អាជ្ញាធរខេត្ត​ស្វាយរៀង រៀបចំពិធី ប្រណាំង​ទូក​នៅ​ទន្លេ​វៃគោ មាន​ប្រជាពលរដ្ឋ​ចូល​រួម​រាប់​ពាន់​នាក់

3
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

MrMSP-0020ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទន្លេវៃគោ អាជ្ញាធរខេត្តស្វាយរៀង បាននឹងកំពុងប្រារព្ធពិធីបុណ្យអុំទូកតាមប្រពៃណីជាតិ ដូចរៀងរាល់ឆ្នាំ ក្រោមវត្តមានលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ព្រមទាំងមានការអញ្ជើញចូលរួម ពីនាយឧត្តមសេនីយ៏ សៅ សុខា អភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្រ្តីរាជការ ជាពិសេសប្រជាពលរដ្ឋ រាប់ពាន់នាក់ផងដែរ។

សូមបញ្ជាក់ថា ពិធីនេះប្រព្រឹត្តទៅ ដោយមានការឧបត្ថម្ភនិងចូលរួមពីសំណាក់ កងរាជអាវុធហត្ថទូទាំងប្រទេស ក្រោមការដឹកនាំផ្ទាល់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

សូមបញ្ជាក់ថា ទូកអន្តរជាតិមានចំនួន៤២ទូក និងទូកក្តាបីសន្តឹកចំនួន១១ទូក ក្នុងនោះទូករបស់កងរាជអាវុធហត្ថមានចំនួន២៦ទូក៕

Cambodia Website Design
Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក