លោក សម រង្ស៊ី ធ្លាប់​ធ្វើជា​អ្នកកាសែត​ពី​ឆ្នាំ៧៥ ដល់៧៩

3
Cambodia Website Design

លោក សម រង្ស៊ី បានបញ្ចប់​ការសិក្សា​នៅក្នុង​អំឡុង​ឆ្នាំ១៩៧៥ នៅ​ប្រទេស​បារាំង។ បច្ចុប្បន្ននេះ លោក សម រង្ស៊ី គឺជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។ ប៉ុន្ដែ​មុននឹង​ក្លាយជា​អ្ន​នយោបាយ លោក សម រង្ស៊ី ក៏​ធ្លាប់​បម្រើ​ការងារ​ជា​អ្នកកាសែត​ម្នាក់​ដែរ។

ក្នុងអំឡុងពេល​បញ្ចប់​ការសិក្សា​នោះ លោក សម រង្ស៊ី បាន​បម្រើ​ការងារ​នៅ​ធនាគារ​មួយ​នៅ​ទីក្រុង​ប៉ារីស។ ហើយ​លោក ក៏​ឆ្លៀតពេល​បម្រើ​ការងារ​ជា​អ្នកកាសែត អស់​រយៈពេល​ប្រមាណ​ជា៤ឆ្នាំ​ដែរ ពោលគឺ​ចាប់ពី​ឆ្នាំ១៩៧៥ដល់​ឆ្នាំ១៩៧៩ ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា៖«អ្នកខ្លះ​តែងតែ​សួរ​ខ្ញុំ​ថា សម័យ​ខ្មែរក្រហម ខ្ញុំ​នៅឯណា ហើយ​ធ្វើ​អី? កាលពី​ឆ្នាំ ១៩៧៥ ខ្ញុំ​ទើបតែ​រៀន​ចប់​នៅ​ប្រទេស​បារាំង ហើយ​ចាប់ផ្តើម​ធ្វើការ​នៅ​ធនាគារ​មួយ​នៅ​ទីក្រុង​ប៉ារីស។ ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩ ខ្ញុំ​ឆ្លៀតពេល ក្រៅ​ម៉ោង​ធ្វើការ​ចិញ្ចឹមជីវិត ដើម្បី​សរសេរ ចាត់ចែង និង ផ្សព្វផ្សាយ ព្រឹត្តិបត្រ​ព័ត៌មាន មួយ​ឈ្មោះ សេរីកា (Sereika) សម្លេង​កម្ពុជា​សេរី (La voix du Cambodge libre) ក្នុង​គោលបំណង លាតត្រដាង​ស្ថានការណ៍​ពិត​នៅ​ប្រទេស​កម្ពុជា​ឲ្យ​អន្តរជាតិ​បាន​ដឹងឮ ព្រមទាំង​ប្រឆាំង​ពួក​ខ្មែរក្រហម​ប្រល័យពូជសាសន៍ តាមផ្លូវ​នយោបាយ និង​ផ្លូវ​ទូត»។

Cambodia Website Design

Comments

comments

You might also like More from author