រឿងរ៉ាវកាន់តែក្ដៅគគុក ! អ្នកនាង ម៉េង កែវពេជ្ជតា ថា​កាន់តែភ្លាវ ទាក់ទងរឿង ប្រៀបធៀប អធិរាជ​សំឡេង​មាស​ស៊ី​ន ស៊ី​សា​មុត និង អ៊ា​ម វ​ន្នី

0
Cambodia Website Design

ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ រឿងរ៉ាវទាក់ទងនឹង អ៊ា​ម វ​ន្នី បេក្ខជន​ទើបតែ​ធ្លាក់​ ពី​កម្មវិធី​ ប្រឡង​ចម្រៀង Cambodia Idol ហាក់ដូចជា ខ្លាំងក្លា ជាពិសេសគឺ ការប្រៀបធៀប​អធិរាជ​សំឡេង​មាស​ស៊ី​ន ស៊ី​សា​មុត និង អ៊ា​ម វ​ន្នីនេះតែម្ដង។

f4c93c08d95f95809c0cb877e96e753ad05b895bក៏ដូចជាកាលពីម្សិលមិញនេះ សារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយ ព័ត៌មានក្រោមចំណងជើងថាមហាជន​និង​អ្នកសិល្បៈ​ រិះគន់​ការ​ វិភាគ​របស់​អ្នកនិពន្ធ​កែវ ច័ន្ទ​បូ​រណ៍ ប្រៀបធៀប​អធិរាជ​សំឡេង​មាស​ស៊ី​ន ស៊ី​សា​មុត ជាមួយ​លោក​អ៊ា​ម វ​ន្នី ។ យ៉ាងណាមិញ សាច់រឿងទាក់ទិនទៅនឹង ការប្រៀងធៀបមួយនេះ បានធ្វើឲ្យមហាជន ទាំងឡាយ នៅក្នុងហ្វេសប៊ុក នាំគ្នាបញ្ចេញ មតិអវិជ្ជមានជាច្រើន ក្រោយពី អ្នកនិពន្ធ​កែវ ច័ន្ទ​បូ​រណ៍ បាន​សរសេរ​ការ​វិភាគ​របស់​ខ្លួន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក។

ទោះជាយ៉ាងណា ក្រោយពីទទួលនូវមតិអវិជ្ជមានជាច្រើន អ្នកនិពន្ធរូបនេះ ក៏បញ្ចេញសារជាថ្មី ដែលរឹតតែបង្កើន កម្ដៅមួយកម្រិតទៀត នោះគឺអ្នកនាង នឹងផ្ដល់ រង្វាន់ $100 ជូនបងប្អូន ប្រិយមិត្ត ដែលអាចស្រាវជ្រាវ ឃើញ ពត៌មានជាឯកសារ ដែលបង្ហាញថា លោកស៊ីនស៊ីសាមុត តារាចម្រៀងឯក ល្បីល្បាញនៅកម្ពុជា ចំនួនជាង៥០ឆ្នាំកន្លងមក ដែលលោកបានទទួល នាម រហស្សនាម ឬ ឧទ្ទិសនាម ជា អធិរាជសំនៀងមាស តើលោកបានទទួល រហស្សនាមនេះ នៅថ្ងៃណា កន្លែងណា? បំពាក់ម្កុដមាស ដោយនរណា? ក្នុងកម្មវិធីមួយណា? តើគេជ្រើសរើសបេក្ខជន ដោយរបៀបយ៉ាងម៉េច?

Cambodia Website Design

នេះជាមូលដ្ឋានដ៏ធំមួយ សម្រាប់យើងសិក្សា អភិរក្ស ប្រវត្តិសាស្រ្តសិល្បៈខ្មែរ ផ្នែកចម្រៀងនិងតន្រ្តី!

ដោយក្តីគោរពចំពោះ រៀមច្បងនិងសិស្បប្អូន សិល្បករតន្រ្តីនិងចម្រៀង ព្រមទាំងប្រិយមិត្តអ្នកស្តាប់ទាំងឡាយ!!

អ្នកស្រី កែវ ច័ន្ទបូរណ៍

(សូមបើកវង់ក្រចក៖ ខ្ញុំប្រកាសជំនួសមិត្តរបស់ខ្ញុំ ដែលទាមទារអោយខ្ញុំ រកឯកសារ សម្រាប់ គ្រប់ចំណុចអ្វីដែលខ្ញុំសរសេរ។ ខ្ញុំនឹងជួយរក តាមបាន )

មិនយូរប៉ុន្មាន ហ្វេសប៊ុកដែលមានឈ្មោះថា Meng Keopichda ( ម៉េង កែវពេជ្ជតា) ដែលគ្រប់គ្នាស្គាល់ថា តារាចម្រៀងស្រីជើងចាស់ បានបញ្ចេញសារ តបតយ៉ាងវែងអន្លាយ ជាមួយនឹង ការចែករំលែក សាររបស់ អ្នកនិពន្ធ​កែវ ច័ន្ទ​បូ​រណ៍ ដែលបច្ចុប្បន្នរស់នៅ សហអាមេរិក ដែលធ្វើឲ្យ សាច់រឿងមួយនេះ កាន់តែក្ដៅគគុកឡើង។ សាររបស់អ្នកនាង ម៉េង កែវពេជ្ជតាមានដូចតទៅ៖

កាន់តែភ្លាវហើយអ្នកស្រី ចាន់បូរណ៍ កែវ ! និយាយតាមត្រង់ចុះ បើសិនជាគាត់ចង់អួត ឬចង់លើក ជើងអ្នកណាថាជាអធិរាជ ជាអទិទេព ចេះហោះចេះហើរដើរលើអាកាស មុជក្នុងសមុទ្ទក្នុងភក់ស្អី ក៍តាមតែចិត្តគាត់ទៅ គ្មាននណាគេច្រណែន ឬឈឺក្បាលហាលថ្ងៃអ្វីឡើយ ព្រោះសំខាន់ត្រង់ថា អ្នកដែលអ្នកស្រីខំបញ្ចើចបញ្ចើរនោះ គេស្គាល់សមត្ថភាពគាត់ ហើយគាត់អាចធ្វើបានឬអត់បុ៉ណ្ណោះ ។ បុ៉ន្តែ អ្វីដែលពួកយើងមិនយល់ស្រប និងដែលប្រឆាំងដាច់ខាតនោះ ត្រង់អ្នកស្រីចេះដឹងខុសរឿង ធ្វើការខុសជំនាញ ទាញការវិភាគមិនត្រឹមត្រូវតែធ្វើដូចជាចេះដឹងច្បាស់ណាស់ របៀប ។ នេះជាការមាក់ងាយទៅលើ លោក សិុន សីុសាមុត ដែលពលរដ្ឋខ្មែរ ៩៩.៩ ភាគរយ រួមនឹងបរទេស មួយចំនួនផង បានចាត់ទុកលោក ជាគ្រូនៃសម្លេង ស្តេចនៃចម្រៀងខ្មែរទៅហើយនោះ តែបែជាអ្នកស្រីថ្លើមធំហា៊ន យកមនុស្សម្នាក់ ដែល ក្មេងទាំងសេចក្តី ទេពកោសល្យ សមត្ថភាពហើយដែល មិនទាន់ដឹងថាជាដុំពេជ្រ ដុំថ្ម ដុំដី ឬជាអ្វីអោយប្រាកដផង មកដាក់ ប្រៀបធៀប ទស្សន៍ទាយន៍ទាំង ដែលអ្នកស្រីគ្មានជំនាញខាងចម្រៀងតន្ត្រីអ្វីបុ៉នសសៃសក់ ។ មិនល្មម , អ្នកស្រីនៅបាន ប្រកូកប្រកាស តែមិនហា៊នចេញមុខ អោយតាមរកឯកសារដែល លោកសិុន សីុសាមុត ពាក់ម្កុដមាសទទួលងារ .. នេះជាការបញ្ជោះ បញ្ឈឺ តែគិតទៅដូចមនុស្សមិនគ្រប់ទឹក និងគួរអោយអស់សំណើច ទៅវិញ ព្រោះអ្នកស្រីប្រហែលជា មិនដែលស្គាល់ ពានរង្វាន់ប្រកួតចម្រៀងផង ថាត្រូវពាក់ម្កុដដូចបវកញ្ញាពីអង្កាល់ ហើយជាបុរសទៀត !!! ឯប្រាក់ រង្វាន់ឯកសារ១ អ្នកស្រីមានលទ្ធភាពត្រឹមតែ 100 $ បុ៉ណ្ណោះ ។ គ្រាន់តែរឿងបុ៉ណ្ណឹងអ្នកស្រីនិយាយខុសទៅហើយ ចុះទំរាំរឿងផ្សេងៗទៀតដែលអ្នកស្រីនិយាយក្នុងការវិភាគ តើគួរអោយជឿទេ ? ពេលនេះសណ្តាន ពិតរបស់អ្នកស្រីបានលេចមុខបន្តិចម្តងៗហើយ គឺអ្នកស្រី ជាមនុស្សក្អេងក្អាង ចង់ចាញ់ចង់ឈ្នះ និងចង់ប្រឆាំងមិនទទួលស្គាល់ការពិត ហើយខំប្រឹងទាមទាររកភស្តុតាង ឯកសារ ឆ្កួតៗដែល មិនធ្លាប់មានតាមគំនិតរវើរវាយរបស់អ្នកស្រី ។ ចុះត្រង់ អា៊ម វន្នី ដែលអ្នកស្រីបានអួតថា អាចជាអធិរាជដែរនោះតើគេបានទទួល ងារនេះមកពីណា ? ហើយអ្នកណាជាអ្នកអោយ ? ឬក៍អ្នកស្រីគិតថា ត្រឹមតែមានមនុស្សគាំទ្ររាប់ពី ២ នាក់ឡើងទៅ ទោះត្រឹម ១០ ឬ ២០ , ១០០ ឬ ២០០ នាក់ក៍ដោយនោះក៍អាចហៅថាជា អធិរាជ បាន ដែរដូចសម្តីអ្នកស្រីដែលធ្លាប់បកស្រាយពីមុនក្នុង comment អញ្ចឹងមែនទេ ? រួចបើអញ្ចឹងមែននោះ លោក សិុនសីុសាមុត ដែលបាន ទទួល ការគាំទ្រពីរាប់សិបលានសម្លេង តាំងពី ៥០ ឆ្នាំមុនមកដល់បច្ចប្បន្ន តើលោកមិនអាចទទួលងារជា អធិរាជ នេះបានទេឬ ? ត្រង់នេះម្តេចអ្នកស្រីមិនចេះគិត មិនចេះខ្មាស់គេអញ្ចឹង ? កាន់តែនិយាយកាន់តែខុស !!! កាន់តែបង្ហាញថាអ្នកស្រីមានមហិច្ឆិតា មានគំនិតអាក្រក់ ចង់អោយពិភពលោក មើលឃើញថាលោកសិុន សីុសាមុត មានកំហុសមិនស័ក្តិសមនឹងទទួលកិត្តយសជាកំពូលសិល្បះករ ជាជាងចង់អោយគេមើលឃើញពីភាពជោគជ័យរាប់មិនអស់របស់លោក ដូច្នេះហើយទើបអ្នកស្រីប្រឹងប្រែងប្រឌិតពាក្យថ្មីៗ ប្លែកៗទាំងងងឹតងុល គ្មានទិសតំបន់អស់រយៈបុ៉ន្មានថ្ងៃនេះ ។ សរសរផុសលើកដំបូងផ្សេង លើកក្រោយផ្សឹង កែលុប លុបកែ លុបហើយលុបទៀត លុបជាច្រើនសារ Edit រាប់ដង ដើម្បីគេចចេញពីកំហុស តែអ្នកស្រីនៅតែព្យាយាមរិះគន់លោក សិុន សីសាមុត ដដែលៗប្រាប់គេ ប្រាប់ឯងប្រៀបដូចជាមានគំនុំ ។ ថ្ងៃនេះ មហាជនបាន ស្គាល់កាន់តែច្បាស់ហើយថាអ្នកស្រីពិតជាមនុស្សមិនធម្មតាទេ ។ គឺអ្នកស្រីកំពុងមានជំងឺ លោភលន់ ជងឺខ្វះការសិក្សា និងជំងឺជោរព្រោះដោយសារអ្នកស្រីពុលនឹងមហិច្ឆិតា និងក្តីស្រមៃ៉របស់ខ្លួនខ្លាំងពេក ។ សូមទោសផងចុះបងប្អនអ្នកអាន យើងពុំបានមើលងាយឬស្អប់អ្នកណាម្នាក់ទេ ព្រោះយើងក៍ចង់បានទំពាំងស្នងឫស្សីដែរ ហើយយើងក៍ធ្លាប់គាំទ្រ វន្នីត្រង់ចំណុចខ្លះ បុ៉ន្តែក៍មិនដល់ថ្នាក់ត្រូវយកទៅប្រៀបធៀបនឹងចាស់ទុំរៀមច្បងនោះឡើយ ហើយបើវន្នីមានទីប្រឹក្សា , Director ដ៍ឆ្លាតនិងពូកែយា៉ងនេះនៅពីក្រោយ ច្បាស់ណាស់ថា វន្នីនឹងដាំក្បាលចុះតាំងពីឥឡូវទៅហើយព្រោះតែមានការប្រមាថនៅក្នុងចិត្ត ។ យើងខ្ញុំនិយាយនេះក្នុងស្មារតី ប្រក្រតី មិនវិប្បលាស មិនយកមេឃទ្រាប់ អង្គុយ ហើយក៍មិនចង់បានអ្វីទាំងអស់ គ្រាន់តែចង់ការពារអ្វីដែលត្រូវការពារ និងចង់ហាមឃាត់អ្វីដែលមិន ទំនង ។ អ្នកស្រី ចាន់បូរណ៍ គាត់បង្កើតចលាចលមួយប្រា៉វនេះ បើមើលមួយភ្លែត ឃើញថាអ្នកស្រីគ្រាន់តែមានចេតនាល្អ ចង់លើកវន្នីបុ៉ណ្ណោះ បុ៉ន្តែធាតុពិតនៅពីក្រោយរឿងនេះ បងប្អូនខ្លះប្រហែលជាមិនចាប់អារម្មណ៍ទេ ។ ឥឡូវបើអ្នកស្រីជ្រុលជាបានធ្វើការវិភាគចំពោះលោក សិុន សីុសាមុតដូច្នេះទៅហើយ យើងក៍សូមធ្វើការពិចារណាទៅលើគោលដៅ និងបំណង ដែលអ្នកស្រីចង់បានទៅចុះ
. ទី ១. អ្នកស្រីមិនចង់ទទួលស្គាល់គុណសម្បត្តិ និងកិត្តយសជាអធិរាជរបស់លោក សិុន សីុសាមុត
. ទី២ . អ្នកស្រីចង់ប្រាប់ថា ងារ ” អធិរាជ ” នេះមិនមែនសំរាប់តែលោកសិុន សីុសាមុតទេ គឺអ្នកណាក៍អាចដែរ សូម្បីតែមនុស្សថ្មីសន្លាងម្នាក់ដែលអ្នកស្រីកំពុងលើកហួសមេឃ
. ទី៣ . អ្នកស្រីចង់ប្តូរឯកសារចាស់ ផ្លាស់ឯកសារថ្មី ដើម្បីកែប្រែប្រវត្តិសាស្ត្រសិល្បះ លោក សិុន សីុសាមុតអោយអ្នកជំនាន់ក្រោយយល់ច្រលំ ហើយរសាយការគាំទ្របន្តិចម្តងៗ
. ទី៤. ចង់ទាញចំណាប់អារម្មណ៍ពីមហាជនអោយងាគមើលមកគាត់ ក្នុងខណះដែលគ្រប់គ្នាមិនដែលស្គាល់ មិនដែលដឹងថាអ្នកស្រីហ្នឹងជានណា មកពីក្រហែងណា
.ទី៥. ចងល្បីខ្លួនគាត់តែម្តង ! មិនមែនចង់លើក វន្នីទេ ព្រោះគាត់ដឹងជាមុនថា ទោះជាគាត់ និងវន្នី ត្រូវរងការរិះគន់ដូចព្យុះ រងពាក្យផ្តាសារខឹងសម្បារពីមហាជនយា៉ងណា ក៍អ្នកស្រីដែលត្រឹមជាមនុស្សគេមិនស្គាល់ បានក្លាយជាល្បីទៅវិញ ខុសពីវន្នីដែលត្រូវខូចឈ្មោះព្រោះ អ្នកស្រីនោះ ពេលនេះបានរងការចំអក ស្អប់ ខ្ពើមយា៉ងអាមា៉ស់ពីមហាជន រហូតពិបាកនឹងរកផ្លូវត្រលប់ ។
បងប្អូនពូមីង ពុកមែ៉ និងក្មួយៗយុវជន យុវតីទាំងអស់ ! ទាំងនេះគឺជាចំណុចខ្លះៗដែល យើងខ្ញុំមើលឃើញនៅក្នុងផ្នត់គំនិតអ្នកស្រីម្នាក់ហ្នឹងប៉ុណ្ណោះ ។ នៅមានចំណុចមិន សមរម្យជាច្រើនកន្លែងទៀត ដែលអ្នកស្រីយកមកធ្វើព្យុះភ្លៀង ។ វាជាការឈឺចាប់មួយដែលមិនគួរបន្តអោយកើតមានលើសិល្បះរៀមច្បង និងអ្នកចេះដឹងពិតប្រាកដទាំងឡាយឡើយ ។ នេះជាសម័យអភិរក្ស ទោះបីជាមានការអភិវឌ្ឍន៍ជឿនលឿនបុ៉ណ្ណាក៍ដោយ ក៍អ្នកចាស់នៅតែមានតម្លៃ នៅតែរក្សា ។ ខុសពីសម័យបុ៉លពត ដែលគេចូលចិត្តលុបបំបាត់អ្នកចេះដឹង ។ លោក សិុន សីុសាមុត បាន បាត់បង់ជីវិតរួចទៅហើយ កាលពីជំនាន់អាវខ្មៅ តែកិត្តយស និងកេរ្ត៍ឈ្មោះរបស់លោក នៅតែជាគ្រាប់ពេជ្រដែលផ្តល់ពន្លឺ នៅតែចែងចាំង គ្រប់ទិសទី ។ សម្លេងមាសគ្មានពីររបស់លោក នៅតែផ្អែមរងុំដក់ជាប់ក្នុងក្រអៅបេះដូងប្រជាជនខ្មែររាប់សិបលាននាក់គ្មានថ្ងៃសាបសូន្យឡើយ ។ ដោយហេតុនេះហើយទើបលោក សមនឹងទទួលបានងារជា អធិរាជ សម្លេងមាស ។ ខុសអ្វីតែអ្នកស្រីម្នាក់ឯង ដែល មានទស្សនះស្មោគគ្រោកចំពោះគាត់ ???ឬអ្នកស្រីចង់បំផ្លាញទាំងកេរ្ត៍ឈ្មោះរបស់គាត់ ថែមទៀត ? បើដូច្នេះមែន តើអ្នកស្រីជឿថាអាចទៅរួចទេ ? សូមអ្នកស្រីធ្វើការស្វែងយល់ដល់ចំណុចនេះផង ព្រោះគ្រាន់តែអ្នកស្រីលើក យកទស្សនះខុសឆ្គងលើគាត់តែបន្តិច តើអ្នកស្រីត្រូវប្រជាពលរដ្ឋ ធ្វើការថ្កោលទោសអ្នកស្រីយា៉ងមេ៉ចខ្លះ ? ដូច្នេះ មុននឹងធ្វើអ្វីមួយ សូមធ្វើការដោយប្រើសតិ និងខួរក្បាល ។ កុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនពេក ។
យើងខ្ញុំក៍សូមអគុណដល់លោកអ្នកទាំងអស់ខ្លាំងណាស់ដែលបាន ចូលរួមជាមតិ ជំទាស់ ការពារ ក្នុងន័យគោរពស្រលាញ់ និងអភិរក្សនូវកេរ្ត៍ឈ្មោះ កិត្តិយសរបស់វិរះសិល្បះករ ល្បីច្រើនជំនាន់ សិុន សីុសាមុត ដែលលោកត្រូវមនុស្សខ្វះគតិ ព្យាយាមធ្វើការជាន់ពន្លិច ។ ជំនួសមុខអោយក្រុមគ្រួសារលោក សិុនសីុសាមុត យើងខ្ញុំសូមអគុណជាអនេក ចំពោះទឹកចិត្តស្រលាញ់ គោរព គាំទ្រ យា៉ងស្មោះ ស្ម័គ្រ ពីសំណាក់លោកអ្នកទាំងអស់ ។ សូមគោរពជូនពរ សិរីបវរ ដល់លោកអ្នកគ្រប់ពេលវេលាកុំបីឃ្លាតឡើយ ។
សូមចូលរួមអភិរក្សវិស័យតន្ត្រីចម្រៀង បុរាណ សម័យ ទាំងអស់គ្នា ព្រោះទាំងអស់នេះគឺជាផ្នែកមួយនៃវប្បធម៌ជាតិយើងដែរ ។

You might also like More from author

Comments are closed.