យ៉េន ឌី​ណា និង​ឆ្នាក់​ឆ័​យ សា​រ៉ា​ភី​យី​ម អ្នក​ណា​ជា​ម្ចាស់​ខ្សែក្រវាត់​គោ​ជល់?

3
Cambodia Website Design

90be1c1a-8920-414f-9bad-17745fe431e4រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍​ទី​៣១ តុលា នេះ បាន​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ។ កីឡាករ យ៉េន ឌី​ណា មក​ពី​ក្លិប​អប្សរា​ក្បាច់គុន​ខ្មែរ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ឡាវ ឈ្មោះ​ឆ្នាក់​ឆ័​យ សា​រ៉ា​ភី​យី​ម ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​១ ចំណែក​កីឡាករ​សុខ សុវណ្ណ មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ដូច​គ្នា​ឈ្មោះ វ៉ា​ន់​មី​ឈោ​គ ស​សា​គុណ​ថង ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​៣ ។

ឌី​ណា និង​ឆ្នាក់​ឆ័​យ សុទ្ធតែ​ជា​កំពូល​អ្នក ប្រដាល់​ដែល​មាន​ល្បិច​ប្រកួត​នៅ​លើ​សង្វៀន​ក្រាស់ឃ្មឹក​ពេញ​ខ្លួន​ដូច​គ្នា ។ មុន​នឹង​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​១ ឌី​ណា បាន​ផ្ដួល​កីឡាករ វ៉ា​ន់​មី​ឈោ​គ ស​សា​គុណ​ថង ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​២ ។ ចំណែក ឆ្នាក់​ឆៃ បាន​យកឈ្នះ​កីឡាករ​សុខ សុវណ្ណ ដោយ​ពិន្ទុ ។ ដូច្នេះ​សម្រាប់​ការ​ជួប​គ្នា​រវាង កីឡាករ​ទាំង​ពីរ​លើក​នេះ អត់​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ទាយ​ទុក​មុន​ពី​លទ្ធផល​ចុង​ក្រោយ​បាន​ឡើយ ។ ប៉ុន្តែ​កាល​នៅ​វគ្គ​ប្រកួត​ជម្រុះ​វិល​ជុំ​ក្នុង​ពូ​ល​កន្លង​មក ឆ្នាក់​ឆ័​យ ធ្លាប់​ត្រូវ ឌី​ណា វាយ​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​ក្នុង​ទឹក​ទី​៤​រួច​ម្ដង​មក​ហើយ​។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ ឌី​ណា មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ដណ្ដើម​យក​តំណែង​ជា​ម្ចាស់​ជើងឯក ។ ចំណែក ឆ្នាក់​ឆ័​យ ក៏​មិន​អន់​ប៉ុន្មាន​ដែរ នៅ​ក្នុង​វគ្គ​ជម្រុះ​កន្លង​មក គេ​ចាញ់​តែ​ឌី​ណា ម្នាក់​ប៉ុណ្ណោះ​។ ដូច្នេះ បើ​ឌី​ណា ហ៊ាន​តែ​មើល​ស្រាល​លើ​គេ​ច្បាស់​ជា​ស៊យ​ធំ​មិន​ខាន ។

ដោយឡែក ការ​ប្រកួត​រវាង​សុខ សុវណ្ណ  និង វ៉ា​ន់​មី​ឈោ​គ ស​សា​គុណ​ថង វិញ​នោះ គេ​មាន​ជំនឿ​ចិត្ត​លើ​កីឡាករ​កម្ពុជា​ច្រើន​ជាង ដោយសារ​នៅ​ក្នុង​វគ្គ​ជម្រុះ​វិល​ជុំ​កន្លង​មក សុខ សុវណ្ណ បាន​វាយ​កីឡាករ​ថៃ​រូប​នេះ​ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៤ រួច​ម្ដង​មក​ហើយ ។ ចាំ​មើល​លើក​នេះ សុខ សុវណ្ណ អាច​ផ្ដួល​គូប្រកួត​ដែល​ធ្លាប់​ចាញ់​ខ្លួន​បាន​ដោយ​របៀប​ណា ?

Cambodia Website Design

You might also like More from author

Comments are closed.