អតីតគ្រូ​បង្វឹក Lyon លោក Garde អាចទៅ Aston Villa

2
Cambodia Website Design

ក្រុងឡុងដ៍: អតីត​គ្រូបង្វឹក​របស់ក្លិប Lyon លោក Remi Garde បានក្លាយជាបេក្ខ​ភាពនាំ​មុខគេ​ក្នុងការ​ចូល​ជំនួស​កន្លែង​របស់លោក Tim Sherwood ក្នុង​នាមជា​​អ្នកចាត់​ការ​ទូទៅ​របស់ក្លិប Aston Villa។

អតីត​ខ្សែបម្រើ​របស់​ក្លិប Arsenal រូបនេះ ដែល​ធ្លាប់​បាន​ពិភាក្សា​ជា​មួយ​នឹងក្លិប Newcastle United កាល​ពី​រដូវ​កាល​មុន និងទើបតែបាន​ច្រាន​ចោល​សំណើ​មួយ​កាល​ពីពេលថ្មីៗនេះ​ពី​សំណាក់​ក្លិប Sunderland នោះ កំពុងទំនេរ​ពី​ការងារ ក្រោយ​ពី​ចាកចេញ​ពីក្លិប Lyon កាល​ពីឆ្នាំ ២០១៤ ដើម្បី​សម្រាក​សម្រាប់​ហេតុផលផ្ទាល់​ខ្លួន​។

លោក​បាន​ចំណាយពេល ៣ ឆ្នាំក្នុង​នាម​ជា​គ្រូ​បង្វឹក​នៅឯ Lyon និង​បាន​ដឹកនាំ​ឲ្យ​ពួកគេ​ឈ្នះពាន French Cup ក្នុងឆ្នាំ ២០១២ ក្រោយពី​បាន​ឈ្នះពាន Premier League កាលពីឆ្នាំ ១៩៩៨ ក្នុង​នាម​ជាកីឡាករ​ម្នាក់​ជាមួយ​នឹង​ក្រុមកាំភ្លើងធំ​។

Cambodia Website Design

លោក Garde គឺជាបេក្ខ​ភាព​នាំមុខគេក្នុង​ក្រុម​ហ៊ុន​ភ្នាល់​ផ្សេង​ៗ ខណៈ​ដែល​លោក Nigel Pearson អតីត​​គ្រូ​បង្វឹក​​របស់​ក្លិប Leicester លោក Brendan Rodgers ដែល​ទំនេរ​ ក្រោយ​ពីចាកចេញ​ពី​ក្លិប Liverpool និង​លោក David Moyes ដែល​ទើប​​តែ​ដឹក​នាំ​នៅ​ក្លិប Real Sociedad ក៏ត្រូវបានគាំទ្រផងដែរ។

បើ​យោង​ទៅ​តាម​កា​សែតកីឡា​ប្រចាំ​ថ្ងៃ​របស់​បារាំង L’Equipe បញ្ហា​មួយ​សម្រាប់​លោក Garde គឺ​ការនាំមុខ​បុគ្គ​លិកគ្រូ​បង្វឹក​ដែល​លោកចង់បាន។

លោក Garde នឹង​នាំ​យកលោក Bruno Genesio និង​លោក Gerald Baticle ពី​ក្លិប Lyon ឲ្យ​ចូល​រួម​ជា​មួយ​នឹង​រូប​លោក ប៉ុន្តែ បុរសទាំងពីររូប​នេះ​នៅ​តែ​ធ្វើ​ការ​ឲ្យ​ក្លិបស្ថិ​តក្នុង​ក្របខ័ណ្ឌ Ligue 1 មួយ​នេះ​។ Aston Villa បាន​បណ្តេញ​លោក Sherwood កាល​ពី​ថ្ងៃ​អាទិត្យ ក្រោយ​ពី​ពួកគេ​ធ្លាក់ទៅឈរ​នៅ​បាត​តារាង​នៃ​ក្រប​ខ័ណ្ឌ Premier League បន្ទាប់​ពី​រងបរាជ័យ ៦ លើក​ជាប់ៗគ្នា។

លោក Sherwood បាន​ចំណាយ​ពេល​ត្រឹមតែ ៨ ខែប៉ុណ្ណោះ​ក្នុង​កិច្ចសន្យា​រយៈពេល ៣ ឆ្នាំ​កន្លះរបស់លោក ហើយ​​ការ​បណ្តេញ​លោក​ចេញបានកើត​ឡើង ក្រោយ​ពី​ការ​រងបរាជ័យ ២-១ កាល​ពី​ថ្ងៃ​សៅរ៍​ក្រោម​ស្នា​ដៃ​ក្រុម Swansea​។

អតីត​​គ្រូ​បង្វឹក​របស់​​ក្លិប Tottenham រូប​នេះ បាន​ទទួល​ស្គាល់​ថា លោក​​ពិត​ជា​ខកចិត្ត​ក្នុង​ការត្រូវបាន​បណ្តេញ​ចេញ​នៅ​ពេល​ដែល​លោក​បាន​បង្ហាញ​មុខ​ជាលើក​ទី ១ បន្ទាប់​ពី​​ការ​បណ្តេញ​ចេញ​របស់លោក​ក្នុងសេច​ក្តី​ថ្លែង​ការណ៍​មួយ​តាម​រយៈ​សមា​គមអ្នកចាត់ការ​ទូទៅ​ប្រចាំ​លីក​។

លោក Sherwood បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិតជាខក​ចិត្តណាស់​ដែល​ខ្ញុំមិនអាចបន្ត​​តួនាទី​របស់​ខ្ញុំ​បានក្នុង​នាម​ជា​អ្នកចាត់ការទូទៅ​​របស់​ក្លិប Aston Villa​»៕

Comments

comments

You might also like More from author