ចន ច័ន្ទលក្ខិណា និង​តារា​ខ្មែរ​ជាច្រើន​ហួស​ចិត្ត​​ក្បួន​ផ្សព្វផ្សាយ​កុនថៃ

6
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ភ្នំពេញ: តារា​សម្ដែង ចន ច័ន្ទលក្ខិណា តារា​ជើង​ចាស់​លោក សាវិន ហ្វីលីព និង​តារា​សិល្បៈ​ខ្មែរ​​ជាច្រើន​ទៀត​បាន​បង្ហាញ​ជំហរ​មិន​គាំទ្រ​ក្បួន​រថយន្ត​ផ្សព្វផ្សាយ​ភាពយន្ត​ថៃ​យ៉ាង​គគ្រឹកគគ្រេង​នៅ​រាជធានី​ភ្នំពេញ។

ភ្ជាប់​នឹង​រូបភាព​តារា​ភាពយន្ត​ថៃ​លោក ណាដេត កញ្ញា យ៉ាយ៉ា និង​លោក ជេមស៍ អម​ជាមួយ​ចំណង​ជើងភាគ​ត្រូវ​បាន​បិទ​បង្ហាញ​នៅ​ជាប់​នឹង​​​​រថយន្ត​បើក​ផ្សព្វផ្សាយពេញ​ទីក្រុង​ភ្នំពេញ​អ្នកនាង ចន ច័ន្ទលក្ខិណា កាលពី​ម្សិលមិញ​បាន​សរសេរ​សារ​បង្ហោះ​ក្នុង​អារម្មណ៍​បែប​ឈឺចាប់​ថា៖ «មកពី​ខ្មែរ​ខ្លួនឯង​ស្រឡាញ់ និង​ថែ​វប្បធម៌​គេ​គួរ​តែ​រំលាយ​ជាតិ​សាសន៍​ចូល​គ្នា​តែ​ម្ដង​ទៅ​»។

ពិធី​ការិនី​ជ្រក​ក្រោម​ដំបូល​ទូរទស្សន៍​បាយ័ន​​ និង​ជា​តារា​ម្នាក់​ដែល​​​​តែងតែ​​ចេញ​មុខ​រិះគន់​ពី​ការ​ចាក់​បញ្ចាំង​រឿង​ថៃ​នោះ​អ្នកនាង ចន ច័ន្ទលក្ខិណា ក៏​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​ទូរទស្សន៍​ពន្យារ​ម៉ោង​​ចាក់​ភាពយន្ត​​បរទេស​ពិសេស​រឿង​ថៃ​គឺ​ចាប់ពី​ម៉ោង​ ៩ ​កន្លះ​ទុក​ម៉ោង​សំខាន់ៗ​ដទៃ​ទៀត​ដូចជា​ពី​ម៉ោង​​ ៦ ​កន្លះ​ដល់​ម៉ោង​ ៩ ​កន្លះ​យប់​សម្រាប់​ចាក់​ផ្សាយ​ភាពយន្ត​ខ្មែរ​​។

Cambodia Website Design

អ្នកនាង​ធ្លាប់​បាន​និយាយ​ថា៖ «បើ​សិន​ជា​យើង​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ថៃ​តាម​កញ្ចក់​ទូរទស្សន៍​ខ្សែ​ភាពយន្ត​ខ្មែរ​​នឹង​ធ្លាក់​ចុះ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត! ខ្ញុំ​ដឹង​ថា​សំណូមពរ​របស់​ខ្ញុំ​នឹង​មាន​មតិ​រិះគន់​តែ​ខ្ញុំ​គ្រាន់​តែ​ធ្វើ​ដើម្បី​ឲ្យ​សិល្បៈ​ភាពយន្ត​ខ្មែរ​មាន​ជីវិត​បាន​យូរ​ និង​មិន​ចង់​ឲ្យ​បាត់បង់​សិល្បៈ​ជាតិ​ខ្លួន​ខ្ញុំ​មិន​ធ្វើ​ដើម្បី​ប្រយោជន៍​ផ្ទាល់​​ខ្លួន​ទេ​គឺ​ដើម្បី​ប្រយោជន៍​រួម​ព្រមទាំង​សង្គម​ខ្មែរ​ទាំង​មូល»។

បន្ថែម​លើ​សារ​មាន​អត្ថន័យ​បង្កប់​បែប​ក្រើន​រំឭក​នោះ​តារា​ភាពយន្ត​ជើងចាស់​ដែល​កំពុង​លេចធ្លោ​ការងារ​មនុស្សធម៌​លោក សាវិន ហ្វីលីព ដែល​​​​ជា​អ្នក​ផ្ដើម​បង្ហោះ​រូបភាព​ក្បួន​រថយន្ត​ផ្សព្វផ្សាយ​ភាពយន្ត​ថៃ​នោះ​បាន​​សរសេរ​ថា៖ «អនិច្ចា​កុន​ខ្មែរ ពេល​បាន​ឃើញ​ការ​ផ្សាយ​ពាណិជ្ជកម្ម​កុន​សៀម​បែប​នេះ»។

ក្នុង​ន័យ​ស្រឡាញ់​អភិរក្ស​ និង​ចង់​លើក​ស្ទួយ​ភាពយន្ត​ខ្មែរ​ជា​ដួងព្រលឹង​ជាតិ​ខ្លួន​នោះ​តារា​ភាពយន្ត​ជើង​ចាស់​រូប​នេះ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា៖ «ទឹកភ្នែក​របស់​​ខ្ញុំ​បាន​ស្រក់​ចុះ​ពេល​ឃើញ​ភាពយន្ត​ថៃ​ទាំង​នេះ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ពេញ​ក្រុង​ភ្នំពេញ​បេះដូង​ខ្មែរ។ នេះ​ភាពយន្ត​ខ្មែរ​នឹង​ស្លាប់​ទៅ​ឆាប់ៗ។ តើ​ខ្មែរ​​មាន​ទេពកោសល្យ​​ទាំងអស់​នឹង​រស់នៅ​បែប​ណា​វិញ? ពិសេស​សិល្បករ-សិល្បការិនី ដែល​ចិញ្ចឹម​ជីវិត​ដោយ​សិល្បៈ»។

ថ្មីៗ​នេះ​សមាគម​សិល្បៈ​ខ្មែរ​ក៏​បាន​បង្ហាញ​​ពី​ការ​ព្រួយបារម្ភ​ពី​លំហូរ​ចូល​នៃ​ភាពយន្ត​បរទេស​ និង​បាន​លេច​ចេញ​ក្នុង​កញ្ចក់​ទូរទស្សន៍​ខ្មែរ​នៅ​ម៉ោង​មាស​ដែល​ធ្វើឲ្យ​ភាពយន្ត​ខ្មែរ​ធ្លាក់​ទៅ​ចាក់​ផ្សាយ​ក្នុង​ម៉ោង​ស្អុយ​។

ថ្មី​នេះ​ក្នុង​ឱកាស​ប្រកាស​​ឧកញ៉ា​ ទុំ សារុត ហៅ​នាយ​ ឃ្លោក ធ្វើ​ជា​អនុប្រធាន​កិត្តិយស​សមាគម​សិល្បៈ​​​សាស្រ្តាចារ្យ​សិល្បៈ អៀង ស៊ីធុល បាន​ថ្លែង​ថា៖ «​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​បាន​ឯកភាព​​គ្នា​ដើម​ឆ្នាំ​ ២០១៧​ ភាពយន្ត​បរទេស​ទាំងអស់​នឹង​​ថត​​ម៉ោង​ចាក់បញ្ចាំង​ឲ្យ​ទៅ​នៅ​ម៉ោង​ស្អុយ​ហើយ​​ខ្សែ​ភាពយន្ត​ខ្មែរ​នឹង​ឡើង​មក​នៅ​ម៉ោង​មាស​វិញ​ម្តង»​៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក