ហ៊ិ​ន ចាន់នី​រ័ត្ន កើតរោគ​ប្រច័ណ្ឌ​គូស្នេហ៍!

9
Cambodia Website Design

ភ្នំពេញ ៖ តារា​ស្រី​វ័យក្មេង​ ដែល​កំពុង​មាន​ឱកាស​កាន់​មីក្រូហ្វូន​ក្ដោប​តំណែង​ធ្វើជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន ខណៈ​អាជីព​ការងារ​សិល្បៈ​ហាក់​មាន​សន្ទុះ​គួរ​ឲ្យ​កត់សម្គាល់​ ក៏​ស្រាប់តែ​ថ្មីៗ​នេះ​មាន​ព័ត៌មាន​ថា បច្ចុប្បន្ន​នាង​កំពុង​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ផ្អែមល្ហែម​ជាមួយ​បុរស​វ័យ​ស្របាល​គ្នា​នឹង​នាង​ម្នាក់​ ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​របស់​មន្ត្រី​ធំ​ក្នុងស្រុក។​

ប្រភព​បាន​និយាយ​ថា សម្ពន្ធភាព​ស្នេហា​រវាង​នាង ហ៊ិ​ន ចាន់នី​រ័ត្ន និង​បុរស​រូប​សង្ហា​ម្នាក់​នេះ​បាន​កើតឡើង​ច្រើន​ឆ្នាំ​មក​ហើយ ​គ្រាន់តែ​ស្ថិត​ក្នុង​ភាព​លាក់បាំង​ភ្នែក​មហាជន​ ព្រោះ​នាង​មិន​ចង់​ទម្លាយ​រឿង​នេះ​ដោយ​បើកចំហ​ឲ្យ​សាធារណៈ​ជន​ណា​ម្នាក់​បាន​ដឹង​ទេ។

ទន្ទឹមគ្នា​នឹង​ដំណឹង​សាង​សម្ពន្ធភាព​ស្នេហា​របស់​កញ្ញា ហ៊ិ​ន ចាន់នី​រ័ត្ន នេះ​ដែរ​ ក៏​មាន​ប្រភព​ចុង​ក្រោយ​មួយ​បាន​ទម្លាយ​ដែរ​ថា ដោយសារ​ការ​ស្រលាញ់​មិន​ចង់​ឲ្យ​បាត់បង់​របូត​ស្នេហ៍​ចេញពី​ដៃ​កញ្ញា ហ៊ិ​ន ចាន់នី​រ័ត្ន មួយ​រយៈ​នេះ​ ហាក់​មាន​អារម្មណ៍​មិនសូវ​សប្បាយចិត្ត​ កើតរោគ​ប្រច័ណ្ឌ​គូ​ស្នេហ៍​ខ្លាំង ​ព្រោះតែ​ក្លាវ​មាន​អ្នក​ទី​៣​ចូល​មក​ពុះ​ហែក​បំបែក​ស្នេហ៍​ពី​នាង។​

Cambodia Website Design

ផ្ដល់​សម្ភាសន៍​ជាមួយ​កម្ពុ​ជាថ្មី​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ​ តារា​សម្ដែង និង​ជា​ពិធី​ការិនី​កញ្ញា ហ៊ិ​ន ចាន់នី​រ័ត្ន បាន​និយាយ​បដិសេធ​ថា អត់​មាន​ទេ​បង​….! ខ្ញុំ​ក៏​ចង់​បកស្រាយ​រឿង​នេះ​ដែរ​ ព្រោះ​មុន​នេះ​ទើប​មាន​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​សរសេរ​ចុះផ្សាយ​យល់​ច្រឡំ​ពី​រឿង​នេះ​ដែរ។​

កញ្ញា ហ៊ិ​ន ចាន់នី​រ័ត្ន បាន​បន្ត​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ខ្ញុំ​បាន​ទៅ​ញ៉ាំ​អាហារ​ និង​បាន​ថត​បង្ហោះ​រូប​ជាមួយ​បុរស​ម្នាក់​ដែល​រាប់អាន​គ្នា​ដូចជា​បងប្រុស​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ​ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ថត​រូប​នេះ​ដែរ​ ក៏​មាន​អ្នកសារព័ត៌មាន​ និង​មហាជន​មួយ​ចំនួន​នាំគ្នា​លើក​ឡើង​ថា ​បុរស​ម្នាក់​នោះ​ គឺជា​គូ​ស្នេហ៍​របស់ខ្ញុំ​….​ប្រហែលជា​ពួកគាត់​យល់​ច្រឡំ​ហើយ​មើល​ទៅ ​ដូច្នេះ​សូម​បញ្ជាក់​ប្រាប់​ពួកគាត់​ទៅ​វិញ​ថា មិន​មែន​ទេ។​

ពិធី​ការិនី​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន ​កញ្ញា ហ៊ិ​ន ចាន់នី​រ័ត្ន បាន​និយាយ​ទៀត​ថា ​នាង​សូម​ធ្វើការ​ច្រានចោល និង​បដិសេធ​ទាំងស្រុង​ចំពោះ​រឿង​ដែល​គេ​និយាយ​ថា កំពុង​សាង​សម្ពន្ធភាព​ស្នេហា​ជាមួយ​បុរស​វ័យ​ស្របាល​គ្នា​ជា​កូន​មន្ត្រី​ ព្រមទាំង​រឿង​ដែរ​ថា​ នាង​កើតរោគ​ប្រច័ណ្ឌ​គូ​ស្នេហ៍​ខ្លាំង នោះ​ ព្រោះ​វា​ពុំ​មែន​ជា​ការ​ពិត​នោះ​ទេ។ ម្យ៉ាង ចង់​សួរ​ទៅវិញ​ថា បើ​សព្វថ្ងៃ​មិនទាន់​ទាំង​មាន​ម្ចាស់​ស្នេហ៍​ផង​ តើ​ឲ្យ​នាង​ទៅ​ប្រច័ណ្ឌ​អ្នកណា​គេ? នេះ​ជា​ការ​លើកឡើង​ដោយ​គ្មាន​ការពិត​ ព្រោះ​រាល់ថ្ងៃ​អ្វី​ដែល​នាង​គិត​នោះ​ គឺ​មានតែ​ការងារ​សិល្បៈ និង​ការ​រកស៊ី​តែប៉ុណ្ណោះ៕
Pisey-2015-07-10-full-X

Pisey-2015-07-10-full-X1

Pisey-2015-07-10-full-X4

Pisey-2015-07-10-full-X5

Pisey-2015-07-10-full-X7

You might also like More from author

Comments are closed.