រហូតមកដល់ ពេលនេះ សមត្ថកិច្ច បានរកឃើញ ជនអន្តោប្រវេសន៍ ស្នាក់នៅ គ្មានច្បាប់ ៧៥នាក់ នៅសៀមរាប

0
Cambodia Website Design

that-0649សៀមរាប៖  ក្រុមការងារចម្រុះទី១៨ (ខេត្តសៀមរាប) នៃគណៈកម្មការជំរឿន និងគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ របស់ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ហែម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥នេះ បានត្រួតពិនិត្យវត្តមាន ជនបរទេសអន្តោប្រវេសន៍ ដែលកំពុងស្នាក់នៅ ក្នុងភូមិសាស្រ្ដខេត្តសៀមរាប ហើយបានរកឃើញ ជនជាតិបរទេសសរុបចំនួន ៧៥នាក់ (ស្រី ២៨នាក់) ដែលបានលួចឆ្លងដែនខុសច្បាប់ និងស្នាក់នៅពុំមានឯកសារ ។

ហើយនៅចុងក្រោយនេះ គឺថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ក្រុមការងារបានរកឃើញ ជនជាតិវៀតណាម ចំនួនប្រុស ២នាក់ ។ និងថ្ងៃទី៣០ ខែតុលា បានរកឃើញចំនួន ៥នាក់ (ស្រី ១នាក់) ដែលពួកគេបានលួចឆ្លងដែនខុសច្បាប់ និងស្នាក់នៅពុំមានឯកសារ បានឃាត់ខ្លួន និងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

មន្រ្ដីជាន់ខ្ពស់នៃក្រុមការងារនេះ បានប្រាប់អង្គភាព Fresh News នៅរសៀលនេះថា ក្នុងការត្រួតពិនិត្យជំហានទី១-ទី២-ទី៣ កន្លងទៅនេះ ក្រុមការងារទី១៨ បានចុះត្រួតពិនិត្យជនបរទេសអន្តោប្រវេសន៍ នៅក្រុងសៀមរាប និងស្រុកសូទ្រនិគម បានរកឃើញជនជាតិវៀតណាម សរុបចំនួន ៧៥នាក់ (ស្រី២៨នាក់) ដែលលួចឆ្លងដែនខុសច្បាប់ និងស្នាក់នៅពុំមានឯកសារ ក្នុងនោះមានជនជាតិអង់គ្លេស ១នាក់ (ភេទប្រុស) ដែលមានទិដ្ឋាការ ស្នាក់នៅហួសរយៈពេល កំណត់១ឆ្នាំ ហើយពួកគេទាំងនេះ គឺបានឃាត់ខ្លួន និងបញ្ជូនទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់ ៕

Cambodia Website Design

You might also like More from author

Comments are closed.