លាយហើយ​កំណកកំបោរ​នៅជាប់នឹង​ជើង​ធ្មេញ

5
Cambodia Website Design
ប្រសិនបើអ្នក​ហត់នឿយ​នឹងការ​ទៅជួបគ្រូពេទ្យធ្មេញជារៀង​រាល់ខែ ដើម្បី​លាងសម្អាត​សារធាតុ​កខ្វក់នៅ​ពីក្រោយ​ធ្មេញ អ្នកអាចសាកល្បង​ប្រើប្រាស់​ឱសថធម្មជាតិ​ជំនួសវិញ​។

យោងតាម​អ្នកជំនាញបាន​និយាយ​ថា បើទោះបី​ជាអ្នកខិតខំ​ថែរក្សាធ្មេញ​របស់អ្នក​ល្អ​យ៉ាង​ណា​ក៏ដោយ អ្នកនឹងនៅតែ​កើតមាន​បាក់តេរី​ក្នុងធ្មេញ​របស់អ្នក​ដដែល។បាក់តេរី​លាយ​បញ្ចូល​ជាមួយ​ប្រូតេអ៊ីន និង​កាកសំណល់​អាហារស្អិត​ជាប់នឹងធ្មេញ​ត្រូវបាន​គេហៅ​ថា កំណក​កំបោរ។ កំណកកំបោរ​នេះ​ស្អិត​ជាប់​​នឹង​ធ្មេញ ហើយ​វាពិបាក​នឹងលាងសម្អាត​បាន​ដោយប្រើ​ច្រាសដុស​ធ្មេញ​ណាស់ ជាពិសេស​នៅពេល​កំណកកំបោរ​ជាប់នៅ​តាម​ជើងធ្មេញ។
Cambodia Website Design
គេចមិនផុតពីការទៅជួបពេទ្យធ្មេញ​ឡើយ ប្រសិនបើ​អ្នកមិន​អាចកម្ចាត់​កំណកកំបោរ​ជាប់នឹង​ធ្មេញបាន វានឹង​បណ្តាលឲ្យ​កើតបញ្ហា​មាត់​ធ្មេញ​ជាច្រើន​ដូចជា៖ ការ​រលាក និងឆ្លង​មេរោគ​អញ្ចាញ​ធ្មេញ ដោយសារ​វត្តមានរបស់​បាក់តេរីរៀងរាល់​ពេលដែល​អ្នកទទួល​ទាន ដោយសារ​អាស៊ីត​បាក់តេរី​គួបផ្សំ​ជាមួយ​នឹង​អាហារ​របស់អ្នក ដូច្នេះ​វាបណ្តាល​ឲ្យ​ខូច​ធ្មេញ។
ដូច្នេះ នេះជាវិធីសាស្ត្រ​សាមញ្ញៗ​បំផុតដើម្បី​កម្ចាត់​កំណក​កំបោរចេញ​ពីលើធ្មេញ​តាម​បែប​ធម្មជាតិ ដោយ​មិនចាំបាច់​ត្រូវទៅ​ទន្តពេទ្យ៖
ផ្កាក្លាំពួ (គ្រឿង​ទេស)
យកផ្កា​ក្លាំពួ ៣-៤ បុក​ឲ្យម៉ត់។ រួច​បន្ថែម​ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ​ចូល និង​លាយបញ្ចូល​គ្នាឲ្យ​បាន​សព្វល្អ។ បន្ទាប់មកចាប់​ផ្តើមលាប​វាលើធ្មេញ​របស់អ្នក ហើយ​យក​ច្រាសដុស​ធ្មេញ​ចេញ។ ផ្កាក្លាំពួ​នឹងជួយ​សម្អាត​កំណក​កំបោរ​ចេញពីធ្មេញ។
ផ្លែស្ទ័របឺរី
ផ្លែស្ទ័របឺរី​ជាសារធាតុផ្សំធម្ម​ជាតិ​ដ៏ពូកែ​សក្តិសិទ្ធិ ដែល​អ្នកអាច​ប្រើដើម្បី​លាងសម្អាត​ធ្មេញ​របស់អ្នក។ អ្វីដែល​អ្នកត្រូវ​ធ្វើនោះគឺ ម៉ាស្សា​អញ្ចាញ​ធ្មេញ និង​ធ្មេញ​របស់អ្នក​ជាមួយនឹង​ផ្លែស្ទ័របឺរី​ស្រស់​ហាន់រួច។ បន្ទាប់​មកកុំភ្លេច​ខ្ពុលមាត់​នឹងទឹកក្តៅឧណ្ឌៗ។
ផ្លែទទឹម
ផ្កាផ្លែទទឹម​ត្រូវបានគេ​យកទៅ​កិនឲ្យ​ម៉ត់ដូច​ជាម្សៅ។ រួច​បន្ថែម​អំបិល​ខ្មៅ​បន្តិចចូល និងទឹក ១-២ដំណក់។ ដុសធ្មេញ​របស់អ្នក​ដោយ​ប្រើផ្កា​ទទឹម​បុកនេះ​ឲ្យបាន ២ដង​ក្នុង ១ថ្ងៃ។ វានឹង​អាច​ជួយកម្ចាត់​កំណក​កំបោរ​ជាប់​នឹង​ធ្មេញបាន។
ម្សៅធ្វើនំ
ម្សៅធ្វើនំជាសារធាតុ​ផ្សំ​នៅក្នុងផ្ទះបាយ​ដ៏ចាស់​ជរាបំផុត ដែលត្រូវ​បាន​គេយកមក​ប្រើប្រាស់​ដើម្បី​លាងសម្អាត​កំណក​កំបោរ។ អ្វីដែល​អ្នកត្រូវ​ធ្វើគឺ ម៉ាស្សា​ធ្មេញ​របស់អ្នក​ដោយ​ប្រើ​ម្សៅ​ធ្វើនំ, ហាមាត់​របស់អ្នក​ចោល​រយៈពេល ២នាទី រួចយក​ច្រាសដុស​ធ្មេញចេញ។ មិន​យូរទេ​អ្នកនឹង​បានឃើញថា កំណក​កំបោរនឹង​បាត់អស់។
ស្លឹកជីវ៉ាន់ស៊ុយ
តើអ្នក​ដឹងទេថា ស្លឹកជីវ៉ាន់ស៊ុយ​អាចជួយ​ការពារបញ្ហា​ខូចធ្មេញបាន។ ហើយ​វាក៏អាច​ប្រើដើម្បី​កម្ចាត់​កំណក​កំបោរក្រោយ​ធ្មេញបានដែរ។ អ្វីដែល​អ្នក​ត្រូវធ្វើគឺ ប្រើ​ទឹក​ស្លឹក​ជីវ៉ាន់ស៊ុយ​នេះ​ខ្ពុល​មាត់​របស់អ្នក។
ផ្លែវ៉ាល់ណាត់ (Walnuts)
យកផ្លែវ៉ាល់ណាត់​មកកិនឲ្យ​ម៉ត់។ រួចប្រើវា​ជូតលើ​កំណកកំបោរ​ជាប់ធ្មេញ និង​អញ្ចាញធ្មេញ​ផងដែរ។ ឥលូវ​ដុសធ្មេញរបស់អ្នក​រយៈពេល ២នាទី ដើម្បី​កម្ចាត់​កំណកកំបោរ។
ទទួលទាន​ផ្លែប៉ោម
ទទួលទាន​ផ្លែប៉ោមមួយថ្ងៃ ឲ្យ​បានមួយផ្លែ។ ការ​ខាំផ្លែប៉ោមអាច​ជួយកម្ចាត់​កំណក​កំបោរបាន។ ម្យ៉ាង​វិញទៀត វាជួយ​ពង្រឹងអញ្ចាញ​ធ្មេញរបស់​អ្នក និង​ការពារ​ពីការ​ឈាម​អញ្ចាញ​ធ្មេញ។
សំបកក្រូច
សំបកក្រូច​ដែលកិនរួច ត្រូវដាក់​លាយជាមួយនឹង​ទឹកក្រូចឆ្មា ១ស្លាបព្រាកាហ្វេ រួច​ម៉ាស្សា ឬយកច្រាស​ដុសធ្មេញ​ដើម្បីសម្អាត​ជាតិកំបោរ។ អនុវត្តវិធីនេះ​ឲ្យបានពីរដង​ក្នុងមួយសប្តាហ៏៕

Comments

comments

You might also like More from author