ព្រះ​កាយច័ន្ទ ចូល​វ័យម្ភៃ​ឆ្នាំ ​ឪពុក​ផ្ដល់សេរី​ភាព​រើស​គូ​

7
Cambodia Website Design

ភ្នំពេញ: ​ខណៈ​រូបសម្ផស្ស​កាន់​តែទាក់​ទាញ អាជីពជា​ពិធីការិនី​ក៏​កាន់​តែ​ទទួល​បាន​ផ្លែផ្កាល្អ រហូត​ហក់ឡើង​ទៅ​ដល់​ស្ថានី​យទូរទស្សន៍ថ្មី​ភីអិនអិន ស្រីស្រស់​ថ្ពាល់​ខួច​សំឡេង​មុត កញ្ញា ព្រះកាយ​ច័ន្ទ ល្បីរាយ​មន្ដស្នេហ៍​ទាក់កន្លង់​ហើរឆ្លង​ទ្វីប​ និង​អ្នក​មានទ្រព្យស្តុកៗ​ក្នុង​ស្រុក​នោះ​ត្រូវ​បាន​ឪពុក​នាង លោក ពៅ ច័ន្ទតារា ប្រាប់​ថា៖ «អ្នក​តាម​ស្រឡាញ់កូនស្រីខ្ញុំ​គ្មាន​ឱកាស​បាន​ស្និទ្ធស្នាល​ទេ»។

ល្បី​មានបុរស​មិនតិច​ទេ​តាម​ប្រមាញ់​បេះ​ដូង​ចង់​បាន​ស្រីស្រស់​ព្រះ​កាយ​ច័ន្ទ មក​ឃុំគ្រង​ ប៉ុន្តែ​ក៏​មិន​ធ្លាប់​ឮ​ថា​ មាន​កន្លង់​ណា​ម្នាក់​ សម្រេច​បាន​សម​តាម​មហិច្ឆតា​ខ្លួននោះទេ មួយ​ខ្យល់​ក៏​ស្ងប់​ទៅ​វិញ​ ជា​មួយ​ព័ត៌មានថា ​បុប្ផាមួយ​នេះ​ហ៊ុមព័ទ្ធ​ដោយ​សំណាញ់​ក្រឡាញឹក​បំផុត​រាំងការពារ​។

បកស្រាយពី​ព័ត៌មាន​បែប​ចំអកឡកឡាយ​នេះ​លោក ពៅ ច័ន្ទតារា ឪពុក ព្រះកាយច័ន្ទ​ បាន​ទទួល​ស្គាល់​ថា៖ «សំណាញ់ក្រឡាញឹក​ព័ទ្ធ​ការពារ​កូនស្រី​ខ្ញុំ​ មិន​បាច់​ភាន់ច្រឡំ​ទេ នាង​គ្មានម្ចាស់​​បេះ​ដូង​ណា​ចាំ​ការពារ​រារាំង​នាង​នោះ ទេ​ ​មាន​តែខ្ញុំជា​ឪពុក​ហ្នឹង​ហើយ»​​។

Cambodia Website Design

​លោក ពៅ ច័ន្ទ​តារា ​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​ដែល​ហាម​ឃាត់កូន​មិន​ឲ្យ​ទាក់​ទង ​ឬ​ក៏​ហាម​កូន​និយាយជា​មួយមនុស្សប្រុស​ដែរ មាន​តែ​ខ្ញុំ​ណែនាំឲ្យ​និយាយពាក្យ​សម្ដី​គួរសម​ទៅ​វិញ​»។

ជាមួយ​នឹង​ការ​បក​ស្រាយ​នេះ លោក​លាន់​មាត់​ថា៖ «ឮតែ​គេថា​ខ្ញុំការពារកូនមិនឲ្យ​មាន​ស្នេហា ពិបាកគេ​ទាក់​ទេអី​ណា ប៉ុន្តែ​ខ្ញុំមិន​បាន​​ទៅ​ធ្វើអ៊ីចឹង​ទេ គ្រាន់​ថា ទូរស័ព្ទនាង​ប្រើភាគ​ច្រើន នៅខ្ញុំកាន់​ ពេលនាង​ឡើង​កម្មវិធី​ ទំនង​គាប់​ជួន​ពេលនោះ​អ្នកខល​មក​ក៏​ខ្ញុំ​លើកអ៊ីចឹង​ទៅ​ ក៏​ថា​ខ្ញុំ​ការពារ​កូន​»។

លោក ពៅ ច័ន្ទ​តារា ឲ្យ​ដឹង​ថា៖«ដូចដែល​ខ្ញុំ​និយាយអ៊ីចឹង មានតែឲ្យ​និយាយល្អៗជាមួយ​គេ​ទៅ បើ​ទោះ​ជា​កូនពេញ​ចិត្ត​ឬ​មិនពេញ​ចិត្ត​គេ​ក៏​ដោយ​កុំ​ឲ្យ​គេស្អប់​យើង​។ តែ​កូនខ្ញុំ​ទេ នាង​ក៏​មិន​ទាន់​គិត​ដែរ​រឿង​ហ្នឹង រឿងស្នេហានោះ ព្រោះ​សព្វ​ថ្ងៃនាងគ្មានពេល​ទំនេរទេ។ ការងារ​​សិល្បៈ​នេះ​មមាញឹក​ណាស់​តើមាន​ពេលណា​គិត​ទៅ?»។

ឪពុក​តារា​សម្ដែង និង​ពិធីការិនី​ស្រី​រូបនេះ​បាន​រៀបរាប់ពីការងារ​កូន​ស្រី​របស់​ខ្លួន​ថា៖ «​​ក្រៅពី​ពិធីការិនីទូរទស្សន៍​​ប៉ុស្តិ៍​លេខ ៩ និង​សម្តែង​ ពេលនេះ​ ច័ន្ទ​ក៏​ទៅ​ធ្វើ​ពិធីការិនី​ទូរទស្សន៍​ភីអិនអិន​មួយ​ទៀត ដៃ​គូជាមួយ ខាត់ សុឃីម និង​ ប៉ែន ចំរ៉ុង​»។

យ៉ាង​ណាមិញ ជុំ​វិញ​ការ​សម្រេច​ចិត្ត​រឿងគូ​ស្រករ​លោក​ក៏​មិន​ហាម​ឃាត់​កូន​ស្រី​ដែរ។

លោក​ ពៅ ច័ន្ទ​តារា បាន​និយាយ​ថា៖ «ឆ្នាំ​នេះ​កូនស្រីខ្ញុំ ព្រះកាយ​ច័ន្ទ​ មានវ័យ ២០ ឆ្នាំ រឿងគូស្រករ​មិន​ហាមឃាត់​ទេ បើ​នាងគិត​ថា​ សម​នឹង​ទទួល​ក៏​ស្រេចតែកូន​ទៅ»។

ថ្លែង​របៀប​បើក​ភ្លើង​ខៀវ​ដល់​កន្លង់​តាម​ចោម​រោម​នាង ​លោក​បាន​ប្រាប់​ទៀត​ថា៖ «រាល់​ថ្ងៃ​ក៏​ដោយ​ បើកូនគិត​ថា មើល​ទៅ​ពេញ​ចិត្តឬអាច​ទុកចិត្ត​អ្នក​ណា​មួយ​​ដែល​មក​ទាក់ទង អាច​ថា​ទៅ​ថ្ងៃអនាគត​បាន​ នោះ​ខ្ញុំ​ក៏​មិនដែល​ប្រកែក​ប្រណាំង​ ឬ​ទៅ​ហាម​កូនដែរ ។ គ្មានម៉ែឪណា​ឃាត់​​ចិត្ត​កូន​ទុកមើល​ទេ»។

ទោះបី​យ៉ាងណា លោកថា​គឺ​កូន​ស្រី​ទេ​ដែល​សង្វាត​រឿង​ការងារ​​ សូម្បី​តែ​ទូរស័ព្ទ​ក៏​គ្មាន​ពេល​ទទួល ទុក​ឲ្យ​លោក​ជា​ឪពុក​ឆ្លើយ​ជំនួស​នោះ។

​លោក​បញ្ជាក់​ថា៖ «ណាមួយ​ប្រហែល​ជាកូន​ មិន​ទាន់​គិត ទើបបាន​នាង​មិន​សូវ​ខ្វល់​ ហើយ​ទូរស័ព្ទ​នាងក៏​ច្រើនឲ្យ​ខ្ញុំ​លើក អ៊ីចឹង​ហើយ​បាន​ជា​អ្នក​តាម​ស្រឡាញ់​ហ្នឹង​មិន​មាន​ភាពស្និទ្ធស្នាល​នឹង​នាង​បាន ​ក៏​បាត់​ទៅ​វិញ​ឯង​ទៅ​»៕

You might also like More from author

Comments are closed.