ជនភៀសខ្លួន​មួយក្រុម​ដំបូង​បាន​ធ្វើដំណើរ​មកដល់​ប្រទេស​បារាំង

1
Cambodia Website Design

ជនភៀសខ្លួន​​មួយក្រុម​ដំបូង ដែល​មានគ្នា​ ៥៣នាក់ ជា​ជនជាតិ​ស៊ីរី និង​អ៊ីរ៉ាក់ ត្រូវ​បាន​ដឹកតាម​រថយន្តក្រុង​ចេញ​ពី​ទីក្រុង​មុយនិច​ប្រទេស​អាល្លឺម៉ង់ មក​ដល់​​ខាងត្បូង​ជាយក្រុង​ប៉ារីស នៅថ្ងៃ​ពុធ។ នៅពេល​មក​ដល់​បារាំង​ភ្លាម ជនភៀសខ្លួន​​ទាំងនេះ​ត្រូវ​ទទួល​រ៉ាប់រង​ដោយ​កាកបាទ​ក្រហម​បារាំង ដែល​បាន​អះអាង​ថា ​ជនភៀសខ្លួន​ផ្សេងទៀត​នឹង​ត្រូវ​មក​ដល់​ជា​បន្តបន្ទាប់ ដោយ​គិត​ជា​សរុប​នឹង​មាន​ចំនួន​ប្រមាណ​ជា ១ពាន់នាក់ ចាប់ពីពេលនេះ ដល់​ថ្ងៃ​សុក្រ។

ពួកគេ​គឺ​ជា​ជនភៀសខ្លួន​ដែល​រត់​កាត់​តាម​ប្រទេស​តួកគី ឆ្លង​ចូល​តំបន់​អឺរ៉ុប​ខាង​កើត មុននឹង​ធ្វើ​ដំណើរ​មកដល់​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ហើយ​ដែល​បារាំង​បាន​សន្យា​ថា​នឹង​ទទួលយក​មួយចំណែក ដើម្បី​ចែករំលែក​បន្ទុក​ពី​អាល្លឺម៉ង់។

ជនភៀសខ្លួន​ដែល​មកដល់​បារាំង​នៅថ្ងៃ​ពុធ សុទ្ធតែ​មាន​សភាព​អស់កម្លាំង​ដោយ​ការ​ធ្វើដំណើរឆ្ងាយ ក៏ប៉ុន្តែ សុទ្ធតែ​បាន​បង្ហាញ​នូវក្តីរីករាយ​ដែល​ត្រូវ​បាន​ទទួល​យក​ដោយ​ប្រទេស​បារាំង។

Cambodia Website Design

 
គួរបញ្ជាក់ថា លោកហ្វ្រង់ស័រ ហូឡង់ បាន​សន្យា​ថា បារាំង​នឹង​ទទួល​យក​ជនភៀសខ្លួន​ចំនួន ២ម៉ឺន៤ពាន់នាក់ ហើយ​កាល​ពីថ្ងៃ​ពុធ នាយករដ្ឋមន្រ្តី​បារាំង​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ជជែក​អំពី​ការ​រៀបចំ​កន្លែង​ស្នាក់នៅ​ដល់​ជនភៀសខ្លួន​ទាំងនេះ៕

Comments

comments

You might also like More from author