អាមេរិក​ថា កម្ពុជា​មិន​គោរព​សិទ្ធិក្រុមមនុស្ស​ភាគតិច​វៀតណាម​នៅ​កម្ពុជា

5
Cambodia Website Design

របាយការណ៍​សិទ្ធិមនុស្ស​ប្រចាំឆ្នាំ២០១៤របស់​ក្រុង​វ៉ាស៊ីនតោន ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​កាលពី​ថ្ងៃ ព្រហស្បតិ៍ ដោយ​បង្ហាញថា កម្ពុជា​នៅ​មិនទាន់​គោរព​សិទ្ធិ​ក្រុមមនុស្ស​ភាគតិច​នៅ​កម្ពុជា​បានល្អ​ប្រសើរ​នៅឡើយ​ទេ ដែល​ក្នុងនោះ​ក៏មាន​ជនជាតិ​ប្រវៀតណាម។ របាយការណ៍​ដដែល​បាន​សង្កត់ធ្ងន់ថា ប្រជាជន​វៀតណាម​ទាំងនោះ​ប្រឈម​ការរើសអើង និង​ចលនា​ប្រឆាំង​រៀបចំ​ដោយ​បក្សនយោបាយ និង​ប្រជាជន​ផង ក្រោម​ហេតុផល​ចោទប្រកាន់ថា​ជនជាតិភាគតិច​នេះ​ជា​គ្រោះថ្នាក់​សម្រាប់​សន្តិសុខ និង​ប្រពៃណី​វប្បធម៌​កម្ពុជា​ផងដែរ។

របាយការណ៍​សិទ្ធិមនុស្ស​ប្រចាំឆ្នាំ​របស់​ក្រសួងការបរទេស​អាមេរិក​សរសេរថា ការរើសអើង​ពូជសាសន៍​នៅក្នុង​សង្គម​កម្ពុជា​នៅតែ​ជា​បញ្ហា​ប្រឈម ជាពិសេស​ការប្រឆាំង​និង​រើសអើង​ជនជាតិភាគតិច​វៀតណាម។ របាយការណ៍​ដែល​បង្ហាញ​ដោយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក ច​ន ឃឺ​រី កាលពី​ថ្ងៃ ២៥ មិថុនា​កន្លងមក​នោះ បានបង្ហាញ​ពី​ភាព​វិជ្ជមាន និង​អវិជ្ជមាន​ទាក់ទង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែល​ចាំបាច់​ត្រូវ​កែប្រែ។
បញ្ហា​សិទ្ធិមនុស្ស​ច្រើន​ដែរ​នៅ​កម្ពុជា ដែល​មិនទាន់​ល្អប្រសើរ​ជាពិសេស​បញ្ហា​សេរីភាព​សារព័ត៌មាន សិទ្ធិ​ជួបជុំគ្នា និង​បញ្ហា​ប្រព័ន្ធយុត្តិធម៌​ជារួម។ យ៉ាងណាមិញ សំណុំ​ឯកសារ​ដែល​ចងក្រង​របស់​ក្រុង​វ៉ាស៊ីនតោន បានបង្ហាញ​កង្វល់​ជុំវិញ​បញ្ហា​រើសអើង​ប្រឆាំង​ប្រជាជន​ភាគតិច ជាពិសេស​វៀតណាម។ បញ្ហា​នេះ​បាន​ក្លាយជា​ប្រធានបទ​សំខាន់ និង​ចម្រូងចម្រាស​បំផុត​មួយ សម្រាប់​ប្រជាជន​កម្ពុជា ដ្បិត​បញ្ហា​នេះ​កំពុងតែ​រុក​គួ​ន​សង្គម​កម្ពុជា​ពិតមែន។ សូមបញ្ជាក់ថារបាយការណ៍ប្រចាំឆ្នាំរបស់ក្រុងវ៉ាស៊ីនតោន​ជុំវិញ​សំណុំ​រឿងសិទ្ធិ​មនុស្ស​ពិភពលោក​ ត្រូវ​រៀបចំ​ឡើងដោយ​លម្អិតពឹងផ្អែកលើរបាយការណ៍ស្ថាប័នជំនាញៗនានា ដូចជាស្ថាប័នសិទ្ធិមនុស្ស​អង្គ​​ការ​សហប្រជា​ជាតិ​ និង​ស្ថាប័នអន្តរជាតិ​សិទ្ធិមនុស្ស​អន្តរជាតិផង។
នៅ​កម្ពុជា​សិទ្ធិ​ជនជាតិភាគតិច​ដែល​រស់នៅ​ដោយ​ស្របច្បាប់​ត្រូវបាន​ការពារ​និង​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ ។ ហើយ​ម្យ៉ាង​ប្រជាជន​វៀតណាម​និង​ប្រជាជន​ភាគតិច​ចិន​ជា​ជនជាតិភាគតិច​ដែលមាន​ចំនួន​ច្រើនជាងគេ​ក្នុងចំណោម​ជនជាតិភាគតិច​កម្ពុជា​ផ្សេងទៀត ថែមទាំងបានរស់នៅកម្ពុជាអស់ពេលយូរផងដែរ។
«យ៉ាងណាក៏ដោយ បើ​ប្រៀបធៀប​ជាមួយ​ក្រុម​ភាគតិច​ចិន ជនជាតិភាគតិច​វៀត​ណា​ម​នៅ​កម្ពុជា​មិនទាន់​បានទទួល​ការការពារ​ត្រឹមត្រូវ​ឡើយ ហើយ​មិន​បានទទួល​ការស្វាគមន៍​និង​ទទួលយក​ពី​សំណាក់​ប្រជាជន​ភាគច្រើន​ដែរ។ ផ្ទុយទៅវិញ​ពួកគេ​នៅ​ប្រឈម​ការរើសអើង និង​ត្រូវ​ប្រជាជន​កម្ពុជា​ខ្លះ​ចាត់ទុកថា​ជា​គ្រោះថ្នាក់​សម្រាប់​សង្គម សន្តិសុខ និង​វប្បធម៌​ដ៏​ផូរផង់​របស់​កម្ពុជា​ផងដែរ»។ នេះ​បើតាម​ការលើកឡើង​នៅក្នុង​របាយការណ៍​សិទ្ធិមនុស្ស​ប្រចាំឆ្នាំ​របស់​សហរដ្ឋអាមេរិក។
Cambodia Website Design
ជុំវិញ​ការរើសអើង ការ​ស្អប់ខ្ពើម បាន​បង្ក​ជា​ហិង្សា​ប្រឆាំង​ប្រជាជន​វៀតណាម​ផងដែរ។ ជា​ឧទាហរណ៍​ការប្រើប្រាស់​ហិង្សា​ប្រឆាំង​ប្រជាជន​ភាគតិច​វៀតណាម វ័យ ២៨ឆ្នាំ Nyuyen Yaing Ngoc រហូត​ស្លាប់បាត់​បង់ជីវិត​នៅ​ខណ្ឌមានជ័យ ដោយសារតែ​បុរស​ម្នាក់នេះ​មាន​ជាប់​ពាក់ព័ន្ធ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​តូចតាច។ ការ​ឈានដល់​សម្លាប់​ជនជាតិ​វៀតណាម​នេះ​ផ្តើមចេញពី​ការប្រើប្រាស់​ភាសា​ឬ​ពាក្យសម្តី​ខ្លះ​ដែល​បង្កប់​អត្ថន័យ​រើសអើង ដូច​ករណី​ខាងលើ​ផ្តើមចេញពី​ការស្រែក៖ « យួន វៃ​ខ្មែរ» ជាដើម។
របាយការណ៍​អាមេរិក​ឆ្នាំ ២០១៤ បានបញ្ជាក់​យ៉ាងច្បាស់​ថា ទាំង​ប្រជាជន និង​មាន​គណបក្សនយោបាយ​ខ្លះ​ផង បាន​ឆ្លៀតឱកាស​ដើម្បី​ប្រើប្រាស់​ពាក្យសម្តី ឬ​សកម្មភាព​នានា​ដែល​ប្រឆាំង​ជនជាតិ​វៀតណាម ដោយ​ភ្ជាប់​ជាមួយ​បញ្ហានយោបាយ​ផង។ ក្រុម​អ្នកវាយតម្លៃ​សិទ្ធិមនុស្ស​នៃ​ក្រសួងការបរទេស​អាមេរិក​សរសេរថា រឿង​រដ្ឋាភិបាល​វៀតណាម​គ្រប់គ្រង​គណបក្សកាន់អំណាច បញ្ហា​វៀតណាម​ឈ្លានពាន​ទឹកដី​កម្ពុជា និង​បញ្ហា​ដទៃ​ផ្សេងទៀត​ត្រូវ​ក្រុម​ទាំងនោះ​លើកឡើង​ដើម្បី​បង្កើន​ស្មារតី​ជាតិនិយម និង​ទាមទារ​ឲ្យ​ក្រុម​ជនជាតិភាគតិច​វៀតណាម​មិន​ដឹងអី​សោះ​នៅ​កម្ពុជា​ទទួលខុសត្រូវ​ដែរ៕

Comments

comments

You might also like More from author