Teho ខាត​បង់​ជាង ៥​ លាន​ដុល្លារ​មួយ​ផ្នែក​ដោយ​សារ​គម្រោង​នៅ​កម្ពុជា

2
Cambodia Website Design

ភ្នំពេញៈ Teho International ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​អចលនទ្រព្យ The Bay មាន​តម្លៃ​៥០០ លាន​ដុល្លារ​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ​បាន​រាយការណ៍​ពី​ការ​ខាត​បង់​ ៥,៣​ លាន​ដុល្លារ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​គិត​មក​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០១៥ ដែល​មួយ​ផ្នែក​ដោយ​សារ​ទីផ្សារ និង​សកម្មភាព​ផ្សព្វផ្សាយ​ទាក់ទង​នឹង​គម្រោង​កម្ពុជា។

នៅ​ក្នុង​ឯកសារ​ប្រចាំ​ឆ្នាំ​ផ្ញើ​ទៅ​ផ្សារ​ហ៊ុន​សិង្ហបុរី​កាល​ពី​សប្ដាហ៍​មុន ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ថា​ខណៈ​ផ្នែក​អភិវឌ្ឍ​អចលនទ្រព្យ​របស់​ខ្លួន កើន​ឡើង ១៨,៦ ភាគ​រយ​ដល់ ៤,២៥ លាន​ដុល្លារ​អាមេរិក ការ​ចូល​មក​កម្ពុជា​នៅ​មិន​ទាន់​បាន​ចុះ​បញ្ជី​ប្រាក់​ចំណូល​នៅ​ឡើយ​ទេ ទោះ​បី​ជា​បាន​លក់​ខុនដូ​ ១០០​ យូនីត ​ក្នុង​អំឡុង​ការ​ចាប់​ផ្ដើម​សាកល្បង​នេះ​ក៏​ដោយ។

អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​តាម​អ៊ីមែល​មួយ​ថា៖«មិន​មាន​ប្រាក់​ចំណូល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ស្រប​នឹង​គោល​ការណ៍​ទទួល​ស្គាល់​ប្រាក់​ចំណូល​នៅ​ក្នុង​ស្ដង់ដារ​របាយការណ៍​ហិរញ្ញវត្ថុ​ទេ។ ស្ដង់ដារ​របាយ​ការណ៍​ហិរញ្ញវត្ថុ​តម្រូវ​ឲ្យ​មាន​ការ​សាងសង់​ត្រូវ​ចាប់​ផ្ដើម​ដំណើរ​ការ​មុន​ពេល​ប្រាក់​ចំណូល​ណា​មួយ​អាច​ត្រូវ​បាន​ទទួល​ស្គាល់»។

Cambodia Website Design

ដំណាក់​កាល​ដំបូង​របស់​គម្រោង​នេះ​នឹង​រួម​មាន​ការ​សាង​សង់​សណ្ឋាគារ​ប្រណីត ៤៥ ជាន់​មាន​ឈ្មោះ​ថា Okura Prestige Phnom Penh និង​អគារ​អាផាតមិន ​៥៣ ​ជាន់។ ដំណាក់​កាល​ ទី​ពីរ​ និង​ ទីបី​ នឹង​មើល​ឃើញ​អគារ​អាផាតមិន ​៥៥​ ជាន់​ទី ៥ ដែល​រួម​មាន​ផ្សារ​ទំនើប និង​កន្លែង​កម្សាន្ត​ផ្សេង​ទៀត។

ក្រុម​ហ៊ុន​ដែល​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​គម្រោង​នេះ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​នេះ មក​ដល់​ពេល​នេះ​បាន​ចំណាយ​ប្រាក់​១,៩​លាន​ដុល្លារ​អាមេរិក​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម និង​សកម្មភាព​ផ្សព្វផ្សាយ​ជា​ច្រើន​ព្រម​ទាំង​ការ​ចំណាយ​លើ​ច្បាប់ និង​វិជ្ជាជីវៈ​ប្រហែល ៦០០ ០០០ ដុល្លារ​លើ​គម្រោង​The Bay។

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ថែម​ថា៖ «ទីផ្សារ​និង​សកម្មភាព​ផ្សព្វ​ផ្សាយ​ទាំង​នេះ​បាន​ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ការ​ធានា​ជោគជ័យ​របស់​គម្រោង​នេះ។ នេះ​អាច​ត្រូវ​បាន​បង្ហាញ​ភ័ស្ដុតាង​តាម​រយៈ​ភាព​ជោគ​ជ័យ​នៃ​ព្រឹត្តិការ​ដំណើរការ​សាក​ល្បង ដែល​មាន​ខុនដូ​ជាង​១០០​យូនីត​ត្រូវ​បាន​លក់​ចេញ»។

តាម​កំណត់​ហេតុ​នៅ​ក្នុង​របាយការណ៍​នេះ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​សិង្ហបុរី​ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​កម្ពុជា​គឺជា​ដៃ​គូ​មាន​ភាគ​ហ៊ុន ៤៩​ភាគរយ ជាមួយ​នឹង​ក្រុមហ៊ុន Sok Bun Group បាន​រាយការណ៍​ថា​ផ្ទៃ​ដី​សម្រាប់​ការ​អភិវឌ្ឍ​មាន​តម្លៃ ១៥,៣ លាន​ដុល្លារ​អាមេរិក និង​មាន​ទីតាំង​នៅ​ជ្រោយ​ចង្វារ។

លោក សឹង ប៊ុណ្ណា នាយក​ក្រុម​ហ៊ុន ប៊ុណ្ណា​រៀលធី​គ្រុប បាន​ថ្លែង​ថា លោក​មិន​ធ្វើ​អត្ថាធិប្បាយ​ស្ដីពី​ការ​លក់​នៅ​ក្នុង​គម្រោង The Bay នេះ​ទេ ប៉ុន្តែ​លោក​ថ្លែង​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​ជាច្រើន​បាន​ប្រើប្រាស់​យុទ្ធសាស្ដ្រ​ខុស​គ្នា​ក្នុង​ការ​លក់​ខុនដូ​របស់​ខ្លួន។ លោក​ថ្លែង​ថា៖«វា​អាស្រ័យ​លើ​ថា​តើ​ពួក​គេ​ជា​នរណា។ អ្នក​ខ្លះ​លក់​មុន ហើយ​អ្នក​ខ្លះ​ទៀត​គ្រាន់​តែ​បើក​ចំហ​ដល់​សាធារណជន​ឲ្យ​ដឹង​អំពី​គម្រោង​នេះ​តែ​ប៉ុណ្ណោះ»។

ក្រៅ​ពី​ការ​អភិវឌ្ឍ​អចលនទ្រព្យ ដែល​ជា​ការ​បន្ថែម​ដល់​ផលបត្រ​វិនិយោគ ក្រុមហ៊ុន Teho International ក៏​បាន​ជាប់​ទាក់ទង​នឹង​កិច្ច​ព្រម​ព្រៀង​ឧស្ម័ន និង​ប្រេង​នៅ​ក្នុង​សមុទ្រ និង​វិស្វកម្ម​ម៉ារីន​ផង​ដែរ៕

You might also like More from author

Comments are closed.