទិន្នន័យ​ លើ​មន្ត្រី​ស៊ើបការណ៏​សម្ងាត់​អាមេរិក ​ ដើម្បី​ចង់​ដឹង​ថា​ពួក​គេ​បាន​ធ្វើការ​ជាមួយ​ជនជាតិ​ចិន​ណា​ខ្លះ ​ដើម្បី​ងាយ​ស្រួល​ពួកគេ​ចាត់​វិធាន​ការ ​លើ​ជនជាតិ​ចិន​ទាំង​នោះ៕