អ្នកជំនាញអះអាងថា៖ ស្លឹកទៀបបារាំងព្យាបាល ជំងឺមហារីកមានប្រសិទ្ធភាពជាងការព្យាបាលដោយគីមី

8
Cambodia Website Design

យើងបានចេញផ្សាយ ២ អត្ថបទមកហើយ ស្តីអំពី ផ្លែ និង ស្លឹកទៀបបារាំង អាចព្យាបាល​ ជំងឺបានច្រើនប្រភេទ ពិសេសជំងឺ​មហារីក ប៉ុន្តែមិនទានមានអ្នកជំនាញ អះអាងនៅឡើយ ឥឡូវនេះ យើងសូម​លើកយកការអះអាង ពីក្រុមជំនាញដូច​ខាង​ក្រោម ។

ខាងក្រុមវិទ្យាសាស្ត្រពេទ្យ ដែលធ្លាប់បានវិភាគ ទៅលើស្លឹកផ្លែទៀបបារាំងស្ងួត ហើយយកទៅ សាកល្បង ជាមួយ​ដុំសាច់​មហារីកថ្លើម បានលទ្ធផលថា ក្នុងស្លឹកនោះ មានសារធាតុ Annonaceous acetogenins) អាច ប្រឆាំង បំផ្លាញកោសិកា​មហា​រីកគ្រប់ប្រភេទ, សម្លាប់មហារីកក្នុងថ្លើម ។ ឯមហាវិទ្យាល័យ ខាតាលីក របស់កូរ៉េខាងត្បូង បានអះអាងដែរថា ទឹកផ្លែទៀប​បារាំង មានឥទ្ធិពលដ៏មាន ប្រសិទ្ធភាព សម្លាប់ កោសិកា មហារីក ជាងការព្យាបាល ដោយគីមី ១ មុឺនដង ដោយមិនប៉ះពាល់​ដល់ កោសិកាៗដទៃ ​របស់មនុស្ស ឡើយ ។ យើងគ្រាន់តែ​យកស្លឹកស្ងួត មកឆុងជាតែផឹក ដោយស្លឹក ១ ពែង ទឹក ១ លីត្រ ដាំឱ្យពុះ បន្ទាប់មក បន្ថយភ្លើងឱ្យទាប ២០ នាទីផឹក ៣ ពែង​ក្នុងមួយថ្ងៃ មុនទទួលទានអាហារ ។

ក៏ប៉ុន្តែស្លឹកផ្លែទៀបបារាំង មានសារធាតុមួយ ដែលបំពុលដល់កោសិកាប្រសាទផងដែរ ។ ការសិក្សានេះ​បានរកឃើញទៅលើ​សត្វកណ្តុរ ដែលយកស្លឹកទៀបបារាំងក្នុងបរិមាណខ្ពស់ នឹងអាចប៉ះពាល់ដល់​មុខងារ​តម្រងនោម និង អាចឈានទៅខ្សោយ​តម្រងនោមបាន ។

Cambodia Website Design

សម្រាបមនុស្សយើង នៅពេលដល់ដំណាក់កាលមួយ ដែលពេទ្យវិទ្យាសាស្ត្រ ព្យាបាលថ្លៃ និង មិនអាចព្យាបាល​ឱ្យសះ​ស្បើយ​បាន នោះមានតែជម្រើសមួយ នៅនាទីចុងក្រោយ គឺ «ឱសថបូរាណ ដូចជាស្លឹក ប្ញសឈើ ផ្លែឈើ» ដោយគ្រាន់តែ​យក​មកប្រើ តាមក្បួនវិភាគ ឱ្យបានត្រឹមត្រូវប៉ុណ្ណោះទៅ ៕

Comments

comments

You might also like More from author