មេបក្សប្រឆាំង លោក សម រង្ស៊ី នឹងត្រឡប់មកដល់កម្ពុជាវិញ នៅយប់ថ្ងៃទី៣ ខែវិច្ឆិកា

1
Cambodia Website Design

Lay-0791ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសក្នុង Facebook Page ផ្លូវការរបស់លោកនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ ថា លោកនឹងត្រឡប់មកដល់ ប្រទេសកម្ពុជាវិញ នៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅម៉ោង៧៖៣៥នាទីយប់ តាមជើងហោះហើរលេខ TG 584។

បើតាម Facebook Page របស់លោក សម រង្ស៊ី ការវិលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ ត្រូវបានលោក អះអាងថា ដោយសារ សារៈសំខាន់ និងភាពចាំបាច់ នៃវប្បធម៌សន្ទនា។

សូមជម្រាបថា លោកប្រធាន សម រង្ស៊ី បានចាក់ចេញពីកម្ពុជា កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥ ឆ្ពោះទៅកាន់ប្រទេសបារាំង ដើម្បីបំពេញបេសសកម្ម និងជួបសកម្មជននៅទីនោះ។ ការចាកចេញស្ងាត់ស្ងៀម របស់លោកប្រធាន សម រង្ស៊ី ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីថ្ងៃបុណ្យភ្ជុំបិណ្ឌធំ នៅកម្ពុជារួចរាល់៕

Cambodia Website Design

You might also like More from author

Comments are closed.