សមិទ្ឋផលជាតិជាច្រើន ដែលកំពុងរីកលូតលាស់ នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន

6e6e9d08201f3c1fc7745817f7b0ffe7_XLភ្នំពេញ ៖ សព្វថ្ងៃគឺប្រជាពលរដ្ឋបានឃើញច្បាស់នូវសមិទ្ឋផលជាតិជាច្រើន ដែលកំពុងរីកលូតលាស់ នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។ វាមិនសំខាន់ទេដែលបក្សប្រឆាំងធ្វើជាមើលមិនឃើញ និងមិនត្រេកអរចំពោះសមិទ្ឋផលទាំងអស់នេះ។ សំខាន់បំផុតនោះ គឺប្រជាពលរដ្ឋមានផ្លូវស្ពានប្រើប្រាស់ ដែលជួយសម្រួលដល់ការធ្វើដំណើរ និងការប្រកបកិច្ចការអាជីវកម្មនានា ដែលនាំមកនូវចំណូលក្នុងការបង្កើនជីវភាពរស់នៅអោយកាន់តែប្រសើរឡើង។

 

ស្ពានអាកាស និងផ្លូវក្រោមដីតិចណូ មកទល់ពេលនេះគឺសម្រេចបាន ៨៦%ហើយ។ ស្ពានអាកាសនេះអាចនឹងដាក់អោយប្រើប្រាស់បណ្តោះអាសន្ននៅកំឡុង ពាក់កណ្តាល ខែ វិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងពេលដែលប្រធានាធិបតីរុស្សីមកបំពេញទស្សនៈកិច្ចនៅកម្ពុជា និង នៅក្នុងពិធីបុណ្យអ៊ុំទូកខាងមុខនេះ៕

You might also like More from author

Comments are closed.