ក្រុមក្មេងស្ទាវ​បើក​រថយន្ត​ បុករះ​ពី​កោះពេជ្រ​ មកជិត​ព្រះបុរមរាជវាំង​ ត្រូវ​ជន​រងគ្រោះ​ តាម​វាយខ្ទេច​រថយន្ត​ និង​រងរបួស​ទាំង​៣នាក់​

4
Cambodia Website Design

v_0619ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង នៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ក្រោយពីក្រុមក្មេងស្ទាវ៣នាក់ បើក និងជិះរួមដំណើរ តាមរថយន្តមួយគ្រឿង ម៉ាក Hilander បានបង្កគ្រោះថ្នាក់ចរាចរណ៏ ដោយបើកប៉ះឡានមួយគ្រឿងនៅកោះពេជ្រ រួចជនបង្កបើករត់មកដល់រណសិរ្យ ក្បែរព្រះបុរមរាជវាំង ត្រូវបានជនរងគ្រោះតាមមកទាន់ហើយ ជនបង្កបើកបត់មកក្រោយវិញ (បំរុងរត់គេច) ក៏ប៉ះឡាន Vigo មួយគ្រឿងទៀត ។

ពេលនោះជនរងគ្រោះបាន វាយមកលើឡានជនបង្ក និងក្រុមក្មេងស្ទាវទាំង៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលផងដែរ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានទៅជួយអន្តរាគមន៏ ដោយឃាត់ខ្លួន ទាំងភាគីរថយន្តបង្ក និងភាគីរថយន្តរងគ្រោះយកទៅសួរនាំ រកខុសត្រូវ និងចាត់ការតាមនីតីវិធី៕

 

Cambodia Website Design

Comments

comments

You might also like More from author