បន្ទប់​ខារ៉ាអូខេ​ ចល័ត​ មានលក់​ម៉ាំ​ ថែមចម្រៀង និងជួលគិត​ជា​ម៉ោង

5
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ភ្នំពេញ: គ្រួសារ​យុវជន​លក់ម៉ាំល្ហុង​ រ័ត្ន មុនី គិត​ថា លោកជា​មនុស្ស​ឆ្កួត​ដោយសារតែ​លោក​កែច្នៃ​ម៉ូតូ​របស់​ខ្លួន​ទៅជា​បន្ទប់ ខារ៉ាអូខេ ​ចល័ត​ ដែល​តុបតែង​ពន្លឺ​ភ្លើង​ពណ៌​គួរ​ឲ្យ​ចង់​ច្រៀងលេង​កម្សាន្ដ​។

យុវជន​ មុនី វ័យ ២៧ ឆ្នាំ បាននិយាយ​ថា​៖ «​ម្ដាយ​របស់​ខ្ញុំ​ស្រែកខ្លាំង​ៗ​ដាក់ខ្ញុំនៅពេល​គាត់​បាន​ឃើញ​ខ្ញុំ​តុប​តែង​ម៉ូតូ​បែបនេះ​ ខណៈ​មិត្តភក្ដិ​របស់​ខ្ញុំ​ខ្លះ​ទៀត​លែងចង់​រាប់​អាន​ខ្ញុំដោយសារតែ​ពួកគេ​ខ្មាស​អ្នក​ដទៃ​។ ពួកគេ​ប្រាប់​ថា ខ្ញុំធ្វើ​អ្វី​ឆ្កួត​ៗតាមផ្លូវ»។

ខារ៉ាអូខេ​ចល័ត ដែល​បំពាក់​លើ​ម៉ូតូ​ធំ​ម៉ាក Honda CBR ជាមួយ​នឹង​ឆាកតូច​មួយតុបតែងអំពូល​ភ្លើង​រាត្រី​មួយ​គូ​​ និង​ផ្កា​ភ្ញី មីក្រូហ្វូន​ ឧបករណ៍​សារ៉េ​ភ្លេង និង​​គ្រឿង​បំពង​សំឡេង ព្រមទាំងទូរទស្សន៍ និង​ឧបករណ៍​ថាច់​ស្គ្រីន​សម្រាប់​ជ្រើស​រើស​បទ​ចម្រៀង​ផង​ដែរ​។

Cambodia Website Design

អតិថិជន​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​ច្រៀង​ចម្រៀង​មួយ​បទរាល់​ការ​ទិញ ​ម៉ាំល្ហុង បាយ និង​ភេសជ្ជៈ​​ចាប់​ពី​តម្លៃ​ ៤ ០០០ រៀល​ ឬក៏ពួកគេអាច​ច្រៀង​ចម្រៀង​​ជាច្រើនបទ​ពេញមួយម៉ោង​ដោយ​គ្រាន់​តែ​ចំណាយ ២៤ ០០០ រៀល​។

លោក មុនី បាន​រំឭក​ថា ក្រោយពីលោក​ចាប់ផ្ដើមលក់​ម៉ាំល្ហុងកាល​ពី​ឆ្នាំមុន អតិថិជន​តែងតែសំណូមពរឲ្យ​លោក​​ច្រៀង​ តែ​លោក​មិនអាចច្រៀង​បទ​ចម្រៀង​អស់​នោះ​ទេ​។

លោក​នឹកឃើញ​ទិញ​ទូរទស្សន៍ និង​​មីក្រូហ្វូន​ ហើយមិនយូរប៉ុន្មាន​អតិថិជន​ក៏​មាន​ចិត្ត​ចង់​សប្បាយផង​ដែរ។

កាល​ពី​ខែ​ឧសភា​លោក​បាន​បង្កើតជា​បន្ទប់​ចម្រៀង​ខារ៉ាអូខេ​តែ​ម្ដង។ ជម្រើសបទ​ចម្រៀង​របស់​ មុនី មាន​ច្រើន​សម្បូរ​បែប​ចាប់​ពីចង្វាក់ប៉ុប ប្រពៃណី និង​ចម្រៀង​អន្ដរជាតិ​ ដូចជា ថៃ កូរ៉េ ចិន វៀតណាម អង់គ្លេស និង​អាមេរិក។

លោក​បាន​និយាយ​ថា ជួន​កាល​ លោក​ត្រូវបាន​ជួល​នៅ​ក្នុង​ពិធី​ជប់លៀងដែល​គិត​ថ្លៃ​មួយ​ម៉ោង​ចាប់​ពី ៦ ទៅ ១០ ដុល្លារ​អាស្រ័យ​លើ​ទីតាំង​។

ប៉ុន្ដែ​ ខារ៉ាអូខេ​ចល័ត​របស់លោក​តែងតែ​ត្រាច់ចរ​លក់​ម៉ាំ​ល្ហុង និង​បាយក្នុងទីក្រុង​ពី​ចន្លោះ​​ម៉ោង ៣ រសៀល​រហូតដល់វេលាកណ្ដាល​អធ្រាត្រ​។

អ្នកលក់​ម៉ាំ​ ដែលជាម្ចាស់​ជំនួញ​សំណង់​ដែក​ បាន​បន្ដ​ថា លោកមាន​គម្រោង​ធំ​ក្នុង​ការ​ពង្រីក​របរ​ទាំង​ពីរ​ ដោយបន្ដ​បង្កើត​ខារ៉ាអូខេ​ចល័ត ៣ ផ្សេងទៀត​ឲ្យ​បងប្អូន​មើល​ការខុស​ត្រូវ​ និង​បើក​ហាងលក់ម៉ាំ​បន្ថែម​ផង​ដែរ​។

ពេល​នេះ គ្រួសារ​របស់​លោក​លែង​គិតថា លោក​ជា​មនុស្សឆ្កួត​ទៀត​ហើយ​។ ប៉ុន្តែ​អ្នក​ខ្លះ​នៅ​តែស្នើឲ្យ​លោក​បញ្ឈប់​របរ​លក់​ម៉ាំ​ទៀតទៅ។​

លោក​បាន​បញ្ជាក់​ថា​៖ «​ប៉ុន្ដែ​ខ្ញុំ​បាន​សួរ​ពួកគេវិញថា ហេតុ​អ្វី​ខ្ញុំ​ត្រូវ​បញ្ឈប់​ខណៈ​កំពុង​លក់​ដាច់ខ្លាំង​បែបនេះ?​ ខ្ញុំ​បាន​រក​ចំណូល​ចាប់​ពី​ ១០ ម៉ឺន​ ទៅ ១២ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ពី​ការ​លក់​ម៉ាំល្ហុងនេះ»៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក