លោក សុខ ប៊ុន ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ បន្ទាប់ពី​បាន​មកដល់​កម្ពុជា​ព្រឹក​មិញ

2
Cambodia Website Design

លោក សុខ ប៊ុន បាន​វិល​ត្រលប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅ​ថ្ងៃ​សៅ​រ៍​ទី១៩កក្កដា​នេះ មួយថ្ងៃ​ក្រោយពី​ការអំពាវនាវ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ គ្រាន់តែ​មកដល់​ទីក្រុង​ភ្នំពេញ​ភ្លាម លោក សុខ ប៊ុន ក៏បាន​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​នៅ​ចំពោះមុខ​តុលាការក្រុង​ភ្នំពេញ នៅ​ព្រឹក​មិ​ញ​នេះ។ ភ្លាមៗនេះ ជនរងគ្រោះ​កញ្ញា សា​សា បានបង្ហាញ​ការរីករាយ​ចំពោះ​ដំណឹង​នេះ។

នៅ​ទីបំផុត​ទៅ លោក សុខ ប៊ុន ដែល​បាន​លះបង់​ងារ​ជា​ឧកញ៉ា បានធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​សោ​រិ៍​ទី១៨កក្កដា​នេះ ដើម្បី​ប្រឈមមុខ​ជាមួយ​តុលាការ។ ពេលមកដល់​ទីក្រុង​ភ្នំពេញ​វិញ​ភ្លាម លោក សុខ ប៊ុន ក៍បាន​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​នៅ​ចំពោះមុខ​ព្រះរាជអាជ្ញា​តុលាការក្រុង​ភ្នំពេញ​ភ្លាម។ លោក​ត្រូវបាន​ចោទប្រកាន់ថា បាន​ប្រើ​អំពើហិង្សា​វាយ​ដុំ​ទៅលើ​កញ្ញា សា​សា។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ។ លោក ខៀវ សុ​ភ័​ក្រ បានបញ្ជាក់​ទៀតថា លោក សុខ ប៊ុន ត្រូវបាន​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​និង​មាន​ស្ថាន​ទម្ងន់ទោស។

លោកស្រី រស់ សុភាព នាយិកា​អង្គការ​យេនឌ័រ និង អភិវឌ្ឍន៍ ដើម្បី​កម្ពុជា​សង្ឃឹមថា តុលាការ​នឹង​រក​យុត្តិធម៌​ជូន​កញ្ញា​សា​សា។ លោកស្រី រស់ សុភាព ចាត់ទុក​ការរក​យុត្តិធម៌​ជូន​កញ្ញា​សាលា​ជា​គំរូ​មួយ​នៅក្នុង​ករណី​ប្រើ​ហិង្សា​មក​ស្ត្រី​ផ្សេងទៀត​នៅក្នុង​ប្រទេស​កម្ពុជា។

Cambodia Website Design

ចំណែកឯ កញ្ញា សា​សា ដែលជា​ជនរងគ្រោះ​ពី​ការ​វាយ​ដុំ​នេះ បាន​និយាយប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា នាង​នៅតែ​រក្សា​ជំហរ​ដដែល នោះ​គឺ​ទាមទារ​ឲ្យ​តុលាការ​ស្វែងរក​យុត្តិធម៌​ជូន​នាង។ សា​សាបាន​បញ្ជាក់ដែរថា ដំណើររឿង​យ៉ាងណា​នោះ នាង​បានប្រគល់​ទៅ​ឲ្យ​មេធាវី​របស់​នាង​ជា​អ្នកធ្វើការ។ ប៉ុន្តែ​ជាមួយគ្នានេះ កញ្ញា សា​សា បានប្រកាសថា នាង​មិន​ទទួលយក​ការសុំ​ទោស​ពី​លោក សុខ ប៊ុន នោះទេ។

គួរ​កត់សំគាល់ថា ការបង្ហាញ​ខ្លួន​របស់​លោក សុខ ប៊ុន នៅថ្ងៃនេះ បានធ្វើ​ឡើង ក្រោយ២ថ្ងៃ​ប៉ុណ្ណោះ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​លោក​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​តុលាការ ហើយ​មួយថ្ងៃ​នៅក្រោយ​ការអំពាវនាវ​នេះដែរ តុលាការក្រុង​ភ្នំពេញ​បានចេញ​ដីការ​តាម​ចាប់ខ្លួន​លោក សុខ ប៊ុន ផងដែរ។ ភ្លាមៗនោះដែរ ប៉ូ​លី​អាំងទែ​ប៉ូល ក៍​បានចេញ​ដីការ​តាម​ចាប់ខ្លួន​លោក សុខ ប៊ុន ដែល​គេ​ជឿថា កំពុង​លាក់ខ្លួន​នៅឯ​ប្រទេស​សិង្ហ​បុរី​នោះ​ថែមទៀត។ លោក សុខ ប៊ុន ដែលមាន​ងារ​ជា​ឧកញ៉ា និង​ជា​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ផង បាន​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​នៅ​ចំពោះមុខ​តុលាការក្រុង​ភ្នំពេញ​ព្រឹក​ម៉ិ​ញ ដោយ​មិនមាន​ការចាប់ខ្លួន​ឬ​វាយ​ខ្នោះដៃ​នោះទេ ពោលគឺ​លោក សុខ ប៊ុន ដែល​ពាក់​អាវយឺត​ខ្មៅ និង​ពាក់មួក​ផង​នេះ បាន​ចេញពី​រថយន្ត​មួយគ្រឿង និង​បាន​ដើរចូល​ទៅក្នុង​តុលាការ​នៅវេលា​ម៉ោង​ប្រមាណ​ជា​ម៉ោង៩ព្រឹក ជាមួយនឹង​អ្នក​នាំ​ផ្លូវ​ម្នាក់​ប៉ុណ្ណោះ៕

Comments

comments

You might also like More from author