នារី​ក្រុងហុងកុង​ខំទ្រាំឈរក្រោម​កម្ដៅថ្ងៃហែង​ ដើម្បី​សម្រក​ទម្ងន់​

0
Cambodia Website Design

ក្រុងហុងកុង: ឈរសម្លឹងពន្លឺ​ព្រះអាទិត្យ​ជាទំនោរ​ចម្លែក​ក្នុង​ការ​សម្រក​ទម្ងន់​នៅចិន​។ យុវតី​ចិនស្អាត​ៗ​បាននាំ​គ្នា​ឈរ​ក្រោម​កម្ដៅ​សូរ្យសែងដោយ​ជឿ​ជាក់​ថា​នឹង​អាច​សម្រក​ទម្ងន់​។

វិធីសាច់​កម្ម​​ មាន​ប្រភពមក​ពីបស្ចិម​ប្រទេស​ ត្រូវបាន​បង្ហាញ​ថា ការ​សម្លឹង​មើល​ព្រះអាទិត្យ​នឹង​ផ្ដល់​មកវិញនូវថាមពល​សូឡា​គ្រប់គ្រាន់​ដើម្បី​ជំនួស​កាឡូរី​ពី​ចំណី​អាហារ។

កញ្ញា វីង ជា​អ្នក​ទៅលេង​ឆ្នេរ​ញឹកញាប់ និយាយ​ថា នារី ១០ នាក់ ស្លៀក​ពាក់​សមរម្យ​ អាយុចន្លោះ​ពី ២០ ទៅ​ ៣០ ឆ្នាំ បាន​ទៅ​លេង​ឆ្នេរពេល​ថ្ងៃរះ ឬ​ថ្ងៃលិច​ដើម្បី​ឈរ​សម្លឹង​ពន្លឺព្រះអាទិត្យ​​។

Cambodia Website Design

កញ្ញា វីង ​ប្រាប់​ថា ដោយពិបាក​ទ្រាំ អ្នកខ្លះ​ត្រូវយកផ្លិត​បក់​ និង​យកកន្សែង​គ្រប​មុខ​ទៀតផង។

ទង្វើបែប​នេះ​​ដូចជា​ផ្ទុយ​ស្រឡះ​ពី​ដំបូន្មាន​របស់​អ្នកវិទ្យាសាស្រ្ដ​ដែល​មិន​ឲ្យ​ពាល់​កម្ដៅ​ថ្ងៃ​ច្រើនពេក។ ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ​នារី​ជនជាតិ​ស្វ៊ីស​ម្នាក់ឈ្មោះ អាណា ហ្គាត់​ ត្រូវ​ប្រទះ​ឃើញ​ដាច់ពោះ​ស្លាប់​ដោយសារ​តែ​ការ​ខំ​ព្យាយាម​រស់​ក្រោម​កម្ដៅថ្ងៃ​តែម្នាក់ឯង​៕

You might also like More from author

Comments are closed.