រក​ឃើញ​ហើយ​ ក្បាលម៉ាស៊ីន​ថ្មី​ តែ​មនុស្ស​ចាស់​របស់​បក្ស​កាន់​អំណាច​

1
Cambodia Website Design

រក​ឃើញ​ហើយ​ ក្បាលម៉ាស៊ីន​ថ្មី​ តែ​មនុស្ស​ចាស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ ក្រោយ​មរណភាព​របស់​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជា​ ស៊ី​ម​ អតីត​ប្រធាន​គណបក្ស​ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ឡើង​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​ និង​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ព្រមទាំង​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ជា​អនុប្រធាន​គណបក្ស​ទាំង​២​នាក់​តែ​ម្តង​ ដែល​ការ​ជ្រើសរើស​ក្បាលម៉ាស៊ីន​ថ្មី​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​មហាសន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​(​គ​៨៥)​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១៥​ ក្នុង​សំឡេង​គាំទ្រ​៥០៦​សំឡេង​លើ​៥០៧​សំឡេង​ ។​

​ការ​ឡើង​កាន់​តំណែង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ជា​អនុប្រធាន​គណបក្ស​ និង​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ព្រមទាំង​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ជា​អនុប្រធាន​បក្ស​ គឺ​បាន​ធ្វើ​ឲ្យ​គណបក្ស​កាន់កាប់​អំណាច​មួយ​នេះ​ប្រែប្រួល​លេច​ចេញ​នូវ​ទិដ្ឋភាព​ថ្មី​ចំនួន​២​ រួម​មាន​ ៖​ ១-​ប្រធាន​គណបក្ស​ត្រូវ​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ និង​២-​អនុប្រធាន​គណបក្ស​មាន​រហូត​ដល់​ទៅ​ចំនួន​២​នាក់​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ថ្វី​ដ្បិត​គណបក្សកាន់អំណាច​នេះ​មាន​ប្រធាន​ និង​អនុប្រធាន​ថ្មី​មែន​ ប៉ុន្តែ​ជា​មនុស្ស​ចាស់​ដដែល​ទេ​ ម្យ៉ាង​ការ​ឡើង​កាន់​តំណែង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​ប្រធាន​គណបក្ស​នោះ​ គឺ​រឹត​គ្មាន​អ្វី​ប្លែក​ទៅ​ទៀត​ ពីព្រោះ​កាល​នៅ​កាន់​តំណែង​ជា​អនុប្រធាន​បក្ស​នៅឡើយ​ ក៏​បុរស​ខ្លាំង​ជា​អ្នក​ក្តោប​ក្តាប់​អំណាច​បក្ស​មូល​ក្នុង​ដៃ​រួច​ស្រេច​ទៅ​ហើយ​ដែរ​ ។​ ដូច្នេះ​ អ្វី​ដែល​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​នេះ​អាច​មានការ​ប្រែប្រួល​លើ​ការ​ដឹកនាំ​ប្រទេស​នោះ​ គឺ​ការ​កែទម្រង់​ប្រកបដោយ​ឆន្ទៈ​នយោបាយ​ពិតប្រាកដ​ ៕​

Cambodia Website Design

You might also like More from author

Comments are closed.