សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់​ព័ន្ធ​​ថ្នាំ​ញៀន​​ ​

1
Cambodia Website Design
dav
dav

ខេត្តក្រចេះ​ ៖ សមត្ថកិច្ច​ក្រោម​ការ​ដឹកនាំ​របស់​ស្ថាប័ន​សាលាដំបូង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​តុលា ​កន្លង​ទៅ​នេះ​ បាន​​ធ្វើ​កោសល្យ​វិ​ច័យ​​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ពណ៌​ស​មួយ​ចំនួន នៅ​​​មុខ​ជនសង្ស័យ​ប្រុស​-​ស្រី​​​៣​នាក់ ដែល​នគរបាល​​​​បង្ក្រាប​បានជា​បន្តបន្ទាប់​នៅ​ថ្ងៃ​តែ​មួយ ក្នុងស្រុក​ស្រុក​ស្នួល​ និង​ស្រុក​ឆ្លូង ​។

ថ្នាំ​ញៀន​ប្រភេទ​ម្សៅក្រាម​ពណ៌​សចំនួន​ជាង​៣១​ក្រាម ដែល​ត្រូវ​យក​មក​ធ្វើ​តេស្តរក​សារធាតុ​ញៀន ក្រោម​ការ​ចុះ​ត្រួតពិនិត្យ​ពី​សំណាក់ ​លោក ទុ​ត វី​នី​ត ព្រះរាជអាជ្ញារ​រង​អមសាលាដំបូង​ខេត្ត ដែល​ធ្វើ​ឡើង​ដោយ​នគរបាល​ប្រ​ឆាំ​ការ​ជួញដូរ​គ្រឿងញៀន​​ បានពិនិត្យ​ឃើញ​ថា សុ​ទ្ឋ​សឹងតែ​មាន​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​ម៉ី​ន ​។

Cambodia Website Design

​នគរបាល​ការិ​ល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ខេត្ត បាន​បញ្ជាក់​ថា ថ្នាំ​ញៀនទាំង​ចំនួន​ជាង​៣១​ក្រាម ត្រូវ​បាន​​នគរបាល​ចាប់​រឹបអូស​បាន​ពី​ជនសង្ស័យ​ប្រុស​-​ស្រី ចំនួន​៣​នាក់ ​​កាលពី​ថ្ងៃ​ទី​២៩ ​តុលា ក្នុងស្រុក​ស្នួល​ម្នាក់ និង​ស្រុក​ឆ្លូង​ចំនួន​២​នាក់​ ។

មន្ត្រីនគរបាល​បាន​​បន្ត​​​ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ​ លី សុខ​ណា ហៅ​ម៉ៅ អាយុ​៣០ឆ្នាំ មាន​ទីលំនៅ​ខេត្ត​មណ្ឌល​គិ​រី ត្រូវ​បាន​នគរបាល​ស្រុក​ស្នួល​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ ទី​២៩ តុលា នៅ​ក្នុង​ឃុំ​ស្នួល ស្រុក​ស្នួល​ ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​ជាង​៤​ក្រាម ​។ ដោយឡែក ​មាន​ជនសង្ស័យ​ប្រុស​-​ស្រី ២​នាក់​ផ្សេង​ទៀត​ មាន​ស្ត្រី​ម្នាក់​ឈ្មោះ តុង វណ្ណា អាយុ​៤៧​ឆ្នាំ និង​បុរស​ឈ្មោះ អី អាត អាយុ​៤៤​ឆ្នាំ ​ទាំង​២នាក់​ ត្រូវ​បាននគរបាល​ស្រុក​ឆ្លូង​ចាប់​ឃាត់ខ្លួន​​​កាលពី​ថ្ងៃ​ទី​២៩ ​តុលា និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​ធំ និង​១​កញ្ចប់​តូច​ ។

​ជនសង្ស័យ​​ទាំង​៣​នាក់ ​រួម​នឹង​វត្ថុតាង ត្រូវ​បាន​នគរបាល​​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​ ៕

Comments

comments

You might also like More from author