នី មុន្នី្ននាថ បដិសេធ​ភ្ជាប់​ចំណង​ស្នេហ៍​បុរស​អាមេរិក

0
Cambodia Website Design

ភ្នំពេញ: ដំណឹង​ភ្ជាប់​ចំណង​ស្នេហ៍​ឆ្លង​ទ្វីប កញ្ញា នី មុន្នីនាថ និង​បុរស​អាណិកជន​អាមេរិក លោក អ៊ុង សូឡា ត្រូវ​បាន​អ្នក​សិល្បៈ​មួយ​ចំនួន​បាន​បង្ហើប​ថា គូស្នេហ៍​ឆ្លង​ទ្វីប​មួយ​គូ​នេះ​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​រួច​ហើយ​ចាំ​តែ​ថ្ងៃ​កំណត់​ដឹកដៃ​គ្នា​ចូល​រោងការ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ផ្ទុយ​ពី​ម្តាយ​របស់​នាង​ដែល​ធ្លាប់​តែ​អះអាង​នៅ​ត្រឹម​សិក្សា​ចិត្ត​គ្នា​នោះ​កញ្ញា នី មុន្នីនាថ បែរ​ជា​បដិសេធ​ទាំង​ស្រុង​ថា នាង និង​បុរស​នោះ​មិនមែន​ជា​គូស្នេហ៍​ដូច​គេ​ថា​នោះ​ទេ​។

គ្រា​ដែល​បុរស​អាណិកជន​ខ្មែរ​អាមេរិក លោក អ៊ុង សូឡា មាន​វត្តមាន​នៅ​កម្ពុជា មហាជន​តែង​ឃើញ ដំណើរ​បណ្តើរ​គ្នា​ត្រសង​រវាង​តារាសម្តែង​ងារ​កំពូល​ទឹកភ្នែក កញ្ញា នី មុន្នីនាថ និង​បុរស​អាណិកជន​រូប​នោះ សូម្បីតែ​ក្នុង​ដំណើរ​ទៅ​សម្ពោធ​ថត​ភាពយន្ត​នៅ​កណ្តាល​ព្រៃ​ភ្នំឱរ៉ាល់ ក៏​អ្នក​ទាំង​ពីរ​បង្ហាញ​វត្តមាន​​ត្រសង​ដែរ។

កាន់តែ​ច្បាស់​ទៅ​ទៀត​នោះ​អ្នកស្រី សុភាលី ម្តាយ​របស់​កញ្ញា នី មុន្នីនាថ ដែល​បដិសេធ​ថា មិន​ចង់​មាន​ពិធី​ភ្ជាប់ពាក្យ បើ​ត្រូវ​រ៉ូវ​គ្នា​រៀបការ​តែ​ម្តង​នោះ អ្នកស្រី​ក៏​ទទួល​ស្គាល់​ដែរ​ថា៖ «កូនៗ​​ពិតជា​បាន​ស្រឡាញ់​គ្នា​មែន តែ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​មើល​ចិត្ត​គ្នា​ទៅវិញ​ទៅមក ហើយ​ការ​បណ្តើរ​គ្នា​នោះ​ក៏​មិន​ខុស​អ្វី​ដែរ​នឹង​ប្រពៃណី បើ​គ្រាន់តែ​បណ្តើរ​គ្នា​ហ្នឹង​»។

Cambodia Website Design

បន្ថែម​លើ​សម្ដី​ពោល​សរសើរ​បុរស​​អាណិកជន​ដែល​មុន​នោះ​ល្បី​ថា ជា​អតីត​សង្សារ​របស់​តារា​ចម្រៀង​ល្បី​នាង សុគន្ធ នីសា ថា​លោក​ជា​បុរស​ល្អ មាន​ចរិត​ត្រឹមត្រូវ​នោះ អ្នកស្រ្តី​ក៏​ធ្លាប់​បញ្ជាក់​ទៀត​ថា៖ «ពេញ​ចិត្ត​ដែរ បើសិន​ជា​ថា​ត្រូវ​ចិត្ត​គ្នា​ទាំង​សង​ខាងហើយ​នោះ​អាពាហ៍ពិពាហ៍​និង​មិន​អូស​ដំណើរ​យូរ​ទេ អាច​នឹង​កើតឡើង​យ៉ាង​យូរ​ពីរ​ឆ្នាំ»។

Content image - Phnom Penh Post

បុរស​ខ្មែរ​រស់នៅ​ប្រទេស​មហាអំណាច លោក អ៊ុង សូឡា បាន​វេចបង្វេច​ឡើង​យន្តហោះ​ជាង​មួយ​ខែ​ហើយ​។ ផ្ទុយ​នឹង​សម្ដី​អះអាង​របស់​ម្តាយ​ដែល​ថា កូនៗ​នៅ​តែ​ទាក់ទង​គ្នា​រាល់​ថ្ងៃ​នោះ កញ្ញា នី មុន្នីនាថ បែរ​ជា​និយាយ​ដោយ​បើក​ចំហ​ថា រវាង​នាង និង​បុរស​អាណិកជន​ខ្មែរ​នៅ​អាមេរិក​នោះ​មិន​មាន​ស្អីៗ​នឹង​គ្នា​ដូច​ព័ត៌មាន​សរសេរ​នោះ​ទេ។

ក្នុង​អារម្មណ៍​ភ្ញាក់ផ្អើល​ពី​​ដំណឹង​ស្នេហ៍​ជាមួយ​បុរស​អាណិកជន​ខ្មែរ​អាមេរិក​ដោយ នី មុន្នីនាថ លើក​ឡើង​ថា៖ «ពាក្យ​ស្អី​គេ នាង​ខ្ញុំ​ទៅ​ចុង​ឆ្នាំ ទៅ​អី​ទៅ នាំ​មាន​ពាក្យ​ចចាមអារ៉ាម​អី​ផ្សេង​ទៀត​អ៊ីចឹង​»។

ក្រោយពី​បណ្តើរ​លោក អ៊ុង សូឡា ដោយ​បើក​ចំហ​គ្រប់​ច្រកល្ហក​ក្នុង​ជំនួប​ពិធី​សម្ពោធ​ថត​រឿង​កាលពី​ពេល​ថ្មីៗ នាង​បែរ​ជា​និយាយ​​ថា៖ «លោក អ៊ុង សូឡា បាន​ស្គាល់ និង​​រាប់អាន​គ្នា​​នៅ​អាមេរិកកាល​ពី​ខ្ញុំ​ទៅ​សម្តែង​ទី​នោះ​»។

តារាសម្ដែង​មនោសញ្ចេតនា នី មុន្នីនាថ បាន​លើក​ឡើង​ទៀត​ថា៖ «គាត់​ចង់​ប្លែក គាត់​មក​ស្រុក​ខ្មែរ គាត់​មិន​សូវ​ស្គាល់​គេ គាត់​តែង​ទៅ​ជាមួយ​ខ្ញុំ​ទៅ​នេះ​ទៅ​នោះ»។

ទោះបី​ជា​យ៉ាង​ណា នី មុន្នីនាថ នៅ​អះអាង​ថា ប្រសិន​បើ​បុរស​ជា​អាណិកជន​រូប​នោះ ក្លាយ​ជា​គូដណ្ដឹង ឬ​បាន​ភ្ជាប់ពាក្យ​នឹង​គ្នា​មែន​នោះ នាង​ប្រាកដ​ជា​បង្ហាញ​ដល់​អ្នក​សារព័ត៌មាន​ជា​មិន​ខាន។ ប៉ុន្តែ​ប្រសិន​បើ​មិន​បាន​ភ្ជាប់ពាក្យ​ទេ​នោះ នាង​ត្រូវតែ​ប្រកែក​។

នាង​បញ្ជាក់​ថា៖ «ការពិត ខ្ញុំ​នឹង​គាត់ ត្រឹម​ជា​អ្នក​រាប់អាន​គ្នា​ធម្មតា​នោះ​ទេ​»៕

You might also like More from author

Comments are closed.