ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា

1
Cambodia Website Design

1e760bc2-a2d6-47b1-8e69-99c2fe00d4d1រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ចាប់ខ្លួន​យក​មក​សួរនាំ បន្ទាប់​ពី​បុរស​រូប​នោះ​បាន​យក​ដាវ​​កាប់​អនុប្រធាន​ភូមិ​ម្នាក់​តែ​មិន​បណ្តាល​ឲ្យ​រង​របួស​នោះ​ទេ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២៩ តុលា ២០១៥ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២២ ផ្លូវ​៥០៨ ភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

សមត្ថកិ្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​​ឈ្មោះ រឿ​ន កាដូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២៥ ផ្លូវ​៥០៨ ភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។ ចំណែក​ជន​រង​គ្រោះ​ទី​១ ឈ្មោះ ចាន់ ស៊ី​ណា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខ​របប​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​២២ ផ្លូវ​៥០៨ ភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​ ឯជន​រង​គ្រោះ​ទី​២ ឈ្មោះ សេក សម្បត្តិ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​អនុប្រធាន​ភូមិ ស្នាក់​នៅផ្ទះ​លេខ​៤៣ ផ្លូវ​៥០៨ ភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ ចាន់ ស៊ី​ណា កំពុង​អង្គុយ​លេង​នៅ​មុខ​ផ្ទះ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ រឿ​ន កាដូ ដើរមក​សួរ​ជន​រង​គ្រោះ​ថា កាលពី​ថ្ងៃមុន​ម៉េច​បាន​វាយ​ប្អូន​របស់​គេ ពេល​នោះ​ក៏​បាន​ប៉ះ​ពាក្យ​សម្តី​គ្នា ហើយ​ជនសង្ស័យ​បាន​យក​ជំ​ពាម​បាញ់​គ្រាប់ឃ្លី​បាញ់​ចំ​ក្បាល​ផ្នែក​ខាងស្តាំ បណ្តាល​ឲ្យ​រង​របួស​មួយ​កន្លែង ។ ជន​រង​គ្រោះ​ក៏​បាន​រាយ​កាណ៍​ទៅ​ប្រាប់​អនុប្រធាន​ភូមិ​ឲ្យ​មក​ជួយ​អន្តរា​គមន៍ ពេល​នោះ​លោក​អនុប្រធាន​ភូមិ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប ១B១៧៩៥ មក​ដល់ ស្រាប់តែ​ជនសង្ស័យ​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ទាញ​យក​ដាវ​សាំ​មូ​រ៉ៃ​មក​កាប់​លើ​គាត់ តែ​សំណាងល្អ​គាត់​គេច​ផុត ក៏​ត្រូវ​ម៉ូតូ​បណ្តាល​ឲ្យ​ដាច់​ក្បាល​ខាងស្តាំ ។ ភ្លាម​ៗ​នោះ លោក​អនុប្រធាន​ភូមិ​បាន​រាយ​កាណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ឲ្យ​មក​ជួយ​អន្តរា​គម៍ និង​ឃាត់​ខ្លួន​​ជនសង្ស័យ និង​ដាវ​សាំ​មូ​រ៉ៃ​១ រួច​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ។

Cambodia Website Design

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ ព្រមទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​អធិការ​ដ្ធា​ន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ដោយ​ចោទ​ប្រកាន់​ពី​បទ​បង្ករបួស​ស្នាម​ដោយ​ចេតនា ៕

You might also like More from author

Comments are closed.