សុគន្ធ និសា កំពុងមាន​បញ្ហា​ព្រោះ​ចង្កា​ចាក់​ពង្រីក​ធ្វើទុក្ខ

2
Cambodia Website Design
ភ្នំពេញ៖ តារាចម្រៀង​សំឡេង​ពិ​រោះ​ស្រទន់ កញ្ញា សុគន្ធ និសា កាលពីពេលថ្មីៗនេះ ត្រូវបាន​គេ​ដឹងថា ចង្កា​ដែល​នាង​ចាក់​ពង្រីក​នោះ​កំពុងមាន​បញ្ហា និង​ធ្វើ​ទុក​គួរ​ឲ្យ​ព្រួយបារម្ភ។

មិត្ត​រួម​អាជីព​ជិតស្និទ្ធ​នឹង​តារាចម្រៀង នាង សុគន្ធ និសា បាន​ខ្សឹបខ្សៀវ​គ្នា​ថា ចង្កា​របស់ និសា នៅ​ផ្នែក​ខាងក្រោម ប្រែជា​ពណ៌​ក្រហម ប្រៀប​ដូច​រលាក ហើយ​ហាក់ដូចជា ប្រែ​ទ្រង់ទ្រាយ​ខុសធម្មតា តែ​គេ​មិន​ប្រាកដថា បញ្ហា​នេះ​កំពុង​កើតមាន​លើ​និសា ឬក៏​ជា​បញ្ហា​យូរ​មកហើយ​ទេ ប៉ុន្តែ គ្រាន់តែ​ដឹងថា មិត្តភក្តិ​បាន​ដាស់តឿន​គ្នា មិនឱ្យ​ចាក់​ពង្រីក​ចង្កា ដោយ​ព្រមាន​ថា ប្រយ័ត្ន ដូច​ចង្កា​របស់​និសា។ 
ចំពោះ​អ្នក​បាន​ជួប និសា ផ្ទាល់​នៅ​ខាងក្រៅ​ឆាក សិល្បៈ គេ​អាច​ពិបាក​កំណត់​សញ្ញា​នៃ​ការធ្វើ​ទុក្ខ​នេះ ដោយសារ​មនុស្ស​ភាគច្រើន បានឃើញ​អ្នកចម្រៀង ឈ្មោះ​ល្បី​រូបនេះ នៅពេលដែល​នាង​តែងខ្លួន​ផាត់ម្សៅ លាប​ក្រែ​ម ដែល​អាច​បិទបាំង​ចំណុច​ដែលមាន​បញ្ហា​នោះ។ ចំណែក​អ្នកតាមដាន​នាង​តាមរយៈ​រូបថត​វិញ ក៏​នៅតែ​ពិបាក​ចាប់អារម្មណ៍ ដែល​មួយផ្នែក​ដោយសារតែ​រូបថត មិន​ផាត់ម្សៅ​ភាគច្រើន ដែល នាង​បាន​ប្រើ​វិធី​កែខៃ ដើម្បី​ឲ្យ​ភ្លឺ​សរ​លោង ដែល​ធ្វើ​ឱ្យគេ​មិន​ចាប់អារម្មណ៍ ដឹង​ពី​រឿងនេះ។ ក៏ប៉ុន្តែ រូបថត​មួយ​សន្លឹក​ដែល​នាង​បង្ហោះ​លើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក កាលពីពេលថ្មីៗនេះ អាច​ឱ្យគេ​សន្ម​ត់​ថា ចង្កា​របស់​នាង​ទំនង​មាន​បញ្ហា​ពិតមែន។

Cambodia Website Design
ម្ចាស់​ហាង​កែ​សម្រស់​ធំ​គួរសម​មួយ នៅ​រាជធានី​ភ្នំពេញ បាន​ខ្សឹបប្រាប់​ឲ្យ​ដឹងថា ចង្កា​របស់​សុគន្ធ និសា តារាចម្រៀង​ជួរមុខ​ប្រចាំ​ផលិតកម្ម​ថោ​ន ទំនងជា​ប្រតិកម្ម​នឹង​សារធាតុ​ម្យ៉ាង ដែល​នាង​ចាក់​បញ្ចូល ដើម្បី​ពង្រីក ឱ្យ​ប៉ោង​ឡើង​ជាង​ចង្កា​ធម្មជាតិ​របស់​នាង។ សារធាតុ​នេះ គេ​និយម​ហៅថា សារធាតុ​ចាក់​បំពេញ ដែល​ប្រែ​ពី​រាវ​ទៅជា​ខាប់អន្ធឹលៗ បន្ទាប់ពី​ចាក់​បញ្ចូល​ស្បែក។
សូម​រំលឹកថា កាលពី​ពាក់កណ្តាល​ឆ្នាំ២០១៤ ធ្លាប់មាន​ព័ត៌មាន​ម្តង​ហើយ​ថា និសា បាន​វះ​យក សារធាតុ​ចាក់​បញ្ចូល​ចង្កា ហើយ​ប្រើ ស៊ី​លី​កូន​រឹង​ជំនួស​វិញ។ ទោះ​បែបណា “ថ្មី” នៅ​មិនទាន់​អាចទាក់ទង សុគន្ធ និសា ដើម្បី​សុំ​ការបំភ្លឺ​ពី​បញ្ហា​នេះ​បាន​នៅឡើយ​ទេ។ ដូច្នេះ គេ​មិនទាន់​ដឹង​នៅឡើយ​ថា នាង​មាន​បញ្ហា​ចង្កា​ធ្វើទុក្ខ​មែន ឬ​យ៉ាងណា​ឡើយ? ហើយ តើ​នាង​បាន​ប្រើ​សារធាតុ​រាវ ដូច​គេ​និយាយ​ខាងលើ ឬ​យ៉ាងណា​នោះដែរ។ សិល្បការិនី​មួយចំនួន ក៏បាន​ដឹង​ពី​បញ្ហា​របស់ និសា ដែរ តែ​ពួកគេ​និយាយថា នេះ​ជា​រឿង​សាមញ្ញ ទៅហើយ ព្រោះ​ការចាក់​ចង្កា ពេញនិយម​ក្នុងចំណោម​អ្នកសិល្បៈ​មួយ​ភាគ​ធំ។ ក្នុងចំណោម​ពួកគេ មាន​ចង្កា​ខ្លះ​ក៏​យារ​ធ្លាក់ ខ្លះ​ក៏​ឡើង​ក្រហម ប្រញាប់​ទៅ​វះ​យកចេញ និង​ខ្លះទៀត​ក៏​នៅ​ស្អាត ទៅតាម​ពេលវេលា វែង​ឬ​ខ្លី ក្រោយពី​ការចាក់៕

Comments

comments

You might also like More from author