ដេននី កាន់តែ​គឃ្លើនខ្លាំង​ក្រោយពី​បង្អួត​ភាពសិចស៊ី​ក្នុងបទចម្រៀង

8
Cambodia Website Design

ភ្នំពេញ: រូបថតបង្ហាញ​ដងខ្លួនដ៏​ស្រលូន​ជាច្រើន​សន្លឹក​ មាន​ទាំង​អាក្រាតល្វែងលើ​ និង​ឈុតប៊ីគីនីបិទបាំង​តែ​កេរ្តិ៍​ម៉ែលើក្រោមបន្តិច​របស់​តារា​សម្តែងថ្មី​ ទើប​តែរះ​លើវិថីសិល្បៈ​ នាង​​ ដេននី ក៏​បាន​ធ្វើ​ឲ្យ​បុរស​ៗ​ជាច្រើន ឃើញ​ហើយ តែង​សង្គ្រឺត​ធ្មេញ​ខ្នាញ់​រូប​សម្ផស្សសិចស៊ីនេះ​។21-Cut1

ប៉ុន្តែ​រូបភាព​បែប​ស្រើប​ស្រាលនេះ​ក៏​ទទួល​​រង​នូវ​មតិ​រិះ​គន់​មិន​តិចឡើយ​ ដោយពួកគេពោល​ថា សីលធម៌​ស្រ្តីខ្មែរ​នឹងធ្លាក់​ដោយសារសិល្បៈ​​ស្ទើរភ្លើង​យកសិល្បៈ​ជា​ឈ្នាន់នេះ។

តប​នឹង​ទស្សនៈ​នេះ ស្រីស្រស់​ជាតារា​​សិល្បៈទីប្រាំពីរទើប​រះ​ថ្មី​លើដី​កំណើត​សុវណ្ណភូមិ​ កញ្ញា ដេននី ដែល​មាន​ឈ្មោះពិត ឆោម ខ្វាន់ បង្ហាញពីភាព​ម៉ឺងម៉ាត់​ជា​ចរិតស្រ្តី​ខ្មែរ ការពារ​រូប​ថត​ដ៏​សិចស៊ីរបស់នាង​ដែល​​ត្រូវ​បាន​​បង្ហោះ​ក្នុងបណ្តាញសង្គម ជា​ចំណី​ចក្ខុ​មហាជន​ ដោយនាងសរសេរ​តប​ថា៖​ «​សិចស៊ី​តែកាយ​តែចិ​ត្តមិនងា​យ ​មិនទន់ជ្រាយ​​ដោយ​សារតែសម្ដី។ មិនអូខេទេចា! ចំពោះ​ដុល្លារ ឡាន​ថ្មី ប្រសិន​បើគ្មានភក្តីស្មោះ​នឹង​ស្នេហា។ នេះ​ជាពាក្យ​ពិតចេញ​ពីចិត្តរបស់ខ្ញុំ»។

Cambodia Website Design

បើ​ទោះ​បីជា​ កញ្ញា សម្ញែង​រាង​ ដេននី លើកឡើង​បែបនេះ ប៉ុន្តែ​មតិក្នុង​បណ្តាញ​សង្គម​នៅតែបន្ដ​ប្រតិកម្ម​ក្នុង​ន័យអភិរក្ស ​ដោយ​ពួកគេបានសរសេរ​បែប​លាន់មាត់​​ចំពោះ​រូបភាពតារាសម្តែង​ថ្មី ​កញ្ញា ដេននី ​​ថា៖ «កញ្ញា ដេននី ម្ដងនេះ​លេង​កាន់​ខ្លាំង​ដៃ​ជាង​មុន​ហើយ ខណៈ​ពីមុនត្រឹមតែ​ស្លៀក​ប៊ី​គីនី​ ឬ​​ ឈុត​ដេក​ស្តើងបញ្ចេញសាច់​ទ្រូង ​និង​ផ្ចិត​នៅផ្ទះ​ដើម្បី​ថត​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដែល​ចូល​ចិត្ត​គាំទ្ររូបនាង​មើលលេង​កម្សាន្ដ ​និង​សរសើរ​អំពី​សម្រស់​របស់នាងប៉ុណ្ណោះ​។ ប៉ុន្តែ​ពេល​នេះ​ នាង​ហ៊ាន​ដល់ថ្នាក់លេង​ឈុត​ស្ទើរ​អាក្រាត​កាយ​ដូចតារា​ ហូលីហូដ ​ដែល​តារា​ស្រុក​គេ​តែង​ប្រកាន់​វប្បធម៌ប្រពៃណីផ្ទុយ​ខុស​ស្រឡះ​ពី​ខ្មែរនោះ»។

ដោយហាក់​មិនខ្វល់​មតិរិះ​គន់​​នោះ ស្រីស្រស់និយមបង្ហាញ​ពី​ភាព​ហ៊ឺហា​បែប​ជានារីស៊ីវិល័យ ​ប្រើ​ប្រាស់​សម្ភារ​និយម តារា​សម្តែង កញ្ញា ដេននី រំលេច​រូបថត​អាក្រាតល្វែងលើទាំងស្រុង​ ថត​បែរ​ខ្នង​បញ្ចេញរាង​សិចស៊ី​ដ៏​ស្រលូន​ ​ជា​មួយសាច់សខ្ចី​ដូចពង​មាន់​បក ​ផុស​ចេញពី​ផ្ទៃទឹកសមុទ្រពណ៌ខៀវ។

តារា​​ទើប​លេច​រូប​ភាពសម្តែងក្នុង​បទ​ចម្រៀង​របស់​ផលិ​តកម្ម​ថោន ជាមួយ​តារា​ភាព​យន្ដជើង​ចាស់​ល្បី​ខាងការងារ​មនុស្ស​ធម៌​ លោក សាវិន ហ្វីលីប​ ក្នុង​បទ​របស់​នាងខ្ញុង ​«ប្តីខ្ញុំចាស់​នៅ​តែ​ក្បត់ខ្ញុំ​» កញ្ញា ដេននី បាន​សរសេរពីរូប​ថត​សិចស៊ី​ បែបស្រមៃ​ថា៖ «​ខ្ញុំ​ស្រឡាញ់​សេរី​ភាព​​របស់​ខ្ញុំ​។ សមុទ្រ​ធំ​វែង​ក៏​គង់មានច្រាំង ក្តី​ទុក្ខ​ទោះ​ធ្ងន់​ក៏​គង់​មានថ្ងៃ​រសាយ​»។​

សូម​បញ្ជាក់ថា កញ្ញា ដេន​នី ឈ្មោះ​ពិត​ហៅថា ឆោម ខ្វាន់ ជា​តារា​​សម្តែង​សិច​ស៊ី​ដែល​ទើប​លេចមុខ និងឃើញ​វត្តមាន​នៅ​តាម​កម្មវិធី​កម្សាន្ដ​នានារបស់ទូរទស្សន៍​​នាបច្ចុប្បន្ន​។

ស្រីស្រស់​និយម​សិចស៊ី​ដែល​មិន​អាសូរ​អារម្មណ៍​បុរស​ៗ​នោះ គឺជាប្អូនបង្កើត​របស់​តារា​សម្តែង​ស្រី​​កញ្ញា ឆោម ចាន់ ដែល​មាន​មុខ​ស្រដៀង​គ្នា​ និង​មាន​សម្រស់​ប្រហាក់ប្រហែលគ្នា​។

តារា​ចាយ​រាងវ័យជាង ២០ ឆ្នាំ​រូប​នេះ​បាន​ថតសម្តែងខារ៉ាអូខេ​ឲ្យ​ផលិត​កម្ម​ថោ​ន នា​ពេលថ្មីៗនេះក្នុង​បទចម្រៀង​ចំណង​ជើ​ង​ថា «​ប្តីខ្ញុំចាស់លួច​ក្បត់​ខ្ញុំ​»៕

You might also like More from author

Comments are closed.