លោកម៉មសូណង់ដូ​ជាប់​ជា​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ជា​ផ្លូវ​ការ

Cambodia Website Design

ដូចការ​គ្រោង​ទុកគណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យនៅ​ថ្ងៃ​ពុធទី៩ខែ​កញ្ញា​នេះ​បាន​រៀបចំ​សមាជ​បោះឆ្នោត​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ជា​ផ្លូវ​ការក្នុង​នោះ​លោក​ម៉មសូណង់ដូត្រូវ​បាន​បោះឆ្នោត​ធ្វើ​ជា​ប្រធាន​គណបក្ស​អម​ដោយ​អនុប្រធាន​ចំនួន​ពីរ​រូប​និងអគ្គលេខា​បក្ស​មួយ​រូប។សមាជ​គណបក្ស​សំបុក​ឃ្មុំ​នៅ​ថ្ងៃ​នេះ​មាន​អ្នក​ចូលរួម​ចំនួន​២​ពាន់​នាក់។

នៅ​ទី​បំផុត​ទៅគណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោកម៉មសូណង់ដូ​ត្រូវ​បាន​បង្កើត​ឡើង​ចេញ​ជា​រូបរាង​ពិត​ប្រាកដនិង​មាន​រចនា​សម្ព័ន្ធ​ដឹកនាំ​ត្រឹមត្រូវ​ហើយក្រោយ​ពី​គណបក្ស​នេះបាន​រៀបចំ​ធ្វើ​សមាជ​បោះឆ្នោត​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ដឹកនាំកាល​ពី​ព្រឹក​ថ្ងៃ​ទី​៩​កញ្ញា​នេះ។

បើ​យោង​តាម​លទ្ធផល​នៃ​អង្គសមាជដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ឯ​គេហដ្ឋាន​របស់​លោក​ម៉ម សូណង់ដូស្ថិត​នៅឃុំគគីស្រុក​គៀន​ស្វាយខេត្ត​កណ្តាលគណបក្ស​នេះមាន​លោក​ម៉ម សូណង់ដូ​ធ្វើ​ជា​ប្រធាននិង​អម​ដោយ​អនុប្រធាន​គណបក្ស​២​រូបអគ្គលេខាធិការ​មួយ​រូបនិង​អគ្គ​ហិរញ្ញឹក​មួយ​រូប។ហើយ​ក្នុង​ចំណោម​អនុប្រធាន​២​រូប​នោះ​មាន​លោក ​ហៀង ​ឬទ្ធី​ អតីត​ប្រធាន​អង្គការ ស៊ីអ៊ីនរ៉ូ (CNRO) ម្នាក់​ផង។នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក​ ម៉ម សូណង់ដូប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យដែល​ទើប​នឹង​ជាប់​ឆ្នោត​នៅ​ថ្ងៃ​នេះ។

Cambodia Website Design

ប្រធាន​គណបក្ស​សំបុក​សង្គម​ប្រជាធិបតេយ្យ​ឲ្យ​ដឹង​ថាក្រោយ​សមាជ​លើក​ដំបូង​នៅ​ថ្ងៃ​នេះគណបក្ស​របស់​លោកនឹង​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧​និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ។ជា​ការ​កត់​សម្គាល់​ដោយ​ផ្ទាល់​ពី​លោក​ម៉ម សូណង់ដូ សមាជ​គណបក្ស​នៅ​ថ្ងៃ​ទី​០៩​កញ្ញា​នេះ​ក្នុង​ចំណោម​អ្នក​ចូលរួម​ជាង​២​ពាន់​នាក់ក៏​មាន​ការ​ចូលរួម​ពី​អ្នក​ដែល​ធ្លាប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិគណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​ចូល​រួម​ផង​ដែរ។

លោក ម៉មសូណង់ដូដែល​ល្បីល្បាញ​ដោយសារ​ជាប់​ពន្ធនាគា​ដល់​ទៅ​៣​ដងគឺ​ឆ្នាំ​២០០៣​ម្តងឆ្នាំ​២០០៥​ម្តងនិង​២០១២រំពឹង​ទៀត​ថាគណបក្ស​របស់​លោក​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើនពិសេស​គឺ​អ្នក​ដែល​កំពុង​តែ​អន់​ចិត្ត​នឹង​គណបក្ស​ប្រឆាំង។

ហ៊ាន​ថាដូច្នេះ​ដោយសារ​តែលោកម៉មសូណង់ដូរ​ជឿរ​ជាក់​លើ​គោល​នយោបាយ​ចំនួន​២៦​ចំណុច​របស់​គណបក្ស​ខ្លួន​ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ក្នុង​ថ្ងៃ​សមាជ​នេះ។គោល​នយោបាយ​២៦​ចំណុច​នោះ​រួម​មាន៖ការ​បង្កើត​ច្បាប់​ការពារ​មនុស្ស​ទី​៣​និង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នាកែ​លម្អ​ប្រព័ន្ធ​ធារាសាស្ត្រអនុវត្ត​ការ​បោះឆ្នោត​តាម​ប្រព័ន្ធ​ឯកត្តនាម​នៅ​ថ្នាក់​ក្រោម​ជាតិ​និង​ព្យាបាល​ជំងឺ​ពលរដ្ឋ​ដោយ​មិន​គិត​ថ្លៃ​ជា​ដើម។

លោកយឹមសុវណ្ណអ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថាគណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ដោយសារ​ការ​ប្រកួត​ប្រជែង​ពី​គណបក្ស​របស់​លោកម៉មសូណងដូនោះ​ទេ។មិន​ព្រួយ​បារម្ភ​ក៏​ព្រោះ​តែលោកម៉មសូណង់ដូបង្កើត​គណបក្ស​នយោបាយ​ច្រើន​ដង​មក​ហើយប៉ុន្តែ​មិន​មាន​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នោះ​ទេហើយ​ក៏​មិន​ធ្លាប់​ទទួល​បាន​អសនៈ​នៅ​ក្នុង​រដ្ឋ​សភា​ដែរ។នេះ​គឺ​ជា​ការ​បន្ថែម​របស់​លោកយឹមសុវណ្ណ។

លោក ម៉ម សូណង់ដូ ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​៩កញ្ញា​នេះ បាន​សន្យា​ចំពោះ​អ្នកគាំទ្រ​ថា ​លោក​នឹង​ទាមទារ​យក​កោះត្រល់ និង​ទឹកដី​កម្ពុជា​ក្រោម​ពី​វៀតណាម​មក​វិញ បើ​គណបក្ស​របស់​លោក​ជាប់​ឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាង​មុខ៕

You might also like More from author

Comments are closed.