ជិះ​ម៉ូតូ​ជាន់​ចន្ទល់​អូស​បែក​ផ្កាភ្លើង​តាម​ផ្លូវ​ សមត្ថកិច្ច​ដកហូត​យក​ម៉ូតូ

2
Cambodia Website Design

5efe7049-6f78-4c9b-8493-31eda1864933​រាជ​ធានី​ភ្នំពេញ  ៖ យុវជន​មួយម្នាក់​ជិះ​ម៉ូតូ​ជាន់​ច​ន្ទ​ល់​អូស​នឹង​ថ្នល់​បែក​ផ្កាភ្លើង​ព្រាកៗ​តាម​ផ្លូវ ត្រូវ​​​បាន​​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​សួរនាំ​ហើយ​ដកហូត​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​​បាល​​ទំនប់​ទឹក កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ​វិច្ឆិកា នៅ​តាម​ផ្លូវ​២៧១ មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀត សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

​មន្ត្រី​​នគរ​បាល​ខណ្ឌចំការមន​ បានឱ្យ​​ដឹង​ថា ខណៈ​​​កម្លាំង​សហ​ប៉ុស្តិ៍​ល្បាត ក្នុង​មូលដ្ឋាន​មក​ដល់​ចំណុច​ខាងលើ​​ឃើញ​យុវជន​មួយ​ក្រុម​មាន​ប្រុស​-​ស្រីគ្នា​៨​នាក់​ជិះ​ម៉ូតូ​៤​គ្រឿង ប៉ុន្តែ​ក្នុង​នោះ​ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៥ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១CV-៩៥៣២ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង យក​ជើង​ជាន់​ច​ន្ទ​​ល់​ផ្អប់​នឹង​ថ្នល់​បែក​ផ្កាភ្លើង​និង​កោស​ដោយ​ទាំង​ថ្នល់​កៅស៊ូ​ទៅ​ជាមួយ ​ត្រូវ​បាន​កម្លាំងសមត្ថកិច្ច​ដេញ​តាម​កាក់​សួរនាំ​ និង​ឆែកឆេរ​ត្រួតពិនិត្យ​ហើយ​ដកហូត​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​​នគរ​បាល​រដ្ឋ​បាល​ទំនប់​ទឹក ​រង់ចាំ​ហៅ​អាណាព្យាបាល​មក​ធ្វើ​កិច្ចសន្យា​ទើប​ប្រគល់​ម៉ូតូ​ឲ្យ​វិញ ៕

You might also like More from author

Comments are closed.