អ្នក​ទេសចរ​បរទេស​ជាប់​ឃុំ​នៅ​ចិន ដោយសារ​មើល​វីដេអូ​ស្តីពី​មេទ័ព​ហ្សិនហ្សីស​ខាន់

0
Cambodia Website Design

អ្នក​ទេសចរ​បរទេស​ ២០នាក់ ​ត្រូវ​បាន​អាជ្ញាធរ​ចិន ​នៅ​ខេត្ត​ម៉ុងហ្គោលី​ភាគ​ខាង​ក្នុង​ នៃ​ប្រទេស​ចិន ​ចាប់​ដាក់​ឃុំ​ ដោយគ្រាន់​តែ ​ក្រុម​អ្នក​ទេសចរ​នេះ ​នាំ​គ្នា​មើល​វីដេអូ​ឯកសារ​មួយ​ស្តី​ពី​ មេទ័ព​ម៉ុងហ្គោលី ​ដ៏​ល្បីល្បាញ ​ឈ្មោះ ហ្សិនហ្ស៊ីស ខាន់​ នៅ​ក្នុង​សតវត្សទី​១៣។ ចិន​បាន​ចោទ​ប្រកាន់​ថា ​ក្រុម​អ្នក​ទេសចរ បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​វីដេអូ​ ដែល​មាន​លក្ខណៈ​ឃោសនា​ញុះញង់ ​ឲ្យ​មាន​អំពើ​ហិង្សា។

ដំណើរ​កម្សាន្ត​របស់​អ្នក​ទេសចរបរទេស​មួយ​ក្រុម ​មាន​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ ជនជាតិ​អង់គ្លេស ​និង​ជនជាតិ​ឥណ្ឌា ​ដែល​បាន​ឆ្លងកាត់​ប្រទេស​ចិន​ ពី​ក្រុង​ហុងកុង ​សៀងហៃ ​រហូត​ទៅ​ដល់​ខេត្ត​ដាច់​ស្រយ៉ាល ​ឈ្មោះ​ម៉ុងហ្គោលី​ខាង​ក្នុង​ ​បាន​​ចំណាយ​ពេល​អស់​​៣០​ថ្ងៃ។ ពេល​ទៅ​ដល់​ខេត្ត​ ម៉ុងហ្គោលី​ខាង​ក្នុង​ ក្រុម​អ្នក​ទេសចរ ​មិន​បាន​ទៅ​សម្រាក​នៅ​សណ្ឋាគារ​ទេ ​ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ចិន ​អញ្ជើញ​ឲ្យ​ទៅ​គេង​សម្រាក​ នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ ទៅ​វិញ។ ការ​ចាប់ខ្លួន​បាន​​ប្រព្រឹត្តិទៅ​ ​កាល​ពី​ថ្ងៃ​ទី១០​កក្កដា ​នៅ​ព្រលាន​យន្តហោះ​ក្រុង ​អកដូស ​ទី​រួមខេត្ត​ម៉ុងហ្គោលី​ខាង​ក្នុង។
នេះ​ក៏​ដោយសារ​ តែ​ក្រុម​អ្នក​ទេសចរ​បរទេស​ទាំង​នេះ ​បាន​នាំ​គ្នា ​មើល​វីដេអូ​ឯកសារ​មួយ​ស្តីពី​ មេទ័ព​អាណាចក្រ​ម៉ុងហ្គោលី​ដ៏​ល្បីល្បាញ​នៅ​សតវត្ស​ទី​១៣ ​គឺ​មេទ័ព​ហ្សិនហ្ស៊ីស ខាន់​ ដែល​បាន​ធ្វើ​សង្រ្គាម​ពង្រីក​អាណាចក្រ​ម៉ុងហ្គោលី ​លាត​សន្ធឹង ​ពី​ភាគ​ខាង​កើត​ទ្វីប​អឺរ៉ុប ​រហូត​ដល់​សមុទ្រ​ចិន​ខាង​ត្បូង។ ប៉ុន្តែទង្វើនេះ​ត្រូវ​បាន​អាជ្ញាធរ​ចិន​ ចោទ​ប្រកាន់​ថា​បាន​ ផ្សព្វផ្សាយ​ភាពយន្ត​វីដេអូ​ ដែល​មាន​លក្ខណៈ​ឃោសនា​ញុះញង់ ​ឲ្យ​មាន​អំពើ​ហិង្សា​ និង​ភេរវកម្ម។

Cambodia Website Design

យោង​តាម​អ្នក​នាំ​ពាក្យ​របស់​អ្នក​ទេសចរ​ ដែល​ជាប់​ឃុំ ​បាន​អះអាង​ថា ​តាម​ការពិត​ មុន​ត្រូវ​បាន​ចាប់​ខ្លួន​ ក្រុម​អ្នក​ទេសចរ​ បាន​ទៅ​ទស្សនា​ផ្នូរ​ប្រវត្តិសាស្រ្ត​របស់​មេទ័ព​ ហ្សិនហ្ស៊ីសខាន់។ ក្រោយ​មក​ ដើម្បី​ស្វែង​យល់​ ឲ្យ​បាន​កាន់តែ​ច្បាស់​ពី​ប្រវត្តិសាស្រ្ត ​ក៏​ដូច​ជា​វីរភាព​របស់​មេទ័ព​ដ៏​អង់អាច​នេះ ​ ទើប​ក្រុម​អ្នក​ទេសចរ​ នាំគ្នា​ មើល​វីដេអូ​ឯកសារនេះ។ ដោយសារ​តែ​មិន​យល់​ភាសា​អង់គ្លេស ​ទើប​អាជ្ញាធរ​ចិន​ មាន​ការ​យល់​ច្រឡំ ​ហើយ​គិត​ថា​វា​ជា​វីដេអូ ​ដែល​មាន​លក្ខណៈ​ញុះញង់​ប្រវត្តិសាស្ត្រ​ រវាង​​ប្រជាជន​ចិន​ និង​ ប្រជាជន​ម៉ុងហ្គោលី​ ទៅវិញ។

បើ​យោង​តាម​ មន្ត្រី​ប្រចាំការ​នៅស្ថានទូត​អង់គ្លេស​ បាន​ឲ្យ​ដឹង​ថា ​ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំង​២០​នាក់ ​មាន​ជនជាតិ​អង់គ្លេស​៦​ អាហ្វ្រិក​ខាងត្បូង​៥នាក់ ​និង​ឥណ្ឌា​ម្នាក់​ ត្រូវ​បាន​គេ​ដោះ​លែង​ហើយ។ អ្នក​ដែល​នៅ​សល់ ​នឹងត្រូវ​ដោះ​លែង ​និង​បណ្តេញ​ចេញ​ពី​ស្រុក​ចិន ​នៅ​ប៉ុន្មាន​ថ្ងៃ​ ខាង​មុខ​នេះ។

គួរ​បញ្ជាក់​ដែរ​ថា​ ខេត្ត​ម៉ុងហ្គោលី​ខាង​ក្នុង ​គឺ​ជាខេត្តដ៏ធំ​នៅ​ភាគខាង​ជើង​ប្រទេសចិន។ ខេត្ត​នេះ​ធ្លាប់​ជា​អតីត​ទឹកដី​ម៉ុងហ្គោលី ​ហើយ​ដែល​មានប្រជាជន​ភាគ​ច្រើន​ ​ជា​ប្រជាជន​ម៉ុងហ្គោលី ​ដែល​រស់​នៅ​​តាម​ទំនៀម​ទំលាប់​បូរាណ​ តាម​ប្រពៃណី​របស់​ម៉ុងហ្គោលី។ ជីវភាព​រស់នៅ​តាម​ប្រពៃណី​ម៉ុងហ្គោលី ​គឺ​ប្រជាជន​ប្រកប​របរ​ចិញ្ចឹម​សត្វ​ និង​ផ្លាស់​ប្តូរ​ទី​លំនៅ​ពី​កន្លែង​មួយ​ ​ទៅ​កន្លែង​មួយទៀត​​ ទៅ​តាម​រដូវ​កាល និង​ការ​កំណត់​របស់​ធម្មជាតិ។

ប៉ុន្តែអាជ្ញាធរចិន ​បាន​ព្យាយាម​បង្ខំ​ឲ្យ​ប្រជាជន​ទាំង​នោះ​រស់​នៅ​តាម​ទី​ប្រជុំជន​ហើយ​លែង​ឲ្យ​ធ្វើ​ការ​បំលាស់​ទី​ តទៅ​ទៀត។ នៅពីក្រោយ​គោល​នយោបាយនេះ​រដ្ឋាភិបាល​ចិន ចង់​ក្តោមក្តាប់​យក​ផ្ទៃដី​ ដ៏ធំ​ល្វឹងល្វើយ ដើម្បី​ជីក​យក​រ៉ែ​ក្រោមដី ​ដ៏​ច្រើន​មហាសាល។ មេទ័ព ​ម៉ុងហ្គោលី ហ្សិនហ្ស៊ីស ខាន់ ​គឺ​ជា​ប្រភព​នៃ​មោទនភាព​ របស់​ប្រជាជន​ម៉ុងហ្គោលី ​ដែល​បញ្ហា​នេះ​ ធ្វើ​ឲ្យ​អាជ្ញាធរ​ចិន ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជានិច្ច  ​ខ្លាច​ក្រែង​មាន​ការ​តស៊ូ​រើ​បម្រាស់៕

You might also like More from author

Comments are closed.