អូស្ត្រាលី ទទួលយក​ជន​ភៀស​ខ្លួន​,​ពង្រីក​ការវាយប្រហារ​នៅ​ស៊ីរី​

1
Cambodia Website Design

ក្រុង​កង់​បេ​រ៉ាៈ នាយករដ្ឋមន្ត្រី​ថូ​នី អា​បុ​ត បាន​និយាយ​ពីថ្ងៃ​ពុធ​ថា អូស្ត្រាលី នឹង​ទទួលយក​ជនភៀសខ្លួន​១,២​ម៉ឺន​នាក់​បន្ថែមទៀត ជាការ​ឆ្លើយតប​ចំពោះ​វិបត្តិ​មនុស្សធម៌​នៅ​មជ្ឈិមបូព៌ា ដោយ​បញ្ជាក់ថា​ក្រុង​កង់​បេ​រ៉ា នឹង​ចូល រួម​ក្នុងការ​វាយប្រហារ​រប​ស់​ក្រុមចម្រុះ​ប្រឆាំងនឹង​ក្រុម​រដ្ឋ​អ៊ិ​ស្លាម​នៅ​ស៊ី​រី​ផងដែរ​។​

​ក្រោម​សម្ពាធ​កំពុង​កើនឡើង​ដើម្បី​ឲ្យ​ទទួលយក​ជនភៀសខ្លួន​ថែមទៀត លោក​អា​បុ​ត បាន​និ​​យាយ​ថា​រដ្ឋាភិបាល​កំពុង​ដើរតួ «​ដោយ​ប្រើ​ខួរក្បាល និង​បេះដូង​របស់​យើង​»​ដើម្បី​ជួយ​ក្រុម​ជន​ចំណាកស្រុក​រាប់ម៉ឺន​នាក់ ដែល​កំពុង​គេច​ចេញពី​ជម្លោះ​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ក្រុមអ្នកកាសែត​នៅ​ក្រុង​កង់​បេ​រ៉ា​ថា​៖ «​អូស្ត្រាលី នឹង​តាំង​លំនៅ​ថ្មី​ដល់​ជនភៀសខ្លួន​១,២​ម៉ឺន​នាក់ បន្ថែមទៀត ដែល​មកពី​ជម្លោះ​នៅ​ស៊ី​រី និង​អុ​ី​រ៉ា​ក់​»​។​

Cambodia Website Design

​លោក អា​បុ​ត​បាន​ថ្លែងថា ការ​សង្កត់ធ្ងន់​នេះ នឹង​ជាការ​ផ្ដល់​ការការពារ​សម្រាប់​ស្ត្រី កុមារ និង​ក្រុមគ្រួសារ មកពី​ក្រុម​ជនជាតិភាគតិច​ដែល​គេ​ធ្វើទុក្ខបុកម្នេញ​ដែល​បាន​ស្វែងរក​ការ​ជ្រកកោន​បណ្ដោះអាសន្ន នៅ​ហ្ស៊​កដា​នី លី​បង់ និង​តួ​ក​គី​។​

​រដ្ឋាភិបាល នឹង​ក៏ត្រូវ​ចំណាយ​ដើម្បី​គាំទ្រ​ដែល​ខ្ចាត់ព្រាត់​ជាង​២៤​ម៉ឺន​នាក់ នៅក្នុង​ក្រុម​ប្រទេសជិតខាង​ស៊ី​រី និង​អុ​ី​រ៉ា​ក់ ដោយ​ផ្ដល់​អាហារ ទឹក និង​សុខាភិបាល និង​ការផ្គត់ផ្គង់​ដទៃទៀត ដែល​គេ​រំពឹងថា នឹង​ចំណាយ​ទឹកប្រាក់​៣១​លាន​ដុល្លារ​។​

​លោកនាយក​រដ្ឋមន្ត្រី បាន​និ​​យាយ​ថា​ទាំង​ការឆ្លើយតប​ខាង​មនុស្សធម៌ និង​ការបង្កើន​វិធាន ការ​យោធា​ប្រឆាំងនឹង​អង្គការ​រដ្ឋ​អ៊ិ​ស្លាម​នៅ​ស៊ី​រី គឺ​ដើម្បី​ជា​ផលប្រយោជន៍​ជាតិ​។​

​លោក​អា​បុ​ត បាន​និយាយថា​៖ «​ការកម្ទេច​ក្រុម​សាសនា​មរណៈ​នេះ គឺមាន​ការចាំបាច់ មិន​ត្រឹមតែ ការបញ្ចប់​វិបត្តិ​មនុស្សធម៌​នៅ​មជ្ឈិមបូព៌ា​ប៉​ណ្ណោះ​ទេ វា​ថែមទាំង​ដើម្បី​បញ្ចប់​ការគំរាមកំហែង​ដល់​អូស្ត្រាលី និង​នៅក្នុង​ពិភពលោក​កាន់តែ​ធំ​ផងដែរ​»៕

You might also like More from author

Comments are closed.