តំណាង​រាស្ត្រ​​គណបក្ស​​សង្គ្រោះ​ជាតិបាន​សម្រេច​​​ដើរ​​ចេញ​​ពី​​សិក្ខា​សាលា​​នៅព្រឹកនេះ

0
Cambodia Website Design

ដូច​ការគ្រោងទុក​នៅ​ព្រឹក​ថ្ងៃទី​៨​កក្កដា​នេះ  រដ្ឋសភា បាន​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ សិក្ខាសាលា​នេះ​រៀបចំ​ធ្វើ នៅ​វិមាន​រដ្ឋ​សភា រយៈពេល​ពេញ​មួយ​ព្រឹ ក​នេះ​។  សិក្ខាសាលា​ស្វែងយល់​ពី​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នា​ព្រឹក​ថ្ងៃទី​៨​កក្កដា​នេះ បាន​ធ្វើឡើង ក្រោម​អធិបតីភាព​សម្តេច​ហេង​សំរិន ប្រ​ធានរដ្ឋសភា​។ នៅ​រដ្ឋសភា នា​ព្រឹក​នេះ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ដើរ​ចេញពី​អង្គសិក្ខាសាលា។នៅក្នុងសិក្ខាសាលានោះ ក៏មាន​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល និង​អ្នកកាសែត​មួយ​ចំនួន មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលរួម​សិក្ខាសាលា​នោះទេ​។

សេចក្តីព្រាង​កម្មវិធី​សិក្ខាសាលា បានបង្ហាញ​ថា អង្គសិក្ខាសាលា បើកឱកាស​រយៈពេល ៤៥ នាទី ចាប់ពី​ម៉ោង ៩ និង ១៥ នាទី ដល់​ម៉ោង ១០ ដើម្បី​ឲ្យ​មហាជន សួរ​សំណួរ ឬ​បញ្ចេញមតិ​យោ​បល់​។ ​ចំណែក​​គណៈអធិបតី​មាន​ពេល​៣០​នាទី​ដើម្បី​ឆ្លើយ​នឹង​សំណួរ​។​

​លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ច​បរទេស​រដ្ឋសភា និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​មានប្រសាសន៍ថា បន្ទាប់​ពី​សិក្ខាសាលា គឺ​នៅ​រសៀល​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៥ គណៈកម្មការ​ជំនាញ​រដ្ឋសភា​ទាំង​៣ ដែល​ទទួលបន្ទុក​ពិនិត្យ និង​សិក្សា​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នឹង​ជួប​ប្រជុំ​ជាមួយ ​តំណាង​រាជរដ្ឋាភិបាល​។  ចំណែក​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៥ រដ្ឋសភា នឹង​បើក​​​​កិច្ចប្រជុំពេញអង្គ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​នេះ​៕

Cambodia Website Design

Comments

comments

You might also like More from author