ដឹងទេថា ​ស្លឹកទៀបបារាំង ព្យាបាលជំងឺមហារីក ១០០%

0
Cambodia Website Design

​នេះ​ជា​បទពិសោធ​មួយ របស់​អ្នកស្រុក​នៅ​ខេត្ត​ឈៀង​រ៉ា​យ ប្រទេស​ថៃ ដែល Share ព័ត៌មាន​នេះ​ឱ្យដឹងថា បាន​ផឹកទឹក​ស្លឹក​ទៀបបារាំង ព្យាបាល​រោគ​មហារីក​ជា ១០០% ។​​កាលពី​ថ្ងៃទី ២៥ មេសា ២០១៥ គេហទំព័រ​របស់​ថៃ​មួយ​ផ្សាយ​ថា លោក ភិ​នី​ច សែង​រ៉​យ អាយុ ៥២ ឆ្នាំ បាន​បញ្ជាក់ថា គាត់​បាន​យកឈ្នះ​រោគ​មហារីក ដោយ​ការ​ផឹកទឹក​ស្លឹក​ទៀបបារាំង ។ គាត់​បាន​រៀបរាប់ថា គាត់​ចាប់ផ្តើម​ឈឺ​នៅត្រង់​ក ហាក់​មាន​ដុំ​សាច់​មួយ​ដុំ​នៅត្រង់​នោះ គាត់​បាន​ព្យាយាម​ព្យាបាល តាម​ធម្មជាតិ​ផង តាម​វេជ្ជសាស្ត្រ​ផង តែ​មិនជា រហូតដល់​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៤ ដុំ​សាច់​នោះ​ចាប់ផ្តើម​បែក ទើប​គាត់​ចូល​ព្យាបាល​នៅ​មន្ទី​ពេទ្យ ។ គ្រូពេទ្យ​បាន វិនិច្ឆ័យ​ថា ជា​រោគ​មហារីក​កូនកណ្តុរ ។ ក្រោយមក​គាត់​ក៏បាន​ត្រឡប់ទៅផ្ទះ​វិញ រួច​ស្វែង​រក​គ្រូពេទ្យ​ជំនាញ​ខាង​មហារីក មក​ព្យាបាល​នៅផ្ទះ និង រហូត​ទៅ​ពេទ្យ​ឈៀង​រ៉ា​យ គ្រូពេទ្យ​ប្រាប់ថា មហារីក​កូនកណ្តុរ​បែក និង មាន​ឈាម​ហូរ​ជាប់ និង អាច​រាល​ទៅ​សួត និង ថ្លើម​ទៀតផង​, គាត់​អស់សង្ឃឹម ក៏​ត្រឡប់មកផ្ទះ​វិញ ជា​លើក​ទី ២ ហើយ​ដុំ​សាច់​ចាប់ផ្តើម​ធំ​ឡើងៗ ។

​ចៃដន្យ ថ្ងៃមួយ មាន​ប្អូនប្រុស​ម្នាក់ ធ្វើការ​នៅ​ស្ថាប័ន នៃ​មហាវិទ្យាល័យ​ជុ​ឡា​ឡុងកន បាន​ណែនាំ​ឱ្យ​គាត់ យក​ទឹក​ស្លឹក​ផ្លែទៀប​បារាំង​ផឹក ។ គាត់​បាន​ទៅរក​ស្លឹក​ផ្លែទៀប​បារាំង នៅឯ​ខេត្ត​ឡាំ​ភូ​ន យកមក​ដាំ រហូត​ឱ្យ​ឡើង​ពណ៌​ខ្មៅ មក​ផឹក ៣ ដង ។​

​ក្រោយពី​ផឹក​បាន ២០ ថ្ងៃ ឈាម​លាយ​ហូរ និង ដុំ​សាច់​ចាប់ផ្តើម ចាប់ផ្តើម​ស្រក ។ គាត់​បាន​ទៅ​ជួប គ្រូពេទ្យ​ដើម្បី​ត្រួតពិនិត្យ​ជំងឺមហារីក កាលពី​ថ្ងៃទី ២៧ មីនា ២០១៥ កន្លងទៅ គ្រូពេទ្យ​ក៏​ភ្ញាក់ផ្អើល ដោយ​ត្រួតពិនិត្យ​ទៅ លែង​រាលដាល​ទៅ សួត ថ្លើម ចំណែក​ដុំ​សាច់​នៅ​ក ក៏​បាត់ទៅ ។ បណ្តា​គ្រូពេទ្យ​មិន​ចង់​ជឿ តែ​សភាព​ជំងឺ​ល្អ​ឡើងវិញ ។

Cambodia Website Design

​បច្ចុប្បន្ន ជំងឺមហារីក​របស់គាត់ ហាក់​ធម្មតា​ទៅហើយ អាច​ធ្វើការ​ប្រចាំថ្ងៃ និង បើកឡាន​បាន​ដូចដើម ។ លោក ភិ​នី​ច បញ្ជាក់​ចុងក្រោយ​ថា គាត់​ផឹក​តែ​ទឹក​ស្លឹក​ទៀបបារាំង​ទេ លែង​ហូប​ថ្នាំ​អ្វី​ឡើយ ។​

​ខាងលើនេះ​ជា បទពិសោធ​ជាក់ស្តែង​មួយ ដែល​បង្ហាញថា ស្លឹក​ផ្លែទៀប​បារាំង អាច​ព្យាបាល​ជំងឺមហារីក​បាន ។ កន្លងមក​សារព័ត៌មាន​បរទេស ក៏​ធ្លាប់បាន​ផ្សាយ​ថា ញាំ​ផ្លែទៀប​បារាំង ក៏​អាច​ព្យាបាល​ជំងឺមហារីក​បានដែរ ។ ប៉ុន្តែ​គ្រាន់តែ​ថា មិនទាន់មាន​ផ្នែក​វេជ្ជសាស្ត្រ ធ្វើការ​ពិសោធ និង អះអាង​ដូច្នោះ​ឡើយ​, តែបើ​ស្លឹក​ទៀបបារាំង ស័ក្តិសិទ្ធិ​ដូច្នេះ​មែន គួរ​អបអរ សប្បាយរីករាយ ព្រោះ​វា​ងាយ​រក និង ងាយ​ដាំ នៅ​ស្រុក​ខ្មែរ​យើង​ក៏​ងាយ​ដាំ​បានដែរ៕

You might also like More from author

Comments are closed.