ខេមបូភេគ – ទំព័រព៌តមានកម្ពូជា​ – ពត៌មានសំបូរបែបសម្រាប់អ្នក

Blog

 Breaking News
  • អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ (ភ្នំពេញ)៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅ...
  • អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដីពលរដ្ឋ​ខ្មែរ​ជាង៦​សែន​នាក់​ អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដី លើកឡើងថា ពលរដ្ឋខ្មែរប្រមាណ៦សែននាក់ជាពិសេសកុមារ មានអាការៈពិបាកក្នុងការនិយាយ ហើយសេវាព្យាបាលអាការៈនេះនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ លោក ណឹម សុភ័ក្រ្តបញ្ញានៃ VOA បានសម្ភាសអ្នកស្រី Claire Salter អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដីនៃមន្ទីរព្យាបាល Happy Kids Clinic អំពីកង្វះសេវាព្យាបាលនិងបញ្ហាពិបាកនិយាយនេះដូចតទៅ៖...
  • ករណីឆ្លងថ្មីនៃវីរុស HIV ចំនួន៣១៩ បានផ្ទុះឡើងក្នុងប្រទេសសិង្ហបុរី គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ប្រភព ៖ Fresh News (សិង្ហបុរី)៖ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ការឆ្លងថ្មីនៃរីរុស HIV ដ៏កាចសាហាវនិងគ្មានថ្នាំព្យាបាលចំនួន៣១៩ករណី បានផ្ទុះកើតមានឡើងនៅក្នុងចំណោមពលរដ្ឋសិង្ហបុរី។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល (MOH) នៃប្រទេសសិង្ហបុរីផ្ទាល់ ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា ករណីឆ្លងចំនួន២០៦ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ និងបានរកឃើញថា៩៤ភាគរយ នៃករណីថ្មីទាំងនោះគឺជាបុរស ខណៈ៤៩.៥ភាគរយមានអាយុចាប់ពី២០ដល់៣៩ឆ្នាំ ហើយប្រហែលជា៣៨ភាគរយបានឈានដល់តំណាក់កាលចុងក្រោយទៅហើយ នៅពេលដែលពួកគេបានពិនិត្យឈាមរកឃើញថា មានផ្ទុកវីរុស HIV។ ទន្ទឹមគ្នានេះដែរ...
  • ត្រឡប់​ពី​បត់ជើង​វិញ ស្រាប់តែ​ស្រែក​ទ្រហោយំ ប្រភព៖ កោះសន្តិភាព ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ខណៈដើរត្រឡប់ពីបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ ស្រាប់តែក្តៅក្រហល់ក្រហាយពេញខ្លួនស្រែកទ្រហោយំខ្លាំងៗបង្កឲ្យកាលពីវេលាម៉ោងប្រហែល៥ទៀបភ្លឺ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កស្រុកស្រីសន្ធរ ។ នគរបាលស្រុកកោះសូទិនបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរទៅបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ លុះពេលដើរត្រឡប់មកផ្ទះវិញមិនទាន់ទាំងដល់ផ្ទះផង ស្រាប់តែមានជនមិនស្គាល់មុខបានជះទឹកអាស៊ីតចំក្បាល និងដងខ្លួន តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែបណ្ដាលឲ្យស្ត្រីរងគ្រោះក្តៅក្រហល់ក្រហាយស្រែកទ្រហោយំយ៉ាងខ្លាំង ។ ភ្លាមៗនោះស្ត្រីរងគ្រោះត្រូវបានសាច់ញាតិប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ។...
  • ឧបករណ៍ចល័ត Android ច្រើនជាង ១លានគ្រឿងត្រូវបានហេគ ដោយមេរោគ Gooligan បើសិនជាអ្នកមានប្រើប្រាស់នូវ Android Smartphone សូមមានការប្រុងប្រយ័ត្ន! មេរោគ Android ថ្មីមួយដែលបានវាយប្រហារទទៅលើគណនី Google ច្រើនជាង ១លានគណនីហើយនោះ បាននឹងកំពុងរីករាលដាលនិងវាយប្រហារទៅលើ ១៣០០០ ឧបករណ៍ជាប្រចាំថ្ងៃ។ ប្រភព៖ secudemy.com មេរោគមួយឈ្មោះថា Gooligan បានធ្វើការជ្រៀតចូលទៅកាន់ឧបករណ៍ Android ណាដែលមានចំនុចខ្សោយដើម្បីលួចយកនូវអាស័យដ្ឋានអ៊ីម៉ែល និង authentication tokens ដែលរក្សាទុកក្នុងឧបករណ៍នោះ។ ជាមួយនឹងព័ត៌មានទាំងនោះ អ្នកវាយប្រហារអាចធ្វើការជ្រៀតចូលទៅកាន់គណនី Google ហើយធ្វើការអាក់សេសទៅលើព័ត៌មានសំខាន់ៗរបស់អ្នក មានដូចជា Gmail, Google...

កាមេរ៉ា​សុវត្ថិភាព​ត្រូវ​បាន​បំពាក់​នៅ​តាម​បណ្ដា​ភ្លើងស្តុប​ នៃ​មហាវិថី​សំខាន់ៗ

កាមេរ៉ា​សុវត្ថិភាព​ត្រូវ​បាន​បំពាក់​នៅ​តាម​បណ្ដា​ភ្លើងស្តុប​ នៃ​មហាវិថី​សំខាន់ៗ
July 16
09:11 2015

ភ្នំពេញ​ ៖​ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា​ រហូត​មក​ដល់​ថ្ងៃនេះ ​កម្លាំង​ជំនាញ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ សហការ​ជាមួយ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​បាន​ចាប់ផ្តើម​ដាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​បណ្តា​ភ្លើងស្តុប នៃ​មហាវិថី​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ​ សរុប​ចំនួន​២០​ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទូទៅ និង​សណ្ដាប់ធ្នាប់​សង្គម។ នេះ​បើ​យោង​តាម​ការផ្សាយ​របស់​គេហទំព័រ​នគរបាល​ជាតិ។

នាយការិយាល័យ​ទូរស័ព្ទ នៃ​នាយកដ្ឋាន​វិទ្យុទាក់ទង អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ លោក​វរសេនីយ៍ទោ សោម ធា​រិ​ទ្ធ​ ដែល​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ខាងលើ បាន​ឲ្យ​ដឹង​ថា ​ចាប់តាំងពី ថ្ងៃទី​១៣​ ខែ​កក្កដា ឆ្នាំ​២០១៥​កម្លាំង​ជំនាញ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​បាន​ចុះ​បំពាក់​កាមេរ៉ា សុវត្ថិភាព​នៅតាម​បណ្តា​គោលដៅ​ភ្លើងស្តុប​សំខាន់ៗ សរុប​មាន​ចំនួន ២០​គោលដៅ​ធំៗ​គឺ ៖ ១.​ស្តុ​ប​ច្រមុះ​ជ្រូក​ក្បាលថ្នល់ ,២.​ស្តុ​ប​ក្រសួងមហាផ្ទៃ ,៣.​ស្តុ​ប​ចំការមន ,៤.​ស្តុ​ប​បូកគោ ,៥.​ស្តុ​ប​ពេ​ទ្រ​ចិន ,៦.​ស្តុ​ប​ទូត​អាល្លឺម៉ង់ ,៧.​ស្តុ​ប​ផ្សារ​អូរឫស្សី ,៨.​ស្តុ​ប​ផ្សារ​ថ្មី ,៩.​ស្តុ​ប​សួន​កាណាឌីយ៉ា ,១០.​ស្តុ​ប​សណ្ឋាគារ​ណាន​ជី​ង ,១១.​ស្តុ​ប​ដេ​អិន ,១២.​ស្តុ​ប​វិទ្យាល័យ​សន្ធរ​មុខ ,១៣.​ស្តុ​ប​ទេព​ផន ,១៤.​ស្តុ​ប​ម៉ុង​ឌី​យ៉ា​ល់ ,១៥.​ស្តុ​ប​ផ្សារ​ដើម​គរ ,១៦.​ស្តុ​ប​អាងទឹក​អូឡាំពិក ,១៧.​ស្តុ​ប​នាង​គង្ហីង ,១៨.​ស្តុ​ប​ផ្សារ​ដេប៉ូ ,១៩.​ស្តុ​ប​អូ​ឡាំ​ពិ​កច និង​២០ ស្តុ​ប​ច្បារអំពៅ​២។

លោក​វរសេនីយ៍ទោ​បន្ត​ទៀត​ថា គិត​ចាប់ពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៥​មក យើង​បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​បាន​ចំនួន​២​គោលដៅ​ហើយ គឺ​គោលដៅ​ភ្លើងស្តុប​ច្បារអំពៅ​២ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ខណ្ឌ​ច្បារអំពៅ និង​គោលដៅ​ទី​២ ភ្លើងស្តុប​បូកគោ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន។ ចំពោះ​ការបំពាក់​កាមេរ៉ា​ខាងលើ គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​ទប់​​ស្កាត់​បទ​ល្មើស​លួច ឆក់ ប្លន់ ក៏ដូចជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​ការមិន​គោរព​ច្បាប់​ចរាចរណ៍​ពី​អ្នកដំណើរ​ទូទៅ​បំពាន​ស្លាក​សញ្ញា ភ្លើងស្តុប ហើយ​សមត្ថកិច្ច​ និង​ធ្វើការ​ផាក​ពិន័យ​ទៅតាម​ភស្តុតាង​ជាក់ស្តែង ដែល​មាន​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព។

អ្នក​ធ្វើ​ដំណើរ​ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​សម្ដែង​ការ​សាទរ និង​សង្ឃឹម​ថា ក្រោយពី​សមត្ថកិច្ច​បំពាក់ កាមេរ៉ា​សុវត្ថិភាព​គ្រប់​គោលដៅ​អស់ហើយ បទល្មើស​ផ្សេងៗ​នឹង​ត្រូវ​បាន​កាត់បន្ថយ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព ដែល​ក្រុម​ជន​មិន​គោរព​ច្បាប់ និង​ជនល្មើស​ដែល​ប្រព្រឹត្តិ​សកម្មភាព​លួច ឆក់ ប្លន់ តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​ដែល​អាច​ត្រូវ​ផ្តិត​យក​រូបភាព​សកម្មភាព​ល្មើសច្បាប់​នៅ​លើ​ដងផ្លូវ​គ្រប់ពេលវេលា៕

ចែករំលែក

អំពីអ្នកនិព្ធ

ខេមបូភេគ

ខេមបូភេគ

អត្ថបទទាក់ទង

អំពីយើង

ខេមបូភេគ ជាគេហទំព័រក្នុងស្រុកមួយដែលផ្ដល់នៅពត៌មានកំសាន្ដ សុខភាព ការងារ កីឡា ពត៌មានជាតិទូទៅ ផ្សារលើអ៊ីធើណេត និង សេវាកម្មផ្សេងៗទៀតជាច្រើន។


យើងខ្ញុំរីករាយ និងផ្ដល់នៅពត៌មានទាន់ហេតុការណ៍ ដែលយើងដកស្រង់ចេញពីគេហទំព័រនានា ដែលអាចផ្ដល់ជាប្រយោជន៍ដល់បងប្អូន។


សូមបងប្អូនមេត្ដាផ្ដល់កម្លាំងចិត្ដដល់ក្រុមយើងខ្ញុំផង ដោយគ្រាន់តែចូលមកគេហទំព័រយើងខ្ញុំនៅពេលទំនេរ។


យើងខ្ញុំរងចាំការរិះគន់ និងស្ថាបនាពីបងប្អូនគ្រប់ពេលវេលាទាំងអស់



សូមអរគុណ!

ពត៌មានផ្សេងៗ

loading...

អត្រាប្ដូរប្រាក់ប្រចាំថ្ងៃ

អត្រាប្តូរប្រាក់ : ២៨​ តុលា ២០១៦
៤,០៥០ រៀល / ដុល្លារអាមេរិក
រូបិយប័ណ្ណ ឯកតា ទិញ លក់
ដុល្លារអូស្រ្តាលី ៣,០៧៤ ៣,១០៤
យ៉ន់ចិន ៥៩៧ ៦០៣
អ៊ឺរ៉ូ ៤,៤១៣ ៤,៤៥៧
យេនជប៉ុន ១០០ ៣,៥៥៨ ៣,៥៩៣
បាតថៃ ១១៥ ១១៦
ដុងវៀតណាម ១,០០០ ១៨២ ១៨៣

តម្លៃប្រេងពិភពលោក

តម្លៃទំនិញថ្ងៃនេះ (​រៀល)

ម្ទេសហាវ៉ៃ: 5000.00/kgs
ខ្ទឹមស្លឹក: 13000.00/kgs
ស្ពៃថៃស៊ីម/ស្ពៃផ្កា: 6000.00/kgs
ស្ពៃតឿ: 5250.00/kgs
ស្ពៃចង្កឹះ: 3250.00/kgs
ផ្កាខាត់ណា: 7000.00/kgs
ស្ពៃក្រញ៉ាញ់: 5250.00/kgs
ស្ពៃខៀវ: 3175.00/kgs
ត្រកួនចិន/គ្រាប់: 5000.00/kgs

បណ្តាញសង្គ្រោះបន្ទាន់

ចំនួនអ្នកទស្សនា

0035971
Visit Today : 131
Visit Yesterday : 205
This Month : 549
This Year : 35971
Total Visit : 35971
Hits Today : 1085
Total Hits : 278061
Who's Online : 2
Your IP Address: 54.204.139.136