ផ្ទុះ​​​​មីន​​តោន​​ ​​ងាប់​​​​គោ​​​៣​​​ក្បាល​​ ​​និង​​​​ពស់វែក​​​​មួយ​​​​ក្បាល​​ ​​នៅ​​​​ឃុំ​​​​អូរ​​​​បី​​​​ជាន់​​

10411132_1626543664261420_2429069653377188878_n​​​​មានជ័យ​​ :​​កាលពី​​​​ថ្ងៃ​​​​ទី​​​២​​៥​ ​​ខែ​​​​តុលា​​ ​​ឆ្នាំ​​​២​​០​​១​​៥​ ​​កន្លងទៅ​​​​នេះ​​ ​​ស្ថិតនៅ​​​​ភូមិ​​​​ប្រាសាទ​​ ​​ឃុំ​​​​អូរ​​​​បី​​​​ជាន់​​ ​​ស្រុក​​ ​​អូ​​​​ជ្រៅ​​ ​​ខេត្ត​​​​បន្ទាយ​​​​មានជ័យ​​​។​ ​​សត្វ​​​​គោ​​​៣​​​ក្បាល​​ ​​ក្នុងចំណោម​​​​គោ​​​​ជាច្រើន​​​​ក្បាល​​ ​​បាន​​​​ងាប់​​​​នៅ​​នឹង​​​​កន្លែង​​ ​​និង​​​​ពស់វែក​​​​មួយ​​​​ក្បាល​​ ​​ក៏បាន​​​​ងាប់​​​​ផង​​​​ដែរ​​ ​​ក្នុង​​​​ហេតុការណ៍​​ ​​ផ្ទុះ​​​​មីន​​តោន​​​​មួយ​​​​គ្រាប់​​ ​​សមត្ថកិច្ច​​​​នគរបាល​​​​ការពារ​​​​ព្រំដែន​​ ​​នៅក្បែរ​​​​កន្លែង​​​​កើតហេតុ​​ ​​បាន​​​​និយាយ​​​​ថា​​ ​​ក្នុង​​ ​​ហេតុការណ៍​​​​នោះ​​ ​​មិន​​​​បណ្តាល​​​​អោយ​​​​ប្រជាពលរដ្ឋ​​ ​​ណា​​​​ម្នាក់​​ ​​រង​​​​របួស​​​​ទេ​​ ​​ប៉ុន្តែ​​​​ធ្វើ​​​​អោយ​​​​ពួកគេ​​ ​​មានការ​​​​ភ័យខ្លាច​​ ​​និង​​តត់​ស្លុត​​​យ៉ាង​​​​ខ្លាំង​​ ​​ខណៈ​​​​ពេល​​​​ដែល​​​​ប្រជាពលរដ្ឋ​​ ​​បាន​​​​យក​​​​គោ​​​​ទាំងនោះ​​ ​​ទៅ​​​​អោយ​​​​ស៊ី​​​ស្មៅ​​។​ ​​សមត្ថកិច្ច​​ ​​បាន​​​​បញ្ជាក់​​​​ថា​​ ​​ការ​​​​ផ្ទុះ​​​​មីន​​​​នោះ​​ ​​គឺ​​​​កើតហេតុ​​​​ឡើង​​ ​​បន្ទាប់ពី​​​​អ្នក​​ស្រុក​​​​មួយ​​​​ក្រុម​​ ​​នាំគ្នា​​​​យក​​​​គោ​​​​ទៅ​​​​ឲ្យ​​​​ស៊ី​​​ស្មៅ​ ​​នៅ​​កន្លែង​​​​កើតហេតុ​​ ​​ហើយក៏​​​​គោ​​មួយ​​​​ក្បាល​​ ​​ក្នុងចំណោម​​​​ជា​​ ​​ច្រើន​​​​ក្បាល​​ ​​បាន​​​​ជាន់​​​​មីន​​តោន​​ ​​ក៏​​​​ផ្ទុះ​​ឡើង​​ ​​ដែល​​​​ជា​​ហេតុ​​​​បណ្តាល​​​​អោយ​​ ​​គោ​​​​សរុប​​​៣​​​ក្បាល​​ ​​និង​​​​ពស់វែក​​​​មួយ​​​​ក្បាល​​ ​​បាន​​​​ងាប់​​​​នៅ​​កន្លែង​​​​កើតហេតុ​​ ​​និង​​​​គោ​​មួយ​​​​ចំនួន​​ ​​បាន​​​​រង​​​​របួស​​​។​​​ក្រោយ​​​​ពី​​​​កើតហេតុ​​ ​​ម្ចាស់​​​​គោ​​ ​​បាន​​​​យក​​​​គោ​​យន្ត​​​កន្ត្រៃ​ ​​មក​​​​ដឹក​​​​សាកសព​​​​គោ​​ ​​យក​​​​ទៅ​​ផ្ទះ​​​​រៀង​​​ៗ​​​ខ្លួន​​ ​​ដើម្បី​​​​ទុក​​​​ធ្វើ​​ម្ហូប​​​។​ ​​សូម​​​​បញ្ជាក់​​​​ថា​​ ​​នៅ​​​​តំបន់​​​​កើតហេតុ​​ ​​មាន​​​​ករណី​​​​ផ្ទុះ​​​​មីន​​​​ជាបន្តបន្ទាប់​​ ​​បណ្តាល​​​​អោយ​​​​ប្រជាពលរដ្ឋ​​ ​​រង​​​​របួស​​ ​​និង​​​​ស្លាប់​​ ​​ក៏​​​​មិន​​​​តិច​​​​ដែរ​​​៕​

You might also like More from author

Comments are closed.