ទីប្រឹក្សា​និង​ជំនួយការ​មេ​បក្ស​កាន់​អំណាច​ជាង​៣០០​នាក់​ ដែល​ចាយ​លុយ​ជាតិ​ជាង​១៤​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ​ ត្រូវ​រំសាយ​

1
Cambodia Website Design

ក្រោយ​មរណភាព​របស់​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជា​ ស៊ី​ម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៣​ គឺ​ទីប្រឹក្សា​ និង​ជំនួយការ​របស់​សព​មេ​បក្ស​កាន់​អំណាច​រូប​នេះ​ចំនួន​៣៤៣​នាក់​ នឹង​ប្រឈម​ការ​រំសាយ​ ឬ​វិល​ទៅ​កាន់​មុខ​តំណែង​ដើម​រៀងៗ​ខ្លួន​វិញ​ ប្រសិនបើ​មិន​មានការ​តែងតាំង​បន្ត​សា​ជា​ថ្មី​ណាមួយ​ទេ​នោះ​។​

​ពេល​កាន់កាប់​មុខ​តំណែង​ជា​អតីត​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៣​ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជា​ ស៊ី​ម​ មាន​ទីប្រឹក្សា​ និង​ជំនួយការ​ផ្ទាល់ខ្លួន​រហូត​ដល់​ទៅ​ចំនួន​៣៤៣​នាក់​ ក្នុង​នោះ​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​ ចំនួន​០៣​នាក់​,​ ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ចំនួន​៣៨​នាក់​,​ ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ចំនួន​២០៩​នាក់​,​ ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ចំនួន​៥២​នាក់​ និង​ឋានៈ​ស្មើ​អគ្គនាយក​ ចំនួន​៤១​នាក់​ បើ​គិត​ត្រឹម​ខែឧសភា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ។​

​យោង​តាម​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ​ លេខ​២៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៤​ ស្តី​ពី​ការ​កែសម្រួល​មាត្រា​២​នៃ​អនុក្រឹត្យ​លេខ​៦២​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០០៤​ ស្តី​ពី​ប្រាក់​បំណាច់​របស់​សមាជិក​រាជរដ្ឋាភិបាល​ អនុរដ្ឋលេខាធិការ​ ទីប្រឹក្សា​ ព្រមទាំង​មន្ត្រីរាជការ​ស៊ី​វិល​ និង​កងកម្លាំងប្រដាប់អាវុធ​ ចាប់ពី​ថ្នាក់​អនុរដ្ឋលេខាធិការ​ឡើង​ទៅ​នោះ​ គឺ​ក្នុង​ចំណោម​ទីប្រឹក្សា​ និង​ជំនួយការ​របស់​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជា​ ស៊ី​ម​ អតីត​ប្រធាន​ព្រឹទ្ធសភា​នីតិកាល​ទី​៣​ទាំង​៣៤៣​នាក់​ ត្រូវ​ចំណាយ​ថវិកាជាតិ​យ៉ាង​ហោច​ណាស់​អស់​ចំនួន​៥៦៦.៧០០.០០០​រៀល​ ឬ​ប្រមាណ​១៤១.៦៧៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ ។​

Cambodia Website Design

​ទោះ​យ៉ាងណា​ គេ​មិន​ទាន់​អាច​ដឹង​បាន​ថា​ ទីប្រឹក្សា​ និង​ជំនួយការ​ដ៏​ច្រើន​សន្ធឹក​របស់​មេ​បក្ស​កាន់​អំណាច​នោះ​ នឹង​ត្រូវ​តែងតាំង​បន្ត​សា​ជា​ថ្មី​សម្រាប់​ប្រធាន​បក្ស​ថ្មី​ ឬ​សម្រាប់​ប្រធាន​ព្រឹទ្ធសភា​ថ្មី​នៅឡើយ​ទេ​ ខណៈ​កងកម្លាំង​ឯកភាព​អង្គរក្ស​របស់​អតីត​ប្រធាន​ព្រឹទ្ធសភា​ ដែល​មាន​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ យឹ​ម​ លាង​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០៥១៨២​ ជា​មេបញ្ជាការ​ និង​ជាទី​ប្រឹក្សា​ ព្រមទាំង​ជា​នាយករង​ខុទ្ទកាល័យ​អតីត​ប្រធាន​ព្រឹទ្ធសភា​ផង​នោះ​ ក៏​ត្រូវ​ប្រឈម​នឹង​ការ​រំសាយ​ដែរ​ ៕​

Comments

comments

You might also like More from author