កាសែត New York Times ថ្ងៃ​នេះ​មិន​ត្រូវ​​បានគេ​ឲ្យ​​បោះ​ពុម្ភ​នៅ​ថៃ ព្រោះ​​​សរសេរ​ពាក់ព័ន្ធ​នឹង​ស្តេច

Cambodia Website Design

ក្រុង​បាងកក៖ កាសែត New York Times បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា រោង​ពុម្ព​ជា​ដៃគូ​​នៅ​ក្នុង​ប្រទេស​ថៃ ​បាន​បដិសេធ​ក្នុង​ការ​បោះពុម្ព​កាសែត​​ខ្លួន ​ដោយសារ ​អត្ថបទ​ទំព័រ​មុខ​​របស់​កាសែត​អន្តរជាតិ​មួយ​នេះ ​សរសេរ​​ពាក់ព័ន្ធ​ទៅ​នឹង​ស្ថានភាព​ សុខភាព​របស់​ព្រះមហាក្សត្រ​ ថៃ ​ដែល​កំពុង​មាន​ជម្ងឺ។

ស្ថានភាព នៃ​​ព្រះរាជ​សុខភាព​​ព្រះមហាក្សត្រ ភូមិវិបុល អាឌុលយ៉ាដេត ដែល​មាន​ព្រះជន្ម ៨៧ និងជា​​ព្រះមហាក្សត្រ​គ្រងរាជ្យ​យូរ​បំផុត​របស់​ពិភពលោក គឺ​ជា​ប្រធាន​បទ​ដ៏​ចម្រូង​ចម្រាស​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ថៃ។

របប​រាជា​និយម​ត្រូវ​បាន​ការពារ​ដោយ ច្បាប់​ការពារ​ព្រះមហាក្សត្រ និង​ត្រូវ​កាត់​ទោស​មាន​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​ ក្នុង​​ពិភពលោក​ចាប់​តាំង​ពី​យោធា ​បាន​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ក្នុង​ប្រទេស​នេះ​ កាល​ពី​ឆ្នាំ​មុន​។

Cambodia Website Design

កាសែត The New York Times បាន​និយាយ​នៅ​ក្នុង​លិខិត​មួយ​សម្រាប់​អតិថិជន​របស់​ខ្លួន​ដែល​បាន​ជាវ​ជា​ប្រចាំ​ថា៖ «ការបោះពុម្ព​កាសែត New York Times អន្តរជាតិ (New York Times Internationals) នៅ​ថ្ងៃ​នេះ​មិន​ត្រូវ​បាន​​​បោះពុម្ព​នៅ​ក្នុង​ប្រទេស​ថៃ​ឡើយ ​ដោយសារ​មាន​​អត្ថបទ​ ដែល​​​រោង​ពុម្ពដែល​​​បាន​ចុះ​កិច្ច​សន្យា​ក្នុង​ស្រុក​​ជាមួយ​យើង បាន​ចាត់​ទុក​ថា​ ជា​បញ្ហា​រសើប​មិន​អាច​បោះ​ពុម្ភ​បាន»។

កាសែត​​​បន្ត​ថា៖ «ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ​តែ​ខាង​រោង​ពុម្ព និង​មិន​បាន​ទទួល​ការ​គាំទ្រ​ ខាង​​កាសែត New York Times អន្ដរជាតិ​នោះ​ឡើយ»។

ទីភ្នាក់ងារ AFP បាន​ព្យាយាម​ទាក់ទង​ខាង​រោង​ម៉ាស៊ីន​បោះពុម្ព​នៅ​ក្នុង​ប្រទេស​ថៃ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ ប៉ុន្តែ​​ មិន​ទទួល​បាន​ជោគជ័យ​ទេ។

សូមបញ្ជាក់ថា នៅ​ក្នុង​ប្រទេស​ថៃ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក និង​អន្តរជាតិ​មាន​ទម្លាប់​ពិនិត្យ​ដោយ​ខ្លួន​ឯង​នៅ​ពេល​ដែល​មាន​ការ​យក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​ព្រះរាជវាំង ដោយសារ​ភ័យ​ខ្លាច​ធ្លាក់​ទៅ​ក្នុង​ការ​ប្រព្រឹត្ត​កំហុស ដែល​អាច​ជាប់​ពន្ធ​នាគារ​ដល់​ទៅ ១៥ ឆ្នាំ​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ទាយាទ ឬ​រាជានុសិទ្ធិ​ជា​ដើម៕

You might also like More from author

Comments are closed.