ប្រមុខ​កងទ័ព​មី​យ៉ាន់​ម៉ា​៖ លោក​នឹង​ស្វាគមន៍​ប្រធានាធិបតី​ស្ត្រី​

ក្រុង​ណៃ​ពិដោៈ ប្រមុខ​កងទ័ព​ដ៏​មានអំណាច​របស់​​ មី​យ៉ាន់​ម៉ា ពីថ្ងៃ​អង្គារ​បាន​និយាយថា លោក​នឹង​ស្វាគមន៍​លទ្ធភាព​នៃ​ប្រធានាធិបតី​ស្ត្រី ជាស​ម្តី​ដែល​នឹង​ក្លាយ​ជាការ​លួង​ចិត្ត​បន្តិចបន្តួច​ចំពោះ​មេដឹកនាំ​ប្រឆាំង លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​ត្រូវគេ​រារាំង​ពី​តំណែង​នោះ​។​

​មី​យ៉ាន់​ម៉ា​ នឹងធ្វើ​ការបោះឆ្នោត​សភា​នៅក្នុង​ខែ​ វិ​ចិ្ឆ​កា ​និង​ទោះបីជា​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​ លោកស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវបាន​រំពឹងទុក​ថា នឹង​ទទួលបាន​សំឡេងឆ្នោត​ច្រើនក្តី ក៏​លោកស្រី​នឹង​មិនអាច​ក្លាយជា​ប្រធានាធិបតី​ដែរ​។

​នៅក្រោម​រដ្ឋធម្មនុញ្ញ​ដែល​ព្រាង​ដោយ​យោធា​មួយ ប្រទេស​នេះ មិនអាច​ត្រូវបាន​ដឹកនាំ​ដោយ​នរណាម្នាក់​ដែលមាន​កូន​កើត​នៅ​បរទេស​ទេ​។ កូនៗ​របស់លោក​ស្រី ស៊ូ​ជី បានកើត​នៅ​​អង់​គេ្ល​ស ដែល​ឪពុក​ជា​ជនជាតិ​អង់​គេ្ល​ស​។​

​ប៉ុន្តែ​ នៅក្នុង​បទ​សម្ភាស​ដ៏​កម្រ​មួយ ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ លោក​ឧ​ត្ត​ម សេនីយ៍ មីន អ៊ុង​លាំង បាន​និយាយថា លោក​គ្មាន​បញ្ហា​ជាមួយ​ប្រទេស​ធ្លាប់​គ្រប់គ្រង​ដោយ​របប​យោធា​ដែល​ត្រូវបាន​ដឹកនាំ​ដោយ​ស្ត្រី​មួយថ្ងៃ​នោះទេ​។​

Content image - Phnom Penh Post

ប្រមុខ​កងទ័ព​មី​យ៉ាន់​ម៉ា លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​លាំង ថ្លែង​ទៅ​អ្នកកាសែត​ក្នុង​កិច្ចសម្ភាសន៍​មួយ​។ AFP

​ប្រមុខ​កងទ័ព​នោះ បាន​និ​​យាយ​នៅឯ​ជំនួប​មួយ​នៅក្នុង​បរិ​​វេណ​យោធា​មួយ​នៅ​រដ្ឋ​ណៃ​ពិ​​ដោ​ថា​៖«​ខ្ញុំ​ស្វាគមន៍​ពួកគេ​។ ​មិន​ថា​ពួកគេ​ជា​បុរស ឬ ស្ត្រី​ដែល​បម្រើ​កិច្ចការ​នេះ​ទេ ខ្ញុំ​ស្វាគមន៍​ពួកគេ​ទាំងអស់​»​។

​លោក​បាន​និយាយថា​៖ «​យើង​បាន​មកដល់​ទីនេះ ដំណាក់កាល​នេះ ដោយសារ​ម្តាយ​របស់​យើង​ចិញ្ចឹម​និង​អប់រំ​ពួកយើង ដោយបាន​បន្ថែមថា​លោក​ក៏បាន​តែងតាំង​ស្ត្រី​ជាច្រើន​ឲ្យ​ទៅកាន់​តំ​​ណែ​ង​ជាន់ខ្ពស់​នៅក្នុង​ជួរ​កងទ័ព​ដែរ​។ ឥឡូវនេះ មាន​មន្ត្រី​ជា​ស្ត្រី​ច្រើន​ក្នុង​កងទ័ព​របស់​យើង ដែលមាន​សមត្ថភាព​។​

​អ្នកបោះឆ្នោត​ប្រហែល​ ៣០​ លាន​នាក់ ត្រូវបាន​រឹ​ពឹង​ទុក​នឹង​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​ ៨ ខែ វិច្ឆិកា​ ដើម្បី​អ្វីដែល​ក្រុម​អ្នកសង្កេតការណ៍​សង្ឃឹម​ថា នឹង​ជាការ​បោះឆ្នោត​សេរី​បំផុត​ជាច្រើន​ទសវត្ស​រ៍ហើយ​នោះ​៕

លោកអ្នកអាចអានពត៌មានផ្សេងទៀត ពីអ្នកណិពន្ធ