ខេមបូភេគ – ទំព័រព៌តមានកម្ពូជា​ – ពត៌មានសំបូរបែបសម្រាប់អ្នក

Blog

 Breaking News
  • អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ (ភ្នំពេញ)៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅ...
  • អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដីពលរដ្ឋ​ខ្មែរ​ជាង៦​សែន​នាក់​ អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដី លើកឡើងថា ពលរដ្ឋខ្មែរប្រមាណ៦សែននាក់ជាពិសេសកុមារ មានអាការៈពិបាកក្នុងការនិយាយ ហើយសេវាព្យាបាលអាការៈនេះនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ លោក ណឹម សុភ័ក្រ្តបញ្ញានៃ VOA បានសម្ភាសអ្នកស្រី Claire Salter អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដីនៃមន្ទីរព្យាបាល Happy Kids Clinic អំពីកង្វះសេវាព្យាបាលនិងបញ្ហាពិបាកនិយាយនេះដូចតទៅ៖...
  • ករណីឆ្លងថ្មីនៃវីរុស HIV ចំនួន៣១៩ បានផ្ទុះឡើងក្នុងប្រទេសសិង្ហបុរី គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ប្រភព ៖ Fresh News (សិង្ហបុរី)៖ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ការឆ្លងថ្មីនៃរីរុស HIV ដ៏កាចសាហាវនិងគ្មានថ្នាំព្យាបាលចំនួន៣១៩ករណី បានផ្ទុះកើតមានឡើងនៅក្នុងចំណោមពលរដ្ឋសិង្ហបុរី។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល (MOH) នៃប្រទេសសិង្ហបុរីផ្ទាល់ ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា ករណីឆ្លងចំនួន២០៦ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ និងបានរកឃើញថា៩៤ភាគរយ នៃករណីថ្មីទាំងនោះគឺជាបុរស ខណៈ៤៩.៥ភាគរយមានអាយុចាប់ពី២០ដល់៣៩ឆ្នាំ ហើយប្រហែលជា៣៨ភាគរយបានឈានដល់តំណាក់កាលចុងក្រោយទៅហើយ នៅពេលដែលពួកគេបានពិនិត្យឈាមរកឃើញថា មានផ្ទុកវីរុស HIV។ ទន្ទឹមគ្នានេះដែរ...
  • ត្រឡប់​ពី​បត់ជើង​វិញ ស្រាប់តែ​ស្រែក​ទ្រហោយំ ប្រភព៖ កោះសន្តិភាព ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ខណៈដើរត្រឡប់ពីបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ ស្រាប់តែក្តៅក្រហល់ក្រហាយពេញខ្លួនស្រែកទ្រហោយំខ្លាំងៗបង្កឲ្យកាលពីវេលាម៉ោងប្រហែល៥ទៀបភ្លឺ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កស្រុកស្រីសន្ធរ ។ នគរបាលស្រុកកោះសូទិនបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរទៅបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ លុះពេលដើរត្រឡប់មកផ្ទះវិញមិនទាន់ទាំងដល់ផ្ទះផង ស្រាប់តែមានជនមិនស្គាល់មុខបានជះទឹកអាស៊ីតចំក្បាល និងដងខ្លួន តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែបណ្ដាលឲ្យស្ត្រីរងគ្រោះក្តៅក្រហល់ក្រហាយស្រែកទ្រហោយំយ៉ាងខ្លាំង ។ ភ្លាមៗនោះស្ត្រីរងគ្រោះត្រូវបានសាច់ញាតិប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ។...
  • ឧបករណ៍ចល័ត Android ច្រើនជាង ១លានគ្រឿងត្រូវបានហេគ ដោយមេរោគ Gooligan បើសិនជាអ្នកមានប្រើប្រាស់នូវ Android Smartphone សូមមានការប្រុងប្រយ័ត្ន! មេរោគ Android ថ្មីមួយដែលបានវាយប្រហារទទៅលើគណនី Google ច្រើនជាង ១លានគណនីហើយនោះ បាននឹងកំពុងរីករាលដាលនិងវាយប្រហារទៅលើ ១៣០០០ ឧបករណ៍ជាប្រចាំថ្ងៃ។ ប្រភព៖ secudemy.com មេរោគមួយឈ្មោះថា Gooligan បានធ្វើការជ្រៀតចូលទៅកាន់ឧបករណ៍ Android ណាដែលមានចំនុចខ្សោយដើម្បីលួចយកនូវអាស័យដ្ឋានអ៊ីម៉ែល និង authentication tokens ដែលរក្សាទុកក្នុងឧបករណ៍នោះ។ ជាមួយនឹងព័ត៌មានទាំងនោះ អ្នកវាយប្រហារអាចធ្វើការជ្រៀតចូលទៅកាន់គណនី Google ហើយធ្វើការអាក់សេសទៅលើព័ត៌មានសំខាន់ៗរបស់អ្នក មានដូចជា Gmail, Google...

ទស្សនៈ​ប្រជាពលរដ្ឋ​ក្រោយ​រដ្ឋសភា​ដក​តំណែង​លោក កឹម សុខា

ទស្សនៈ​ប្រជាពលរដ្ឋ​ក្រោយ​រដ្ឋសភា​ដក​តំណែង​លោក កឹម សុខា
October 30
18:57 2015

ក្រោយ​ពី​សមាជិក​រដ្ឋសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច បាន​បោះឆ្នោត​ទម្លាក់​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពី​តំណែង​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​នោះ ប្រជាពលរដ្ឋ និង​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) មួយ​ចំនួន​បាន​បង្ហាញ​ការ​ខកចិត្ត និង​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​ជុំវិញ​រឿង​នេះ។

ពលរដ្ឋ​ភាគ​ច្រើន​ដែល​បាន​សម្ភាស​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា និយាយ​ថា ការ​ដក​តំណែង​លោក កឹម សុខា នៅ​ពេល​នេះ​គឺ​ជា​រឿង​អយុត្តិធម៌ និង​ការ​ប្រើ​អំណាច​រុញ​គណបក្ស​ប្រឆាំង​ឲ្យ​ទាល់ច្រក។

ពលរដ្ឋ​ម្នាក់​ឈ្មោះ ឌី គឹមសុន មាន​មុខ​របរ​រត់​ម៉ូតូ​ឌុប​នៅ​ភ្នំពេញ ម្តុំ​រដ្ឋ​សភា និង​កោះ​ពេជ្រ ខក​ចិត្ត​ចំពោះ​អ្នក​នយោបាយ​ដែល​នៅ​មិន​កាន់​ពាក្យ​សច្ចៈ ហើយ​អ្នក​ខ្លាំង​នៅ​តែ​ប្រើ​អំណាច​កៀបសង្កត់​អ្នក​ទន់​ខ្សោយ​ដោយ​មិន​ប្រើ​ប្រព័ន្ធ​ច្បាប់ ហើយ​របៀប​ធ្វើការ​សម្រេច​ហាក់​ផ្អែកលើ​ធាតុ​ផ្សំ​នៃ​ទោស​កំហុស​មិន​សម​ហេតុផល ឬ​គ្មាន​ការ​ពិត​ឡើយ៖ «»។

លោក​បន្ត​ថា ចិត្ត​លោក​ចង់​ឲ្យ​គណបក្ស​ទាំង​ពីរ​ធ្វើការ​ជាមួយ​គ្នា​ដោយ​ទទួល​ខុស​ត្រូវ​ដោះស្រាយ​បញ្ហា​ទុក្ខ​លំបាក​របស់​ប្រពល​រដ្ឋ៖ «»។

ចំណែក​ប្រជាពលរដ្ឋ​មួយ​ក្រុម​ទៀត​នៅ​ម្ដុំ​ផ្សារ និង​សាលារៀន​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ទម្លាក់​លោក កឹម សុខា ពី​តំណែង​អនុ​ប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​នោះ គឺ​ពុំ​មាន​ហេតុផល​សមរម្យ​ទាល់តែសោះ។ ពួកគាត់​ចង់​ឲ្យ​ម្ចាស់​ឆ្នោត​ទូទាំង​ប្រទេស​ជា​អ្នក​សម្រេច​នៅ​ពេល​បោះឆ្នោត​អាណត្តិ​ក្រោយ​ទើប​ជា​ការ​ត្រឹមត្រូវ​ជាង​ការ​សម្រេច​របស់​ក្រុម​អ្នក​នយោបាយ​តែ​ក្រុម​តូច​នោះ៖ «»។

​ចំណែក​ពលរដ្ឋ​ខ្លះ​ទៀត​មិន​ខ្វល់​ជាមួយ​ក្រុម​អ្នក​នយោបាយ​អ្វី​ទាំង​អស់ គឺ​មួយ​ថ្ងៃៗ​គាត់​គិតតែ​ពី​បញ្ហា​រក​ស៊ី​ដើម្បី​បំពេញ​ក្រពះ​ប៉ុណ្ណោះ៖ «»។

​រីឯ​ទស្សនៈ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​វិញ​ក៏​បាន​បង្ហាញ​ទស្សនៈ​ជុំវិញ​រឿង​នេះ​ប្រហាក់ប្រហែល​គ្នា​នឹង​ពលរដ្ឋ​នៅ​ភ្នំពេញ​ដែរ ដោយ​ខ្លះ​មិន​គាំទ្រ​ឡើយ ហើយ​ខ្លះ​ទៀត​មិន​ហ៊ាន​វិនិច្ឆ័យ​យ៉ាង​ណា​នោះ​ទេ ព្រោះ​គាត់​យល់​ថា បញ្ហា​នយោបាយ​ស្មុគស្មាញ​ច្រើន​ណាស់ ពលរដ្ឋ​អាច​ពិបាក​យល់​លើ​គំនិត​របស់​អ្នក​នយោបាយ។ ពេល​ខ្លះ​គេ​គ្រាន់តែ​សម្ដែង​ល្ខោន​ធ្វើ​កម្សត់ ធ្វើ​កាច​ដាក់​គ្នា​លេងៗ​ប៉ុណ្ណោះ ប៉ុន្តែ​ជា​រួម ពួកគាត់​មិន​ចង់​ឲ្យ​អ្នក​នយោបាយ​ឈ្លោះ​គ្នា​នោះ​ទេ៖ «»។

ដោយ​ឡែក​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​វិញ ក៏​មាន​ការ​បញ្ចេញ​ទស្សនៈ​ច្រើន​ដែរ ទាំង​វិជ្ជមាន និង​អវិជ្ជមាន​ទាក់ទង​នឹង​ការ​ដក​តំណែង​លោក កឹម សុខា។ អ្នក​ខ្លះ​បាន​វិភាគ​ទៅ​លើ​បរិយាកាស​នយោបាយ​របស់​គណបក្ស​គូប្រកួត​គ្នា គឺ​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ ទៀត​ផង។

គណនី​ហ្វេសប៊ុក ឈ្មោះ “Son Miliben” បាន​សរសេរ​នៅ​ថ្ងៃ​៣០ ខែ​តុលា ថា៖ «រឿង​នេះ​កើត​ឡើង​ដោយសារ​លោក ហ៊ុន សែន ឈឺ​ចាប់​បន្តិច​ម្តងៗ តាម​រយៈ​ការ​បំបែក​លោក កឹម សុខា ចេញ​ពី​លោក សម រង្ស៊ី មិន​បាន​សម្រេច។ ប៉ុន្តែ​លោក​យល់​ថា ការ​បាត់​តំណែង​របស់​លោក កឹម សុខា ពេល​នេះ រឹតតែ​ធ្វើ​ឲ្យ​សង្គ្រោះ​ជាតិ​កាន់តែ​រឹងមាំ កម្លាំង​សាមគ្គី​កាន់​តែ​ខ្លាំង ចំណែក (លោក) ហ៊ុន សែន កាន់​តែ​ឈឺ ដោយសារ​ប្រជារាស្ត្រ​នឹង​ថ្កោលទោស​លោក​នៅ​ឆ្នាំ​២០១៧-​២០១៨ ខាង​មុខ»

ដោយ​ឡែក​ម្ចាស់​គណនី​ឈ្មោះ “អានី អានី” វិញ បាន​គាំទ្រ​ចំពោះ​ការ​ទម្លាក់​លោក កឹម សុខា។ ទន្ទឹម​គ្នា​នេះ ម្ចាស់​គណនី​ឈ្មោះ “ស៊ី ស៊ី” ក៏​បាន​បន្ទរ​ថា៖ «អនុ​ប្រធាន​រដ្ឋសភា​ទី​១ ត្រូវ​បាន​តំណាងរាស្ត្រ​បោះឆ្នោត​ឲ្យ​ធ្វើ​មែន តែ​អនុ​ប្រធាន​ទី​១​រូប​នេះ​ល្ងង់ អត់​ចេះ​ធ្វើការ យក​តួនាទី​ទៅ​បោកប្រាស់ ញុះញង់​ឲ្យ​ខ្មែរ​បែកបាក់​ឥត​ឈប់ឈរ ដូច្នេះ​តំណាងរាស្ត្រ​ក៏​អាច​បោះឆ្នោត​ទម្លាក់​វិញ គឺ​សម​ហេតុផល​ហើយ»

​ផ្ទុយ​ពី​ទស្សនៈ​នេះ គណនី​ហ្វេសប៊ុក ឈ្មោះ “Long Sokhey SK” បាន​សរសេរ​ដាក់​ជា​សំណួរ​ថា៖ «មាន​បាតុកម្ម​ទម្លាក់​លោក កឹម សុខា គឺ​ទម្លាក់​ភ្លាម​តែម្ដង ចុះ​ចំណែក​ឯ​បាតុកម្ម​សុំ​អោយ​ទម្លាក់ លោក ហ៊ុន សែន ពី​នាយករដ្ឋមន្ត្រី ម៉េច​មិន​ទម្លាក់​ផង​លោក​សភា?»

ចំណែក​គណនី​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ “Sam BunThon” បញ្ចេញ​ទស្សនៈ​ថា៖ «បាតុកម្ម​ឥត​ច្បាប់​បាន​វាយ​តំណាងរាស្ត្រ​របួស​ធ្ងន់​ពីរ​នាក់​ដោយ​គ្មាន​សមត្ថកិច្ច​អើពើ ថែម​ជំរុញ​អោយ​សភា​ល្ងីល្ងើ​បោះ​ឆ្នោត​ទម្លាក់​លោក កឹម សុខា ពី​តំណែង​ថែម​ទៀត ហើយ​ចុះ​មនុស្ស​រាប់​លាន​នាក់​ស្រែក​ទាមទារ​អោយ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច​ម៉េច​ក៏​មិន​គិត​ខ្លះ​ផង​លោក​សភា?»

​គណនី​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ “Vanndy Hort” បាន​បញ្ចេញ​ទស្សន​ដែរ​ថា៖ «បើ​សង្គ្រោះ​ជាតិ​ដាក់​បេក្ខជន​ថ្មី​ជំនួស​លោក កឹម សុខា នោះ ដូច​អោយ​គណបក្ស​ប្រជាជន​ត្រួត​ក្បាល​អ៊ីចឹង»។

​ម្ចាស់​គណនី​ដដែល​នេះ​សរ​សរសេរ​ទៀត​ថា៖ «ចង់​ដក​ស្រេច​តែ​ចិត្ត​នឹក​ឃើញ! បើ​សង្គ្រោះ​ជាតិ ហ៊ាន​លេង​ល្បែង​នេះ​ក៏​ល្អ​លេង​ដែរ បើ​គណបក្ស​ប្រជាជន ទាមទារ​ដាក់​អ្នក​ថ្មី គឺ​កុំ​ដាក់ ហើយ​បើ​ចង់​ដាក់ គឺ​ត្រូវតែ​បេក្ខភាព​លោក កឹម សុខា ដដែល។ ចាំ​មើល​គណបក្ស​ប្រជាជន រក​លេស​អី​ទៀត?»

ទោះ​យ៉ាង​ណា​ក្តី មតិ​ពលរដ្ឋ​ភាគ​ច្រើន​មិន​ចង់​ឲ្យ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​ឈ្លោះ​ប្រកែក​គ្នា ហើយ​ដោះដូរ​តំណែង​ណា​មួយ​ក្នុង​អាណត្តិ​នោះ​ទេ ហើយ​ទោះ​ជា​សម្រេច​ដក​តំណែង​លោក កឹម សុខា ទៅ​ហើយ​នោះ ក៏​មិន​គួរ​ដាក់​អ្នក​ផ្សេង​នៅ​ពេល​នេះ​ដែរ ដោយ​ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​នៅ​អាណត្តិ​ថ្មី ឆ្នាំ​២០១៨ ខាង​មុខ ពេល​នោះ​យុត្តិធម៌ ឬ​អយុត្តិធម៌​យ៉ាងណា​នឹង​បង្ហាញ​ជា​មិន​ខាន៕

ចែករំលែក

អំពីអ្នកនិព្ធ

Cambopost

Cambopost

អត្ថបទទាក់ទង

អំពីយើង

ខេមបូភេគ ជាគេហទំព័រក្នុងស្រុកមួយដែលផ្ដល់នៅពត៌មានកំសាន្ដ សុខភាព ការងារ កីឡា ពត៌មានជាតិទូទៅ ផ្សារលើអ៊ីធើណេត និង សេវាកម្មផ្សេងៗទៀតជាច្រើន។


យើងខ្ញុំរីករាយ និងផ្ដល់នៅពត៌មានទាន់ហេតុការណ៍ ដែលយើងដកស្រង់ចេញពីគេហទំព័រនានា ដែលអាចផ្ដល់ជាប្រយោជន៍ដល់បងប្អូន។


សូមបងប្អូនមេត្ដាផ្ដល់កម្លាំងចិត្ដដល់ក្រុមយើងខ្ញុំផង ដោយគ្រាន់តែចូលមកគេហទំព័រយើងខ្ញុំនៅពេលទំនេរ។


យើងខ្ញុំរងចាំការរិះគន់ និងស្ថាបនាពីបងប្អូនគ្រប់ពេលវេលាទាំងអស់



សូមអរគុណ!

ពត៌មានផ្សេងៗ

loading...

អត្រាប្ដូរប្រាក់ប្រចាំថ្ងៃ

អត្រាប្តូរប្រាក់ : ២៨​ តុលា ២០១៦
៤,០៥០ រៀល / ដុល្លារអាមេរិក
រូបិយប័ណ្ណ ឯកតា ទិញ លក់
ដុល្លារអូស្រ្តាលី ៣,០៧៤ ៣,១០៤
យ៉ន់ចិន ៥៩៧ ៦០៣
អ៊ឺរ៉ូ ៤,៤១៣ ៤,៤៥៧
យេនជប៉ុន ១០០ ៣,៥៥៨ ៣,៥៩៣
បាតថៃ ១១៥ ១១៦
ដុងវៀតណាម ១,០០០ ១៨២ ១៨៣

តម្លៃប្រេងពិភពលោក

តម្លៃទំនិញថ្ងៃនេះ (​រៀល)

ម្ទេសហាវ៉ៃ: 5000.00/kgs
ខ្ទឹមស្លឹក: 13000.00/kgs
ស្ពៃថៃស៊ីម/ស្ពៃផ្កា: 6000.00/kgs
ស្ពៃតឿ: 5250.00/kgs
ស្ពៃចង្កឹះ: 3250.00/kgs
ផ្កាខាត់ណា: 7000.00/kgs
ស្ពៃក្រញ៉ាញ់: 5250.00/kgs
ស្ពៃខៀវ: 3175.00/kgs
ត្រកួនចិន/គ្រាប់: 5000.00/kgs

បណ្តាញសង្គ្រោះបន្ទាន់

ចំនួនអ្នកទស្សនា

0036142
Visit Today : 37
Visit Yesterday : 122
This Month : 720
This Year : 36142
Total Visit : 36142
Hits Today : 356
Total Hits : 280983
Who's Online : 6
Your IP Address: 54.211.168.204