ខេមបូភេគ – ទំព័រព៌តមានកម្ពូជា​ – ពត៌មានសំបូរបែបសម្រាប់អ្នក

Blog

 Breaking News
  • អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ (ភ្នំពេញ)៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅ...
  • អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដីពលរដ្ឋ​ខ្មែរ​ជាង៦​សែន​នាក់​ អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដី លើកឡើងថា ពលរដ្ឋខ្មែរប្រមាណ៦សែននាក់ជាពិសេសកុមារ មានអាការៈពិបាកក្នុងការនិយាយ ហើយសេវាព្យាបាលអាការៈនេះនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ លោក ណឹម សុភ័ក្រ្តបញ្ញានៃ VOA បានសម្ភាសអ្នកស្រី Claire Salter អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដីនៃមន្ទីរព្យាបាល Happy Kids Clinic អំពីកង្វះសេវាព្យាបាលនិងបញ្ហាពិបាកនិយាយនេះដូចតទៅ៖...
  • ករណីឆ្លងថ្មីនៃវីរុស HIV ចំនួន៣១៩ បានផ្ទុះឡើងក្នុងប្រទេសសិង្ហបុរី គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ប្រភព ៖ Fresh News (សិង្ហបុរី)៖ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ការឆ្លងថ្មីនៃរីរុស HIV ដ៏កាចសាហាវនិងគ្មានថ្នាំព្យាបាលចំនួន៣១៩ករណី បានផ្ទុះកើតមានឡើងនៅក្នុងចំណោមពលរដ្ឋសិង្ហបុរី។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល (MOH) នៃប្រទេសសិង្ហបុរីផ្ទាល់ ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា ករណីឆ្លងចំនួន២០៦ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ និងបានរកឃើញថា៩៤ភាគរយ នៃករណីថ្មីទាំងនោះគឺជាបុរស ខណៈ៤៩.៥ភាគរយមានអាយុចាប់ពី២០ដល់៣៩ឆ្នាំ ហើយប្រហែលជា៣៨ភាគរយបានឈានដល់តំណាក់កាលចុងក្រោយទៅហើយ នៅពេលដែលពួកគេបានពិនិត្យឈាមរកឃើញថា មានផ្ទុកវីរុស HIV។ ទន្ទឹមគ្នានេះដែរ...
  • ត្រឡប់​ពី​បត់ជើង​វិញ ស្រាប់តែ​ស្រែក​ទ្រហោយំ ប្រភព៖ កោះសន្តិភាព ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ខណៈដើរត្រឡប់ពីបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ ស្រាប់តែក្តៅក្រហល់ក្រហាយពេញខ្លួនស្រែកទ្រហោយំខ្លាំងៗបង្កឲ្យកាលពីវេលាម៉ោងប្រហែល៥ទៀបភ្លឺ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កស្រុកស្រីសន្ធរ ។ នគរបាលស្រុកកោះសូទិនបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរទៅបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ លុះពេលដើរត្រឡប់មកផ្ទះវិញមិនទាន់ទាំងដល់ផ្ទះផង ស្រាប់តែមានជនមិនស្គាល់មុខបានជះទឹកអាស៊ីតចំក្បាល និងដងខ្លួន តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែបណ្ដាលឲ្យស្ត្រីរងគ្រោះក្តៅក្រហល់ក្រហាយស្រែកទ្រហោយំយ៉ាងខ្លាំង ។ ភ្លាមៗនោះស្ត្រីរងគ្រោះត្រូវបានសាច់ញាតិប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ។...
  • ឧបករណ៍ចល័ត Android ច្រើនជាង ១លានគ្រឿងត្រូវបានហេគ ដោយមេរោគ Gooligan បើសិនជាអ្នកមានប្រើប្រាស់នូវ Android Smartphone សូមមានការប្រុងប្រយ័ត្ន! មេរោគ Android ថ្មីមួយដែលបានវាយប្រហារទទៅលើគណនី Google ច្រើនជាង ១លានគណនីហើយនោះ បាននឹងកំពុងរីករាលដាលនិងវាយប្រហារទៅលើ ១៣០០០ ឧបករណ៍ជាប្រចាំថ្ងៃ។ ប្រភព៖ secudemy.com មេរោគមួយឈ្មោះថា Gooligan បានធ្វើការជ្រៀតចូលទៅកាន់ឧបករណ៍ Android ណាដែលមានចំនុចខ្សោយដើម្បីលួចយកនូវអាស័យដ្ឋានអ៊ីម៉ែល និង authentication tokens ដែលរក្សាទុកក្នុងឧបករណ៍នោះ។ ជាមួយនឹងព័ត៌មានទាំងនោះ អ្នកវាយប្រហារអាចធ្វើការជ្រៀតចូលទៅកាន់គណនី Google ហើយធ្វើការអាក់សេសទៅលើព័ត៌មានសំខាន់ៗរបស់អ្នក មានដូចជា Gmail, Google...

ការ​ផ្តល់​ដី​សម្បទាន​ជា​ប្រភព​ធ្វើឲ្យ​មាន​ជម្លោះ​ដីធ្លី

ការ​ផ្តល់​ដី​សម្បទាន​ជា​ប្រភព​ធ្វើឲ្យ​មាន​ជម្លោះ​ដីធ្លី
September 23
11:29 2015

ភ្នំពេញៈ តំណាង​​សហគមន៍​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​រដ្ឋសភា​បន្ត​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​​ការ​ដោះស្រាយ​​ជម្លោះ​ដីធ្លី​ដែល​​មិន​ទាន់​បាន​ដោះស្រាយ​ជាង ៣០០ ករណី​ខណៈ​ដែល​​​ការ​​វិភាគ​​ស្ថិតិ​​មួយ​នៅ​ឆ្នាំ​ ២០១៤ ​​​រកឃើញ​​ថា​មូលហេតុ​ចម្បង​ដែល​ធ្វើឲ្យ​កើត​មាន​​ជម្លោះ​ដីធ្លី​គឺ​ដោយសារ​​រដ្ឋាភិបាល​បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដែល​បាន​​ធ្វើឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​​ជាង ១៧០០០ គ្រួសារ​។

ការ​ជំរុញ​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​សិក្ខា​សាលា​​ផ្សព្វផ្សាយ​របាយការណ៍​ «ការ​វិភាគ​ស្ថិតិ​ស្តីពី​វិវាទ​ដីធ្លី​នៅ​កម្ពុជា​ឆ្នាំ ២០១៤» របស់​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO Forum) ដែល​​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​​ទន្លេ​បាសាក់​ ២ រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​។

របាយការណ៍​វិភាគ​បាន​​លើក​ឡើង​​ថា​នៅ​ឆ្នាំ​ ២០១៤ វិវាទ​ដីធ្លី​មាន​ចំនួន ៣៥២ ករណី​ក្នុង​នោះ ៦៨ ករណី​ត្រូវ​បាន​​ដោះស្រាយ​ទាំង​ស្រុង​ហើយ​រាជធានី​​ភ្នំពេញ​នៅ​​តែ​ជា​កន្លែង​​ដែល​មាន​អត្រា​វិវាទ​ដីធ្លី​កើតឡើង​ខ្ពស់​បំផុត​បើ​ធៀប​​នឹង​​បណ្តា​​រាជធានី​ខេត្ត​ទាំង​ ២៥ ​ដែល​មាន​បញ្ហា​ជម្លោះ​​ដីធ្លី។

របាយការណ៍​ថា៖«សម្បទាន​ដី​សេដ្ឋកិច្ច​គឺជា​មូលហេតុ​ចម្បង​នៃ​វិវាទ​ដីធ្លី​ដែល​គិត​មក​ដល់​ខែ​កញ្ញា​នេះ​វិវាទ​ដីធ្លី​មាន​ចំនួន​ខ្ពស់​រហូត​ដល់ ៨៦ ​ករណី​ដែល​បណ្តាល​មកពី​ដីសម្បទាន​សេដ្ឋកិច្ច​ហើយ​តាមរយៈ​វិវាទ​នេះ​មាន​​ពលរដ្ឋ​ចំនួន ១៧ ១៥០ គ្រួសារ​ស្មើ​នឹង​​ចំនួន ៧៨ ៨៩០ ​នាក់​ដែល​រង​ផល​ប៉ះពាល់»។

របាយការណ៍​វិភាគ​នេះ​បាន​បញ្ជាក់​ថា​ចំនួន​វិវាទ​ដីធ្លី​​ក្នុង​ឆ្នាំ​ ២០១៤ មាន​ការ​ថយ​ចុះ​បើ​ធៀប​ទៅ​នឹង​ករណី​ដែល​បាន​កត់ត្រា​នៅ​ឆ្នាំ​​កន្លង​ទៅ​ប៉ុន្តែ​បញ្ហា​​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ជាទូទៅ​ថា​ជា​បញ្ហា​មួយ​ក្នុង​បណ្តា​បញ្ហា​ប្រឈម​ដ៏ធំ​បំផុត​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​។

តំណាង​សហគមន៍​​ភូមិ​សង្គម​ថ្មី​ខេត្ត​ពោធិ៍សាត់​អ្នកស្រី យ៉ុង រ៉ាន់ បាន​ឲ្យ​ដឹង​ថា​ពួកគាត់​​បាន​រងគ្រោះ​​បាត់បង់​ដីធ្លី​ផ្ទះ​សម្បែង​តាំងពី​ឆ្នាំ​ ២០១០ ​មក​ក្រោយពី​​រាជរដ្ឋាភិបាល​បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ឲ្យ​​ក្រុមហ៊ុន​​វិនិយោគ។ អ្នកស្រី​បន្ត​ថា​បច្ចុប្បន្ន​ពួកគាត់​​​រស់នៅ​ក្រោម​ដំបូល​​​វត្តអារាម និង​​​ស្នាក់នៅ​ផ្ទះ​បង​ប្អូន​ហើយ​ខ្លះ​ទៀត​ត្រូវ​បង្ខំ​ចិត្ត​​ធ្វើ​​ចំណាកស្រុក​ខណៈ​ដែល​វិវាទ​​នេះ​​នៅ​មិន​ទាន់​បាន​ដោះស្រាយ​​នៅ​ឡើយ​។

ស្ត្រី​​ដែល​មាន​ស្វាមី​ជា​ជនពិការ​រូប​នេះ​បាន​​​​អំពាវនាវ​ទាំង​ទឹក​ភ្នែក​ថា៖ «សូម​ឲ្យ​អាជ្ញាធរ​ឆ្វៀល​ដី​ពួក​ខ្ញុំ​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​​ក្រុមហ៊ុន MBS សុំ​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​ដូច​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ផង​ព្រោះ​ជីវិត​ពួកខ្ញុំ​វេទនា​ណាស់»។

នាយក​​ប្រតិបត្តិ​អង្គការ​ NGO Forum លោក តឹក វណ្ណារ៉ា បាន​ថ្លែង​ថា​គិត​ពី​ឆ្នាំ​ ២០១៤​ មក​ដល់ ៨ ​ខែ​ឆ្នាំ​ ២០១៥ ​​នេះ​នៅ​មាន​​បញ្ហា​ជម្លោះ​ដីធ្លី​ចំនួន ៣១៥ ករណី​ទៀត​ដែល​អាជ្ញាធរ​នៅ​មិន​ទាន់​​បាន​ដោះស្រាយ​ដែល​ធ្វើឲ្យ​ពលរដ្ឋ​រងគ្រោះ​បាន​និង​កំពុង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ដោយ​ពុំ​មាន​សំណង​សមរម្យ។

លោក​​បាន​ស្នើ​ឲ្យ​​រាជរដ្ឋាភិបាល​ពន្លឿន​​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ដែល​​នៅ​សេសសល់​បង្កើន​​តម្លាភាព​ក្នុង​​ចំណាត់ការ​តុលាការ​បញ្ឈប់​ការ​ចាប់​ខ្លួន​សមាជិក​សហគមន៍​បញ្ឈប់​​ការ​​ប្រើប្រាស់​កម្លាំង​យោធា ឬ​នគរបាល​ដើម្បី​ការពារ​​ដី​​ដែល​បាន​កាន់កាប់​ដោយ​សម្បទានិក និង​ត្រូវ​​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​មុន​នឹង​អនុម័ត​លើ​គម្រោង​​ណា​មួយ​​។

ដោយ​មើល​ឃើញ​ថា​បញ្ហា​ដីធ្លី​ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាពលរដ្ឋ​រងគ្រោះ​នោះ​សមាជិក​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​ផ្នែក​​សិទ្ធិមនុស្ស​ទទួល​ពាក្យ​បណ្តឹង​អង្កេត​លោក ងឹម ញេង ដែល​​បាន​ចូលរួម​សិក្ខា​សាលា​​​​នេះ​បាន​​​អំពាវនាវ​ដល់​​អាជ្ញាធរ​ឲ្យ​បញ្ឈប់​ការ​គំរាម​កំហែង​ និង​រំលោភបំពាន​​ទៅលើ​សិទ្ធិ​​របស់​​ប្រជាពលរដ្ឋ​ដែល​​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​ទាំង​នោះ។

លោក​​​ថា៖ «សូម​ចូលរួម​ដោះស្រាយ​​ទាំង​អស់​គ្នា​ដើម្បី​ឲ្យ​មាន​សុខ​សន្តិភាព​ក្នុង​​សង្គម​​​ទាំង​​មូល​កុំ​ឲ្យ​ទៅ​កន្លែង​ណា​ឃើញ​តែ​ទឹកភ្នែក​រាស្ត្រ»។

ជា​ការ​ឆ្លើយតប​តំណាង​មន្ត្រី​​​​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​លោក អេ ប៊ុនធឿន បាន​​ថ្លែង​ថា​ក្រសួង​​កំពុង​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​កំពុង​កើត​មាន​​ដោយ​​​បង្កើត​ជា​គោល​នយោបាយ និង​សកម្មភាព​ការងារ​ជា​បន្តបន្ទាប់​ជាពិសេស​គឺ​ការ​​ចុះ​បញ្ជី​ដីធ្លី​តាម​បទបញ្ជា​ ០១ ​របស់​រាជរដ្ឋាភិបាល​ដើម្បី​បញ្ចប់​ជម្លោះ​។

លោក​ថា៖ «តាមរយៈ​ការ​អនុវត្ត​គោលការណ៍​ទាំងនេះ​ក្រសួង​បាន​សម្រេច​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​លើ​ផ្ទៃ​ដី​ជាង ២ ​លាន​ហិកតា​។ ក្រោម​ការ​ចង្អុល​ទិស​ពី​រាជរដ្ឋាភិបាល​គឺ​យើង​បាន​ចុះ​បញ្ជី​ផ្តល់​ប័ណ្ណ​​ជូន​ពលរដ្ឋ​ផង​ដោះ​បញ្ហា​​ទំនាស់​​ដីធ្លី​នៅ​តំបន់​នោះ​ផង​»៕

ស្លាក
ចែករំលែក

អំពីអ្នកនិព្ធ

ខេមបូភេគ

ខេមបូភេគ

អត្ថបទទាក់ទង

អំពីយើង

ខេមបូភេគ ជាគេហទំព័រក្នុងស្រុកមួយដែលផ្ដល់នៅពត៌មានកំសាន្ដ សុខភាព ការងារ កីឡា ពត៌មានជាតិទូទៅ ផ្សារលើអ៊ីធើណេត និង សេវាកម្មផ្សេងៗទៀតជាច្រើន។


យើងខ្ញុំរីករាយ និងផ្ដល់នៅពត៌មានទាន់ហេតុការណ៍ ដែលយើងដកស្រង់ចេញពីគេហទំព័រនានា ដែលអាចផ្ដល់ជាប្រយោជន៍ដល់បងប្អូន។


សូមបងប្អូនមេត្ដាផ្ដល់កម្លាំងចិត្ដដល់ក្រុមយើងខ្ញុំផង ដោយគ្រាន់តែចូលមកគេហទំព័រយើងខ្ញុំនៅពេលទំនេរ។


យើងខ្ញុំរងចាំការរិះគន់ និងស្ថាបនាពីបងប្អូនគ្រប់ពេលវេលាទាំងអស់



សូមអរគុណ!

ពត៌មានផ្សេងៗ

loading...

អត្រាប្ដូរប្រាក់ប្រចាំថ្ងៃ

អត្រាប្តូរប្រាក់ : ២៨​ តុលា ២០១៦
៤,០៥០ រៀល / ដុល្លារអាមេរិក
រូបិយប័ណ្ណ ឯកតា ទិញ លក់
ដុល្លារអូស្រ្តាលី ៣,០៧៤ ៣,១០៤
យ៉ន់ចិន ៥៩៧ ៦០៣
អ៊ឺរ៉ូ ៤,៤១៣ ៤,៤៥៧
យេនជប៉ុន ១០០ ៣,៥៥៨ ៣,៥៩៣
បាតថៃ ១១៥ ១១៦
ដុងវៀតណាម ១,០០០ ១៨២ ១៨៣

តម្លៃប្រេងពិភពលោក

តម្លៃទំនិញថ្ងៃនេះ (​រៀល)

ម្ទេសហាវ៉ៃ: 5000.00/kgs
ខ្ទឹមស្លឹក: 13000.00/kgs
ស្ពៃថៃស៊ីម/ស្ពៃផ្កា: 6000.00/kgs
ស្ពៃតឿ: 5250.00/kgs
ស្ពៃចង្កឹះ: 3250.00/kgs
ផ្កាខាត់ណា: 7000.00/kgs
ស្ពៃក្រញ៉ាញ់: 5250.00/kgs
ស្ពៃខៀវ: 3175.00/kgs
ត្រកួនចិន/គ្រាប់: 5000.00/kgs

បណ្តាញសង្គ្រោះបន្ទាន់

ចំនួនអ្នកទស្សនា

0036327
Visit Today : 47
Visit Yesterday : 175
This Month : 905
This Year : 36327
Total Visit : 36327
Hits Today : 214
Total Hits : 282115
Who's Online : 2
Your IP Address: 54.163.94.5