ព្យុះ​ខ្សាច់​ដែល​សម្លាប់​មនុស្ស​ច្រើន កំពុង​គំរាមកំហែង​តំបន់​មជ្ឈិមបូព៌ា​

5
Cambodia Website Design

ក្រុង​បេ​រូ​តៈ ព្យុះ​ខ្សាច់​ដ៏​ក្រាស់​ដែល​កំពុង​គ្របដណ្ដប់​តំបន់​ជាច្រើន​នៃ​តំបន់​មជ្ឈិមបូព៌ា បានធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច​៨​នាក់​ស្លាប់ និង​មនុស្ស​រាប់រយ​នាក់ បាន​រង​​គ្រោះ​ពី​បញ្ហា​ការដកដង្ហើម​តាំង​ពីថ្ងៃ​អង្គារ ខណៈ​ក្រុមមន្ត្រី​បាន​ព្រ​​មាន​ឲ្យ​អ្នកស្រុក​នៅក្នុង​ផ្ទះ​។​

តំបន់​ដ៏​ធំ​នៃ​ប្រទេស​លី​បង់ ស៊ី​រី អ៊ីស្រា​អែល អេ​ហ្ស៊ី​ប ហ្ស៊​កដា​នី និង​កោះ​ស៊ី​ប​ត្រូវ​រុំ​ព័ទ្ធ ដោយ​អ័ព្ទ ធូលី​ដ៏​ក្រាស់​មកពី​ព្យុះ​ដែល​បានចាប់ផ្ដើម​បោកបក់​ចូលមក​តំបន់​នេះ​កាលពី​ថ្ងៃ​ចន្ទ​។​ក្រុម​ជនភៀសខ្លួន​មកពី​ស៊ី​រី​ដែល​បច្ចុប្បន្នកំពុង​រស់​នៅក្នុង​លក្ខខណ្ឌ​មូលដ្ឋាន នៅ​លី​បង់​ត្រូវ ប៉ះពាល់​យ៉ាង​អាក្រក់​។​

​ក្រុម​ឃ្លាំមើល​មួយ បាន​និ​​យាយ​ថា​នៅ​ស៊ី​រី​ផ្ទាល់ ព្យុះ​នោះ​គឺ​មានន័យថា​ក្រុម​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​រដ្ឋាភិបាល ធ្វើការ​វាយប្រហារ​តិច​តួច ប៉ុន្តែ​មនុស្ស យ៉ាងតិច​៦​នាក់​បាន​ស្លាប់​ទូទាំងប្រទេស​ដោយសារ​កា​រដក​ដង្ហើម​មិន​រួច​។​

Cambodia Website Design

​ប្រមុខ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស ស៊ី​រី លោក​រ៉ា​មី អាប់​ដែល រ៉ា​ម៉ាន់​បាន​និយាយថា​៖ «​មាន​មនុស្ស​៤​នាក់ បាន​ស្លាប់​នៅ​ក្រុង Deir Ezzor ដែល​ក្នុងនោះ​មាន​កុមារ​ម្នាក់ និង​ស្ដ្រី​ជរា​ម្នាក់ រួម​នឹង​កុមារ​ម្នាក់ទៀត​នៅក្នុង​ខេត្ត​ហា​ម៉ា និង​មនុស្ស​ម្នាក់​ក្នុង​ក្រុង​ដា​រ៉ា​»​។​

​ដោយ​ពុំបាន​បញ្ជាក់​ពី​សញ្ជាតិ របស់​ពួកគេ ក្រសួងសុខាភិបាល​លី​បង់​បាន​និយាយថា​ស្ត្រី​ពីរ​នាក់​បាន​ស្លាប់​នៅឯ​មន្ទីរពេទ្យ ភាគ​ខាងកើត​តំបន់ភ្នំ Bekaa Valley ដោយសារ​ព្យុះ​ខ្សាច់​នេះ​។​

​ក្រសួង​នោះ បាន​និយាយថា​៖ «​ចំនួន​ករណី​នៃ​ការ​ថប់ដង្ហើម​និង​ការដកដង្ហើម​មិន​រួច ដែល​បង្កឡើង​ដោយ​ព្យុះ​ខ្សាច់​នេះ បាន​កើន​ឡើងដល់ ៧៥០​នាក់​»​។​

​ក្រុមប៉ូលិស​បាន​ចែក​ម៉ាស់​មុខ​នៅតាម​ដងផ្លូវ ខណៈ​ក្រុម​អជ្ញាធរ​បាន​ព្រមាន​អ្នក​ដែល​នឹងរង​គ្រោះ​ដោយសារ​បញ្ហា​សុខភាព ចាស់ ជរា និង​ស្ត្រី​មាន​ផ្ទៃពោះ​ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ​។​

​ព្យុះ​ខ្សាច់ ក៏បាន​ប៉ះពាល់​ជាពិសេស​ជំរំ​មិន​ផ្លូវការ​រាប់សិប​កន្លែងរ​បស់​លី​បង់ ជាទី​ដែល​ជនភៀសខ្លួន​ស៊ី​រី​រាប់សែន​នាក់ រស់ក្នុង​ជម្រក​ដែលមាន​កំណត់​។​​នៅ​តំបន់​បេ​កា ស្ត្រី​ម្នាក់​បាន​ព័ទ្ធ កន្សែង​លើ​មាត់​នាង​នៅពេល​នាង​បាន​ដើរ​នៅក្បែរ​តង់​បណ្ដោះអាសន្ន​មួយ​នៅក្នុង​ជំរំ​មួយ​។​

​សេចក្ដីថ្លែងការណ៍​ក្រសួង​មួយ​បាន​និយាយថា រដ្ឋមន្ត្រី​អប់រំ​លោក Elias Bou Saab បាន​បញ្ជា​ឲ្យ​សាលា​​ឯកជន​ទូទាំងប្រទេស​បិទ​នៅ​ថ្ងៃ​ពុធ ដោយ​អំពាវនាវ​ឲ្យ​«​ក្រុមមន្ត្រី​សាលា​គោរព​ការសម្រេចចិត្ត​នេះ និង​ការពារ​ក្រុម​សិស្សានុសិស្ស​មិន​ឲ្យ​មាន​គ្រោះថ្នាក់​»​។​

​អគ្គ​រដ្ឋលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​រដ្ឋាភិបាល​ស​ម្រា​ប់​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ លោក Mouin Hamzeh​ បាន​និយាយថា រូបភាព​ផ្កាយរណប «​បង្ហាញ​យ៉ាងច្បាស់​ថា​ព្យុះ​ខ្សាច់ បានមកពី​ភាគ​ខាង​ជើង​អ៊ីរ៉ា​ក់ ក្នុងទិសដៅ​មក​ភាគ​កណ្ដាល និង​ភាគ​ខាងជើង​លី​បង់ ភាគ​ខាងជើង​ស៊ី​រី និង​និង​ភាគ​ខាង​ត្បូង​តួកគី​»​។​

​លោក​បាន​ប្រាប់​AFP​ថា​៖ «​ជាធម្មតា​វា​កើតឡើង ពីរលើក ឬ​បី​លើក​ក្នុង​មួយឆ្នាំ​នៅ​លី​បង់ ប៉ុន្តែ​ក្នុង​អំឡុង​រដូវ​ផ្កា​រីក ក្នុង​ខែមីនា និង​មេសា ហើយ អ្វីដែល​មិន​ប្រក្រតី​នៅថ្ងៃនេះ គឺ​ដង់ស៊ីតេ​នៃ​ព្យុះ​នេះ​»​។​

ក្រុម​ឃ្លាំ​មើល​នោះ​បាន​និយាយ​ថា នៅក្នុង​ក្រុង Mayadeen ខេត្ត​Deir Ezzor​របស់​ស៊ីរី មន្ទីរពេទ្យ​ជាច្រើន លែង​ទទួល​អ្នកជំងឺ​ផ្លូវ​ដង្ហើម​ហើយ បន្ទាប់ពី​អស់​ធុង​ខ្យល់​អុក​ស៊ីហ្សែ​ន​។​

រដ្ឋមន្ត្រី​សុខាភិបាល​ស៊ីរី បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ចៀសវាង​ការ​នៅ ខាងក្រៅ​ផ្ទះ​យូរពេក និង​បាន​និ​​យាយ​ថា មនុស្ស​រាប់រយ​នាក់ ត្រូវបាន​ព្យាបាល​ជំងឺហឺត និង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងទៀត​។​

​ក្រុម​ឃ្លាំមើល​នោះ ក៏បាន​និ​​យាយ​ថា ធូលី​ក្រាស​នោះ បាន​កាត់បន្ថយ​ការមើលឃើញ​ច្បាស់ របស់​យន្តហោះ​រដ្ឋាភិបាល ដែល​បានធ្វើការ​វាយប្រហា​រតិ​ច​តួច​ក្នុងអំឡុងពេល​ព្យុះ​នេះ​។​

លោក​អាប់​ដែល រ៉ា​ម៉ាន់ បាន​និយាយថា​៖ «​ព្យុះ​ខ្សាច់​នេះ បាន ធ្វើ​ឲ្យ​ការវាយប្រហារ​ផ្លូវអាកាស​របស់​របប​នេះ​គាំង​។ មានតែ​ការវាយប្រហារ​តិចតួច​ប៉ុណ្ណោះ​ក្នុង ខេត្ត​ដា​ម៉ាស់​»​។​

អ័ព្ទ​ក្រាស់​នេះ បាន​លេប​រួតរឹត លើ​ក្រុង​ហ្ស៊េរុយ​សា​ឡិ​ម​និង​តំបន់​ភាគច្រើន​នៃ​ប្រទេស​អ៊ីស្រា​អែល និង​ដែនដី ប៉ា​ឡេ​ស្ទី​ន ខណៈ​ក្រុម មន្ត្រី ព្រមាន​ឲ្យ​អ្នក​ងាយ​រងគ្រោះ ស្នាក់នៅ​ក្នុងផ្ទះ​៕

Comments

comments

You might also like More from author