លេង​បាល់​ មាន​​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ធំៗ​៦យ៉ាង​

0
Cambodia Website Design

បាល់ទាត់​ ជា​កីឡា​ដ៏​ពេញ​និយម​បំផុត​​​​មួយ​នៅ​ក្នុង​លោក។ ក្រៅ​ពី​ប្រកួត​ប្រជែង​ផ្លូវការ វា​ក៏​ជា​កីឡា​ដែល​មនុស្ស​ទាំង​ក្មេង​ទាំង​​ចាស់​​​ នាំ​គ្នា​លេង​ដើម្បី​ជា​ការ​ហាត់ប្រាណ ក៏​ដូច​ជា​ដើម្បី​ភាព​សប្បាយ​រីករាយ សាមគ្គីភាព និង​មិត្តភាព។ទន្ទឹម​នឹង​នេះ​​ដែរ បាល់ទាត់​ក៏​នាំ​មក​នូវ​អត្ថប្រយោជន៍​ចំពោះ​​សុខភាពជាច្រើន​​ផង​ដែរ។

 

១. ​សរសៃឈាម​ និង​បេះ​ដូង​ដើរ​បាន​ល្អ

Cambodia Website Design

 

​​​​កីឡា​បាល់​ទាត់​តម្រូវ​ឲ្យ​រត់​ ញាក់​ និង​​បញ្ចេញ​សកម្មភាព​ជា​ច្រើន ដែល​ជួយ​​ឲ្យ​សរសៃ​ឈាម បេះដូង​ដើរ​បាន​យ៉ាង​ល្អ ព្រម​ទាំង​​រឹងមាំ។​ ទម្លាប់​លេង​កីឡា​បាល់​ទាត់​រៀង​រាល់​ថ្ងៃ​អាច​ជួយ​ដុត​បំផ្លាញ​ធាតុ​កាឡូរី​អាក្រក់​ចេញ​ពី​រាង​កាយ​​បាន​យ៉ាង​ល្អ​។

 

Walking-Football

 

២. ពង្រឹង​សាច់​ដុំ​ឲ្យ​ខ្លាំង​

 

ការ​លេង​បាល់​ទាត់​គឺ​ធ្វើ​ឲ្យ​សាច់ដុំ​​ភាព​មាន​ស្វាហាប់ ​និង​បញ្ចេញ​កម្លាំង​ជា​ច្រើន​ទៅ​លើ​បាល់​។សកម្មភាព​លោត​​ហក់​ ដើរ​ រត់​ចុះ​ឡើង ធ្វើ​ឲ្យ​សាច់​ដុំ​គ្រប់​កន្លែង​​នៃ​​រាង​កាយ​​រឹង​មាំ រហ័ស​រហូន។

 

៣. ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ

 

សកម្មភាព​លេង​បាល់​ទាត់​ជួយ​ឲ្យ​កំហាប់​ឆ្អឹង​រឹង​​មាំ​ល្អ និង​ខ្លាំង។ ការ​លេង​កីឡា​ប្រភេទ​នេះ​ជា​ប្រចាំ​ធ្វើ​ឲ្យ​គ្រោង​ឆ្អឹង​ទាំង​មូល​រឹង​មាំ​ ព្រម​ទាំង​រក្សា​រាង​ឲ្យ​បាន​ស្អាត​ផង​ដែរ។

 

​​​​​​​​៤. ជួយ​ឲ្យ​ខួរ​ក្បាល​គិត​បាន​រហ័ស​

 

ក្រៅ​ពី​ជួយ​ដល់​ផ្នែក​រាង​កាយ​ ការ​លេង​កីឡា​បាល់​បាត់​ក៏​បាន​ជួយ​បង្កើន​ភាព​វៀង​​វៃ​ និង​ធ្វើ​ឲ្យ​​​ការ​គិត​​​បាន​ឆាប់​រហ័ស។ សកម្មភាព​កីឡា​នេះ​ជួយ​ឲ្យ​អ្នក​លេង​មាន​ស្មារតី​​រឹង​ប៉ឹង​ និង​មាន​ភាព​រហ័សរហួន។

 

 

 

៥. ការ​ពារ​រាង​កាយ​ពី​ជំងឺ​ផ្សេងៗ​​​​

Benefits-of-football

ឧស្សាហ៍​លេង​កីឡា​បាល់​ទាត់ ជួយ​ការពារ​រាង​កាយ​ឲ្យ​ចៀស​ឆ្ងាយ​ពី​ជំងឺ​មួយ​ចំនួន​ដូច​ជា​ ភាព​ធាត់​ជ្រុល​ សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​បេះ​ដូង​ និង​ជំងឺ​ទឹក​នោម​ផ្អែម ​ដែល​ជួយ​ឲ្យ​សុខភាព​មិន​​ងាយ​ទ្រុឌទ្រោម។

 

៦. កាត់​បន្ថយ​​អារម្មណ៍​តាន​តឹង

ការ​លេង​បាល់​ទាត់​ជួយ​ឲ្យ​អារម្មណ៍​សប្បាយ​រីករាយ​ ​កាត់​បន្ថយ​ភាព​តាន​តឹង​មួយ​ចំនួន​ចេញ​ និង​ធ្វើ​សុខភាព​ផ្លូវ​ចិត្ត​បាន​ប្រសើរ​​ឡើង៕

 

soccer-game-healthy